ASOSAI 14: ពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនឋានៈនៃសវនកម្មរដ្ឋវៀតណាម

(VOVWORLD) -ដោយបានបង្កើតឡើងនាថ្ងៃទី ១១ ខែកក្កដាឆ្នាំ ១៩៩៤ ក្នុងរយៈពេល 24 ឆ្នាំកន្លងទៅ សវនកម្មរដ្ឋវៀតណាមបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ រួមវិភាគទានទៅក្នុងបុព្វហេតុកសាងខឿន ហិរញ្ញវត្ថុជាតិ។ នាខែកញ្ញា ឆ្នាំ ២០១៨សវនកម្មវៀតណាមបានក្លាយទៅជាប្រទេសម្ខាស់ផ្ទះនៃមហាសន្និបាតអង្គការបណ្ដាស្ថាប័នសវនកម្មកំពូលតំបន់អាស៊ីលើកទី ១៤ (មហាសន្និបាត ASOSAI លើកទី 14) ។ នេះត្រូវបានចាត់ទុកជាចំណុចសំខាន់ក្នុងដំណើរការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសវនកម្មរដ្ឋវៀតណាម ចាប់តាំងពីពេលចូលជាសមាជិក ASOSAI នាខែមករាឆ្នាំ 1997 មក។
ASOSAI 14: ពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនឋានៈនៃសវនកម្មរដ្ឋវៀតណាម - ảnh 1 អគ្គសវនកររដ្ឋវៀតណាមលោក Ho Duc Phoc បានអះអាងថា ASOSAI 14 គឺជាសក្ខីភាពនៃការរីកចម្រើននិងការអភិវឌ្ឍន៍របស់ផ្នែកសវនកម្មរដ្ឋវៀតណាម

ការទទួលរៀបចំ មហាសន្និបាត ASOSAI គឺជាគោលដៅសំខាន់មួយក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់សវនកម្មរដ្ឋវៀតណាម ដល់ឆ្នាំ២០២០។ នេះគឺជាព្រឹត្តិការណ៍អន្តរជាតិជាន់ខ្ពស់ ដែលមានទ្រង់ទ្រាយធំបំផុតនៃ ASOSAI -វេទិកាសហប្រតិបត្តិការពហុភាគីធំបំផុត ហើយជាស្ថាប័នជាន់ខ្ពស់បំផុតនៃ ASOSAI – ដែលបានរៀបចំឡើងជាលើកដំបូងនៅប្រទេសវៀតណាម។ មហាសន្និបាត ASOSAI លើកទី ១៤ ក៏ជាព្រឹត្តិការណ៍នយោបាយ -ការទូតដែលមានអត្ថន័យដ៏សំខាន់ៗ  ជាសក្ខីភាពសម្រាប់ការរីកចម្រើននៃសវនកម្មរដ្ឋវៀតណាម ព្រមទាំងអះអាងនូវឋានៈ និងតួនាទីនៃសវនកម្មរដ្ឋនៅក្នុងតំបន់ និងលើពិភពលោក នៅពេលវៀតណាមក្លាយទៅជាប្រធាន ASOSAI អាណត្តិ 2018-2021 ហើយជាសមាជិកនៃគណៈប្រតិបត្តិ ASOSAI សម្រាប់អាណត្តិ 2015-2024។ លោក Ho Duc Phot អគ្គសវនកររដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា៖

“ដោយទទួលបានការជឿទុកចិត្តរបស់អង្គការអន្ដរជាតិ និង បណ្ដាស្ថាប័ន សវនកម្មកំពូលតំបន់អាស៊ីនៅក្នុងមហាសន្និបាតASOSAI លើកទី 13 នៅប្រទេសម៉ាឡេស៊ីនោះ វៀតណាមមានកិត្តិយសដោយទទួលបានសិទ្ធិ ធ្វើជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំមហាសន្និបាតASOSAI លើកទី ១៤ នាឆ្នាំ ២០១៨ នៅទីក្រុងហាណូយ។ នេះគឺជាកិត្តិយសនៃសវនកម្មរដ្ឋផង និងជាការទទួលខុសត្រូវនិងកិត្តិយសរបស់ប្រទេសផង ដោយ បង្ហាញនូវទំនុកទុកចិត្តរបស់មិត្ដភក្តិអន្តរជាតិចំពោះវៀតណាម។ ខ្ញុំមានជំនឿជាក់ថា ដោយទទួលបានការយកចិត្តទុកដាក់របស់រដ្ឋ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃសវនកម្មរដ្ឋនោះ មហាសន្និបាត ASOSAI លើកទី 14 និងប្រព្រឹត្តិទៅប្រកបដោយជោគជ័យផងដែរ”។

មហាសន្និបាត ASOSAI លើកទី 14 បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកញ្ញា ដោយមានសកម្មភាពជាច្រើនដូចជា៖ពិធីបើក សម័យប្រជុំពេញអង្គជាលើកទី ១ សន្និសីទឯកទេសជាលើកទី ៧ សម័យប្រជុំពេញអង្គជាលើកទី២ និងពិធីបិទ។ ក្នុងនោះ សន្និសីទឯកទេសជាលើកទី ២ ដោយប្រធានបទ "សវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍដោយចីរភាព"។ នេះគឺជាប្រធានបទនៃមហាសន្និបាត ហើយជាខ្លឹមសាររបៀបវារៈ សំខាន់មួយ ដោយបង្ហាញពីការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងការរួមវិភាគទានរបស់សហគមន៍ ASOSAI ក្នុងនោះមានប្រទេសវៀតណាម ក្នុងការប្រដេញតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិនិយាយរួម និងដោះស្រាយរាល់ការសាកល្បងអំពីបរិស្ថាននិយាយដោយឡែក។ លោក Ho Duc Phot អគ្គសវនកររដ្ឋវៀតណាមបានបន្តឲ្យដឹងថា៖

“ចំពោះបណ្ដាវិស័យសវនកម្មដូចជា សវនកម្មហិរញ្ញវត្ថុ ថវិកា សហគ្រាស និងធនាគារជាដើម គឺស៊ាំជាមួយសវនកម្មវៀតណាមនាប៉ុន្មានឆ្នាំកន្លងទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ សវនកម្មបរិស្ថានគឺជាវិស័យថ្មីមួយសម្រាប់សវនកម្មវៀតណាម។ ដូច្នេះមហាសន្និបាត ASOSAI គឺជាឱកាសសម្រាប់សវនកម្មវៀតណាមក្នុងការចែករំលែកបទពិសោធន៍ គំនិតផ្ដួចផ្ដើម ក៏ដូចជាដំណើរការ និងឧបករណ៍ក្នុងបញ្ហាសវនកម្មបរិស្ថាន ដើម្បីលើកកម្ពស់សមត្ថភាពនៃសវនកម្មរដ្ឋវៀតណាមលើវិស័យនេះផងដែរ”។

នៅក្នុងមហាសន្និបាត ASOSAI លើកនេះ សវនកម្មរដ្ឋវៀតណាមបានដាក់ចេញគំនិតផ្ដូចផ្ដើមក្នុងការកសាងសេចក្ដីថ្លែងការណ៍ហាណូយ សំដៅ កសាង និងអភិវឌ្ឍន៍សហគមន៍ ASOSAI។ សេចក្ដីថ្លែងការណ៍ហាណូយ បង្ហាញនូវចក្ខុវិស័យរយៈពេលយូរអង្វែងនៃសវនកម្មរដ្ឋវៀតណាម ក្នុងឋានៈជាប្រធាន ASOSAI អាណត្តិ 2018-2021   ព្រមទាំងដើរតួនាទីជាអ្នកដឹកនាំ ASOSAI ក្នុងការកំណត់ទិសដៅ ដំណោះស្រាយ និងសកម្មភាពអំពីវិពិដ្ឋភាពអង្គការ បង្កើនប្រសិទ្ធភាពនូវរាល់សកម្មភាព សំដៅជំរុញការអភិវឌ្ឍន៍ និងនាំមកនូវតម្លៃ និងផលប្រយោជន៍ដល់សមាជិក ASOSAI ទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ