CPTPP - កិច្ចព្រមព្រៀងថ្មីបើកចេញឱកាសសំរាប់កិច្ចសហប្រតិបតិ្តការសកល
(VOVWORLD) - កិច្ចព្រមព្រៀងដៃគូពេញលេញនិងជឿនលឿនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) ឈ្មោះថ្មីនៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក (TPP) ដែលមិនមានការចូលរួមរបស់អាមេរិកនោះ គឺលទ្ធផលទទួល បាននៅសប្ដាហ៍ជាន់ខ្ពស់ APEC។
CPTPP ជាជំហានដំបូង ប៉ុន្តែមានអត្ថន័យដ៏ សំខាន់ដោយសរឲ្យឃើញនូវជំនឿចិត្តទៅលើនិន្នាការសកលភាវូបនីយកម្មដោយខ្លឹមសារស្នូលគឺការតភ្ជាប់និងសហប្រតិបតិ្តការអភិវឌ្ឍន៍។ នៅខាងក្រៅសប្ដាហ៍ជាន់ខ្ពស់ APEC ដែលទើបនឹងបានប្រព្រឹត្តទៅនៅ ទីក្រុង Da Nang ភាគកណ្ដាលវៀតណាមនោះ ក្រោមការស្រុះចិត្តគំនិតរបស់ ប្រទេសទាំង១១រួមមាន៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលហ្សេឡង់ ប៉េរូ សឹង្ហបុរីនិងវៀតណាម កិច្ចព្រមព្រៀង CPTPP រក្សា ខ្លឹមសារដដែលនៃកិច្ចព្រមព្រៀង TPP មុននេះ ប៉ុន្តែអនុញ្ញាត្តិឲ្យប្រទេសសមាជិក តម្កល់ទុកនូវកាតព្វកិច្ចមួយចំនួនរបស់ខ្លួន។ ក្រុមរដ្ឋមន្រ្តីទទួលបន្ទុកសេដ្ឋកិច្ចនៃ ប្រទេសសមាជិក TPP ទាំង១១ឯកភាពថា កិច្ចព្រមព្រៀង CPTPP ជាកិច្ចព្រម ព្រៀងពេញលេញនិងមានស្តង់ដាខ្ពស់ដោយឈរលើតុល្យភាពផលប្រយោជន៍ របស់ប្រទេសសមាជិកទាំងអស់ដែលគិតដល់កំរិតអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។
រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និង រដ្ឋមន្រ្តីក្រសួងស្ដារឡើងវិញសេដ្ឋកិច្ចជប៉ុនលោក Toshimitsu Motegi ក្នុងសន្និសីទកាសែតប្រកាសសេចក្ដីថ្លែងការណ៍របស់ក្រុមប្រទេសសមាជិក TPP នៅខាងក្រៅសន្និសីទជាន់ខ្ពស់ APEC ២០១៧ (រូបថត៖ VOV) |
អាចនិយាយបានថា CPTPP ជាការរស់ឡើងវិញរបស់ TPP ដែលកំពុងជួប ប្រទះនឹងការលំបាកជាច្រើនក្រោយពីអាមេរិកប្រកាសដកខ្លួនចេញ។ មជ្ឈដ្ឋាន អ្នកជំនាញការអន្តរជាតិវាយតំលៃថា នេះជាជំហានលោតផ្លោះសំរាប់ពាណិជ្ជ កម្មសេរីក្នុងតំបន់ ក្នុងកាលៈទេសៈដែលនិន្នការគាំពារនិយមនិងលទ្ធិជាតិនិយម កំពុងងើបឡើងយ៉ាងខ្លាំងក្លា។រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានឲ្យដឹងថា៖
“ក្នុងកាលៈទេសៈដែលមានប្រទេសមួយដកខ្លួនចេញពី TPP ១២ ប៉ុន្តែ ប្រទេសសមាជិកនៅសេសសល់ទាំងអស់សុទ្ធតែអះអាងនូវការប្ដេជ្ញាចិត្តនិង គោលបំណងប្រដេញតាមកិច្ចព្រមព្រៀងនេះ។ ដោយហេតុនេះ លក្ខណៈនិង គុណភាពនៃកិច្ចព្រមព្រៀងថ្មីដែលត្រូវបានបង្ហាញតាមរយៈពាក្យបំពេញបន្ថែមគឺ ពេញលេញនិងជឿនលឿន ជាប្រការដែលរដ្ឋមន្រ្តីទាំងអស់នៃ TPP ១១ឯកភាព គ្នាហើយចង់សង្កត់ធ្ងន់ ដោយចាត់ទុកនេះជាគោលដៅរួមនៃកិច្ចព្រមព្រៀងនេ។”
រដ្ឋមន្រ្តីលោក Tran Tuan Anh ឲ្យដឹងថែមទៀតថា រួមជាមួយជប៉ុន វៀត ណាមដើរតួនាទីសំខាន់ក្នុងការស្វែងរកដំណោះស្រាយសំរាប់ TPP បើកចេញ ឱកាសសំរាប់ការជំរុញកិច្ចសហប្រតិបត្តិការសកល។
“ដំណើរការចរចាលើ TPP ១១ ក្នុងគោលដៅរក្សាស្ដង់ដាខ្ពស់បំផុតនៃ TPP ១២ នោះ បានដាក់ចេញការលំបាកជាច្រើនសំរាប់ប្រទេសសមាជិកទាំងអស់។ វៀតណាមមានការស្រាវជ្រាវ ការវាយតំលៃពីស្ថានភាពជាក់ស្ដែង ដើម្បី សំណូមពរឲ្យធ្វើកំណែទម្រង់និងសមាហរណកម្ម ក៏ដូចជាសំណូមពរផ្សេងៗ ទៀតក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ដើម្បីអាចធានាតុល្យភាពនិង ផលប្រយោជន៍របស់វៀតណាមនៅពេលចូលរួម TPP ១១។ ហើយព្រមទាំងរួម វិភាគទានទៅក្នុងការនាំ TPP ១១ ទទួលបានឯកភាពរួម ដើម្បីដាកឲ្យដំណើរការ យ៉ាងឆាប់រហ័សផងដែរ”
រដ្ឋមន្រ្តីក្រសួងស្ដារឡើងវិញសេដ្ឋកិច្ចជប៉ុនលោក Toshimitsu Motegi បាន សង្កត់ធ្ងន់ថា ខឿនសេដ្ឋកិច្ចសមាជិកនានាទទួលបានការស្រុះចិត្តគំនិតក្នុងរយៈ ពេលខ្លី ព្រមទាំងឯកភាពលើសារសំខាន់នៃការរក្សាកិច្ចព្រមព្រៀងផងដែរ។ ការ បង្កកជាបណ្ដោះអាសន្ននូវមាត្រាមួយចំនួននៃកិច្ចព្រមព្រៀងជាវិធានការល្អបំផុតនាបច្ចុប្បន្ន ដើម្បីអាចដំណើរការជាបន្ត ព្រមទាំងទុកចំហនូវលទ្ធភាពដែល អាមេរិកអាចវិលត្រឡប់មកវិញនាអនាគត។
“កិច្ចព្រមព្រៀងនេះត្រូវបានបកប្រែជាភាសាបារាំង ភាសាអង់គ្លេស មាន សុពលភាពស្រដៀងគ្នាដូច TPP ១២ ហើយនឹងចូលជាធរមានក្នុងរយៈពេល៦០ ថ្ងៃក្រោយពីមានខឿនសេដ្ឋកិច្ចយ៉ាងហោចណាស់ចំនួន៦អនុម័ត។ កិច្ចព្រម ព្រៀងថ្មីនឹងតម្កល់ទុកនូវមាត្រាចំនួន២០នៃកិច្ចព្រមព្រៀង TPP ១២ ដែលក្នុង នោះមានមាត្រា១២គឺទាក់ទិនដល់កម្មសិទ្ធិបញ្ញា។ ក្រៅពីនោះ មានចំណុច៤ ទៀតនឹងត្រូវបានយកមកពិភាក្សានាពេលខាងមុខ។ បើទោះបីជាមានការលំបាក ជាច្រើនក្ដី ប៉ុន្តែយើងខ្ញុំសុទ្ធតែប្ដេជ្ញាចិត្តទទួលបានកិច្ចព្រមព្រៀងនេះនៅ Da Nang។”
CPTPP បង្ហាញនូវការខំប្រឹងប្រែងដ៏ធំធេងរបស់ប្រទេសសមាជិក TPP ទាំង១១ សំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារធ្វើ លើកស្ទួយជីវភាពរស់ នៅសំរាប់ប្រជាជន បង្កលក្ខណៈងាយស្រួលសំរាប់ការអភិវឌ្ឍន៍ពាណិជ្ជកម្មនិង បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសនានាក្នុងតំបន់៕