|
TPP បង្កើតជើងទម្រកំណើនសេដ្ឋកិច្ចសំរាប់ក្រុមហ៊ុនរបស់វៀតណាម (Image: VNA) |
(VOVworld) – កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)
ដែលវៀតណាមជាប្រទេសសមាជិកមួយទើបនឹងត្រូវបានសម្រេចការចរចារ
នាថ្ងៃ ទី ៥ តុលា ឆ្នាំ ២០១៥។ ការឆ្លៀតកឱកាសដែល TPP នាំមក ជំនះពុះពារ
លើការលំបាកសាកល្បងនឹងបង្កើតរបត់មួយដើម្បីខឿនសេដ្ឋកិច្ច វៀតណាម
ឈានចូលសម័យកាលកែទម្រង់និងអភិវឌ្ឍន៍ជួយបណ្ដាក្រុម ហ៊ុនរបស់
វៀតណាមក្តាប់ជាប់ជាមួយកំណើនពិភពលោក។
វៀតណាមត្រូវបានវាយតំលៃជាប្រទេសមួយក្នុងចំណោមប្រទេសជា
សមាជិកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេពីកិច្ចព្រមព្រៀង TPP។
តាមនោះ TPP នឹងជួយ GDP របស់វៀតណាមកើនបន្ថែមដល់ ២៣,៥ ពាន់
លានដុល្លាអាមេរិកនាឆ្នាំ ២០២០ និង ៣៣,៥ ពាន់លានដុល្លាអាមេរិកនាឆ្នាំ
២០២៥។ តំលៃប្រាក់នាំចេញនឹងបន្ថែម ៦៨ ពាន់លានដុល្លាអាមេរិកនាឆ្នាំ
២០២៥។ ជាពិសេសគឺបណ្ដាទីផ្សារធំៗដូចជាអាមេរិកជប៉ុននិងកាណាដានឹង
កាត់ បន្ថយពន្ធនាំចេញដល់ ០% ដែលនឹងបង្កើតកំលាំងពលំដ៏ធំធេងសំរាប់
សកម្មភាព នាំចេញរបស់វៀតណាម។ អ្នកជំនាញការសេដ្ឋកិច្ច លោក Nguyen
Chi Hieu បានចាត់ទុកថា៖
“TPP បើកចេញឱកាសសំរាប់វៀតណាមធ្វើសកម្មភាពដ៏ធំធេងក្នុងខឿន
សេដ្ឋកិច្ចសកល។ រួមជាមួយគ្នានោះគឺការផ្លាស់ប្តូរខឿនសេដ្ឋកិច្ចវៀតណាមលើ
គ្រប់ជ្រុងជ្រោយ។ ជាពិសេសគឺមុខទំនិញរបស់វៀតណាមដែលកំពុងមានសក្តានុ
ភាពនិងតំលៃប្រាក់នាំចេញធំដូចជាតម្បាញកាត់ដេរកសិផលជលផលនឹងទទួល
បានផលប្រយោជន៍ច្រើនថែមទៀត។”
បណ្ដាប្រទេសចូលរួម TPP គឺជាដៃគូនាំចេញសំខាន់របស់វៀតណាម ក្នុងនោះ
តំលៃប្រាក់នាំចេញទំនិញរបស់វៀតណាមទៅទីផ្សារអាមេរិកនិងជប៉ុន ស្រូបយក
៤០%។ ក្នុងការចរចារ TPP តម្បាញកាត់ដេររបស់វៀតណាមត្រូវ បានចាត់ទុកជា
ផ្នែកមួយទទួលបានផលប្រយោជន៍ច្រើនជាងគេពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី
នេះ។ ប៉ុន្តែ ដើម្បីឆ្លើយតបនឹងសំណូមពររបស់ TPP ក្រុមហ៊ុន នានារបស់វៀតណាម
គប្បីខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តថែមទៀត។ លោក Ngo Duc Hoa ប្រធានក្រុម
ប្រឹក្សារអភិបាលក្រុមហ៊ុនភាគហ៊ុនកាត់ដេរ Thang Loi បានឲ្យដឹងថា៖
«នាបេច្ចុប្បន្ន ការលំបាកបំផុតរបស់អង្គភាពអាជីវកម្មវៀតណាមគឺរូបធាតុ
ដើមរបស់ទំនិញតម្បាញ់កាត់ដេរ ក្នុងពេល ប្រទេសយើងខ្ញុំមិនទាន់ឆ្លើយតបនឹង
តម្រូវការនេះនៅឡើយ។ ក្រៅពីនោះ ក្រុមហ៊ុនភាគច្រើននៅតែនាំចូលវត្ថុធាតិ
ដើមពីអាមេរិកនិងជប៉ុនដោយមានតំលៃខ្ពស់។”
ក្នុរយៈពេលកន្លងទៅ ក្រុមហ៊ុនរបស់វៀតណាមនិយាយរួមនិងក្រុមហ៊ុន
តម្បាញកាត់ដេរនិយាយដោយឡែកបានត្រៀមរៀបចំសំរាប់ការធ្វើសមាហរណកម្ម
ជាជំហានៗ។ សម្ព័ន្ធក្រុមហ៊ុនតម្បាញ់កាត់ដេរវៀតណាមបានម្ចាស់ការសហការ
ជាមួយក្រសួងស្ថាប័ននានារួមជាមួយអង្គភាពអាជីវកម្មក្នុងតំបន់ដើម្បីបង្កើតឡើង
តំបន់ផលិតវត្ថុធាតុដើម ជំរុញការរចនាម៉ូត ផលិតនិងលក់ទំនិញ ផ្ទាល់សំរាប់
អតិថិជន។ វៀតណាមមានសក្តានុភាពខាងការស្ទាត់ជំនាញនិងបទ ពិសោធន៍
ដោយហេតុនេះ សមាហរណកម្ម TPP នឹងនាំមកនូវផលប្រយោជន៍ ជាច្រើន
សំរាប់ផ្នែកនេះ។
នាសព្វថ្ងៃ វៀតណាមក៏ជាប្រទេសមួយក្នុងប្រទេសនាំចេញកសិផលធំបំផុត
ចំនួន ១៥ ទៅទីផ្សារអាមេរិកដោយមានមុខទំនិញដូចជា៖ កាហ្វេ គ្រាប់ស្វ័យចន្ទី
ម្រេចអង្ករនិងតែ។ ការចូលរួម TPP ទាមទាឲ្យវៀតណាមត្រូវបើកចេញផ្នែកផលិត
អំពៅស្ករនិងលុបចោលរបៀងនាំចូល ដោយហេតុនេះ ផ្នែកអំពៅស្កររបស់ វៀតណាម
នឹងជួបការលំបាកច្រើន។ ក្រៅពីនោះ ផ្នែកផលិតទឹកដោះគោ វៀតណាមនឹងត្រូវ
ប្រកួតប្រជែងខ្លាំងក្លាថែមទៀត ដោយសារ ប្រទេសចូលរួម TPP ដូចជា អូស្ត្រលីនិងនូរវែលហ្សេឡង់សុទ្ធតែជាបណ្ដាប្រទេសដែលមានផ្នែក ផលិតទឹកដោះគោ
អភិវឌ្ឍន៍។
ឆ្លៀតយកឱកាស កាត់បន្ថយគ្រោះអាសន្នក្នុងពេលវៀតណាមចូលរួម TPP
នឹងជួយក្រុមហ៊ុនក្នុងប្រទេសអភិវឌ្ឍន៍ ក្តាប់ជាប់និន្នាការសមាហរណកម្មអន្តរជាតិ៕