លោក Mano Polking គ្រូបង្វឹកក្រុម U២៣ ថៃ ៖ វៀតណាមសក្តិសមជាម្ចាស់ជើងឯក
(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួតដណ្តើមមេដាយមាសស៊ីហ្គេមលើកទី៣១ នាយប់ថ្ងៃទី២២ ខែឧសភា លោក Mano Polking គ្រូបង្វឹក U២៣ថៃ បានទទួលស្គាល់ពីភាពខ្លាំងរបស់វៀតណាម ប៉ុន្តែនៅតែមានមោទនភាពចំពោះកីឡាករថៃ បន្ទាប់ពីបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃស៊ីហ្គេមលើកទី៣១។
ខ្សែប្រយុទ្ធ Nham Manh Dung បានរកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុម U២៣ វៀតណាម នៅនាទី ៨៣។ (រូបថត៖ Duong Thuat) |
លោកបានចាត់ទុកថា ក្រុម U២៣វៀតណាមការពារបានល្អ លេងបាល់រយៈចម្ងាយឆ្ងាយ និងមានភាពអត់ធ្មត់។ វៀតណាមកំពុងលេងនៅទីលានផ្ទះដោយបានចំណាយរយៈពេល៣ខែ ក្នុងការហ្វឹកហាត់ ជាមួយនឹងការរៀបចំយុទ្ធវិធីយ៉ាងល្អប្រសើរ។ កីឡាករវៀតណាមត្រួតត្រាគ្រាប់បាល់និងឆ្លៀតឱកាសបានល្អជាង។ គ្រាប់បាល់ជ័យជម្នះដ៏ស្រស់ស្អាតរបស់ Nham Manh Dung គឺជាភស្តុតាងបញ្ជាក់ថា ក្រុម U២៣ វៀតណាមសក្តិសមនឹងក្លាយជាម្ចាស់ជើងឯក។
នេះជាលើកទីមួយហើយដែលថៃបានចាញ់វៀតណាមក្នុងការប្រកួតកីឡាបាល់ទាត់ផ្នែកបុរសនៅស៊ីហ្គេម ចាប់តាំងពីវៀតណាមបានធ្វើសមាហរណកម្មឡើងវិញជាមួយបាល់ទាត់ក្នុងតំបន់ កាលពីឆ្នាំ ១៩៩១។ នៅក្នុងការប្រកួតចំនួន១២ដងមុននោះ ថៃមានលទ្ធផលស្មើ ៤ដង និងឈ្នះ ៨ដង ក្នុងនោះរួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួន ៤លើក៕