CPTTP៖ រាល់ការសាកល្បងសម្រាប់សហគ្រាសវៀតណាម

(VOVWORLD) -ចំពោះវៀតណាម ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ នេះ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP) ត្រូវបានអនុវត្តជាផ្លូវការ។ នេះត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពខ្ពស់  ដែលមានកិច្ចសន្យាយ៉ាងជ្រាលជ្រៅបំផុតតាំងពីមុនមក។ តាមការបញ្ជាក់របស់អ្នកជំនាញជាច្រើនរូបថា ឱកាស និងការសាកល្បងពី CPTPP គឺពឹងផ្អែកយ៉ាងខ្លាំងលើសមត្ថភាពក្ដាប់ជាប់ឱកាស និងឆ្លងផុតពីការសាកល្បងរបស់សហគ្រាសវៀតណាមនានាផងដែរ។
CPTTP៖ រាល់ការសាកល្បងសម្រាប់សហគ្រាសវៀតណាម - ảnh 1 CPTTP៖ រាល់ការសាកល្បងសម្រាប់សហគ្រាសវៀតណាម (TTXVN)

ការដែល កិច្ចព្រមព្រៀង CPTPP ត្រូវបានអនុវត្តន៍នោះ ផ្នែកស្បែកជើងវៀតណាមត្រូវបានចាត់ទុកជាផ្នែកដែលមានឱកាសដើម្បីបង្កើនការនាំចេញ ដោយសារបណ្ដាប្រទេសចូលរួម CPTPP សុទ្ធតែជាទីផ្សារនាំចេញ សក្តានុពលរបស់វៀតណាម។ ចរន្តពន្ធ ជាពិសេសគឺចំពោះផលិតផលស្បែកជើង កាបូបយួរត្រូវបានលើកលែងទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ តាម លោកស្រី Phan Thi Thanh Xuan អនុប្រធាននិងជាលេខាធិការនៃសម្ព័ន្ធសមាគមស្បែកជើង កាបូបយួរវៀតណាមថា ចំពោះសហគ្រាសខ្នាតតូច និងមធ្យមលើវិស័យស្បែកជើងនោះ សមត្ថភាពទាក់ទងផ្ទាល់ទីផ្សារនាំចេញតាមរយៈការក្ដាប់ជាប់នូវក្របខ័ណ្ឌច្បាប់ថ្មី និងការពង្រីកទ្រង់ទ្រាយផលិកម្ម នៅតែមានការលំបាកជាច្រើន។លោកស្រី Phan Thi Thanh Xuan បានលើកឡើងថា៖

“យន្តការ គោលនយោបាយជួយឧបត្ថម្ភសហគ្រាសក្នុងការពង្រីកទីផ្សារ ទាក់ទងផ្ទាល់ជាមួយគោលនយោបាយ ដើម្បីផ្កោតលើការអភិវឌ្ឍន៍ជាងគឺនៅមានកំហិត ដោយសារវត្ថុធាតុដើមនៅខ្វះ។ គោលការណ៍នាំចេញមួយនៅពេលចូលរួម CPTPP គឺត្រូវឆ្លើយតបបាននឹង ៥៥ ភាគរយនៃតម្លៃក្នុងស្រុក។ ចំពោះសហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទាំងហិរញ្ញវត្ថុ និងប្រភពធនធានមនុស្ស គឺការធ្វើមូលដ្ឋានីយកម្មដោយម្ចាស់ការនូវស្បែកជើង និង កាបូបយួរ នៅតែមានកំហិត”។

ទន្ទឹមនឹងនេះ ផ្នែកផ្សេងៗជាច្រើនទៀត ក្នុងនោះ មានផ្នែកកសិកម្មក៏ជួបប្រទះ នឹងបញ្ហាដូចខាងលើផងដែរ។ ហេតុដូច្នេះ ហើយ សហគ្រាសនានាត្រូវផ្លាស់ប្ដូរការយល់ដឹង ការត្រិះរិះអំពីការគ្រប់គ្រង វិធីទាក់ទងផ្ទាល់ និងក្ដាប់ជាប់ឱកាសដោយម្ចាស់ការ ដែលកិច្ចព្រមព្រៀង CPTTP នាំមកជូន។ ដោយសារកិច្ចព្រមព្រៀង CPTPP មានសុពលភាពគឺមានន័យថាសេដ្ឋកិច្ចនឹងត្រូវបើកចំហរតាមការសន្យាចំពោះដៃគូនានា ក៏ដូចជាត្រូវអនុវត្តន៍ភារកិច្ចអំពីរបៀបរបប និងគោលការណ៍ក្នុងកិច្ចព្រមព្រៀងនេះ ឆ្លើយតបនឹងតម្រូវការដ៏តឹងរឹងអំពីគុណភាព។ លោក Le Thanh Hoa អនុប្រធាននាយកដ្ឋានកែច្នៃនិងអភិវឌ្ឍន៍ទីផ្សារកសិផល នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានចាត់ទុកថា ចូលរួម CPTPP នោះវៀតណាមត្រូវត្រៀមខ្លួនជាស្រេចឆ្លើយតបនឹង តម្រូវការដ៏តឹងរឹងពីសំណាក់សមាជិកចូលរួមកិច្ចព្រមព្រៀងនេះ ជាពិសេសគឺកសិផល។

“ការលំបាកដ៏ធំបំផុតសម្រាប់កសិកផលរបស់វៀតណាមគឺគុណភាព និង សុវត្ថិភាពចំណីអាហារ។ នាបច្ចុប្បន្ននេះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានចេញផ្សាយបទដ្ឋានអំពីកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ និងធានាតម្លៃបន្ថែមសម្រាប់សកិផល និងកសិផលវៀតណាម”។

សហគមន៍ធុរជនបានចាត់ទុកថាថា ការចូលរួមក្នុង CPTPP គឺមានន័យថា ការប្រកួតប្រជែងនឹងប្រព្រឹត្តិទៅយ៉ាងប្ដូរផ្ដាច់ ពោលគឺមិនត្រឹមតែនៅទីផ្សារនៃបណ្ដាប្រទេសចូលរួមកិច្ចព្រមព្រៀងនេះទេ ថែមទាំងទីផ្សារក្នុងស្រុក នៅកម្រិតទាំងបី គឺ ផលិតផល សហគ្រាស និងជាតិទៀតផង។ លោក Pham Manh Con  ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកក្រុមហ៊ុនចំកាត់ ElTex វៀតណាមបានចាត់ទុកថា ដើម្បីឆ្លៀតយករាល់ឱកាសទាំងនេះ សហគ្រាសគប្បីក្ដាប់ជាប់រាល់ព័ត៌មានជាក់ស្ដែងអំពីកិច្ចព្រមព្រៀងនេះ

“នៅពេលធ្វើសមាហរណកម្ម ចូលរួម CPTPP នេះ ទីផ្សារបើកចំហរ គឺជាការ សាកល្បងដ៏ធំធេង។ ហេតុដូច្នេះហើយ សហគ្រាសត្រូវតម្រង់ទិសដៅជាក់ស្ដែង ដើម្បីអភិវឌ្ឍន៍។ ម៉្យាងវិញទៀត យើងគប្បីនិពន្ធសៀវភៅណែនាំអំពី CPTTP សម្រាប់សហគ្រាស។ សៀវភៅនេះនឹងជួយឲ្យសហគ្រាសក្ដាប់ជាប់ព័ត៌មាន សំដៅកសាងយុទ្ធសាស្ត្ររបស់ខ្លួនឲ្យសមស្របនឹងការពិតជាក់ស្ដែង”។

សេដ្ឋកិច្ចវិទូបានចាត់ទុកថា ប្រទេសយើងមិនភ្ញាក់ផ្អើលនៅពេលចូលរួម CPTPP ឡើយ ដោយសារយើងបានត្រៀមរៀបចំចូលរួមកិច្ចព្រមព្រៀង CPTPP នេះ ក្នុងរយៈពេល ១០ ឆ្នាំហើយ។ វៀតណាមមានច្បាប់ល្អជាច្រើន ដូចជាច្បាប់ វិនិយោគ ច្បាប់សហគ្រាស និងច្បាប់វិនិយោគសាធារណៈ។ លោក Nguyen Minh Phong សេដ្ឋកិច្ចវិទូមួយរូបបានផ្តល់អនុសាសន៍ថា៖

“នៅពេលអនុវត្ត កិច្ចព្រមព្រៀងនេះជាផ្លូវការ វៀតណាមគប្បីកសាងផែនការស្ដីពីសមាហរណកម្ម CPTPP ដែលត្រូវបានរដ្ឋសភាអនុម័ត និងកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាល។ ដោយឈរលើស្មារតីនេះ ក្រសួង ស្ថានប័ន ខេត្ត ក្រុង និងសម្ព័ន្ធសមាគមនានាធ្វើជាក់ស្ដែងភាវូបនីយកម្មថែមទៀតទៅក្នុងសកម្មភាពរបស់ខ្លួន ដើម្បីរៀបចំផែនការ វិធានការ និងគោលដៅនានាផងដែរ”។

សេដ្ឋកិច្ចវិទូជាច្រើនរូបក៏បានចាត់ទុកថាដើម្បីឆ្លៀតយកឧត្តមភាពរបស់កិច្ចព្រមព្រៀង CPTPP នោះ សហគមន៍ធុរជនគប្បីផ្លាស់ប្ដូរថ្មីការត្រេះរិះក្នុងការគ្រប់គ្រង ធ្វើអាជីវកម្ម និងកសាងយុទ្ធសាស្ត្រដោយម្ចាស់ការ។ ជំរុញខ្លាំងការលើកកម្ពស់តម្រូវការការពារកម្មសិទ្ធិបញ្ញាក៏ដូចជាសមត្ថភាពរបៀបរបប ដើម្បីការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់វៀតណាមក្នុងដំណើរការចូលរួមCPTPP ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ