ក្រុមកីឡាបាល់គប់វៀតណាម នឹងជួបក្រុមកីឡាបាល់គប់ថៃ

(VOVWORLD) - នារសៀលថ្ងៃទី ២០ ខែឧសភា ការប្រកួតកីឡាបាល់គប់ក្នុងសាល ជើងទី២នៃស៊ីហ្គេមលើកទី៣១ រវាងក្រុមជម្រើសបុរស-នារី សិង្ហបុរី និងថៃ បានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យអប់រំកាយនិងកីឡា Bac Ninh។
ក្រុមកីឡាបាល់គប់វៀតណាម នឹងជួបក្រុមកីឡាបាល់គប់ថៃ - ảnh 1រូបភាព៖ VOV

នៅចុងបញ្ចប់នៃការប្រកួត ក្រុមជម្រើសបុរស-នារីថៃបានយកឈ្នះលើក្រុមសិង្ហបុរី។

ជាមួយនឹងជ័យជម្នះលើសិង្ហបុរី ក្រុមកីឡាបាល់គប់ថៃនឹងជួបក្រុមវៀតណាមក្នុងការប្រកួតនារសៀលថ្ងៃទី ២១ ខែឧសភា ដើម្បីដណ្តើមមេដាយមាសស៊ីហ្គេមលើកទី ៣១។

ក្នុងតារាងចំណាត់ថ្នាក់កីឡាបាល់គប់ក្នុងសាល ផ្នែកនារី ក្រុមវៀតណាមកំពុងនាំមុខគេដោយទទួលបាន៦ពិន្ទុ ខណៈដែលក្រុមថៃ មាន៤ពិន្ទុ និងសិង្ហបុរីមាន ០ពិន្ទុ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ