កីឡា​កាយវប្បកម្ម​វៀតណាម​សម្រេច​បាន​មេដាយមាស ​​លើសពី​​គោលដៅ​ ​ នាំមុខ​គេនៅ​​​ស៊ីហ្គេម​លើក​ទី៣១

(VOVWORLD) - នារសៀលថ្ងៃទី១៥ ខែឧសភា កីឡាកាយវប្បកម្មនៅស៊ីហ្គេមលើកទី៣១បានប្រព្រឹត្តទៅថ្ងៃប្រកួតចុងក្រោយ ដោយវិញ្ញាសាចំនួន៣ រួមមានវិញ្ញាសាឯកត្តជនបុរស ឯកត្តជននារី និងគូបុរស់-នារី នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអត្តពលិកជាន់ខ្ពស់ហាណូយ។
កីឡា​កាយវប្បកម្ម​វៀតណាម​សម្រេច​បាន​មេដាយមាស ​​លើសពី​​គោលដៅ​ ​ នាំមុខ​គេនៅ​​​ស៊ីហ្គេម​លើក​ទី៣១ - ảnh 1អត្តពលិក កាយវប្បកម្ម Tran Hoang Duy Thuan និង Bui Thi Thoa។ (រូបថត៖ Quyet Thang/ VOV)

ក្នុងវិញ្ញាសាឯកត្តជននារី អត្តពលិក Dinh Kim Loan ដណ្តើមបានមេដាយមាស ខណៈពេលដែលមិត្តរួមក្រុម Bui Thi Thoa ដណ្តើមបានមេដាយសំរឹទ្ធ។ ក្នុងវិញ្ញាសាគូបុរស-នារី Tran Hoang Duy Thuan និង Bui Thi Thoa ក៏បានឈានដល់ឋានៈខ្ពស់បំផុតផងដែរ។ កីឡាករ Duy Thuan ខ្លួនឯងក៏ “ទទួលបានមេដាយមាស” ក្នុងទម្ងន់៧០គីឡូក្រាមសម្រាប់បុរស ក្នុងការប្រកួតនៅថ្ងៃទី១៤ ឧសភា។ ក្នុងវិញ្ញាសាឯកត្តជនបុរស កីឡាករកាយវប្បកម្មវៀតណាមមិនអាចទទួលបានសមិទ្ធផលខ្ពស់បំផុតឡើយ នៅពេលដែលអត្តពលិក Nguyen Minh Tien ទទួលបានមេដាយប្រាក់។ អត្តពលិក Mohd Mahen មកពីម៉ាឡេស៊ី ដណ្តើមបានចំណាត់ថ្នាក់កំពូល។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការយកឈ្នះមេដាយមាសចំនួនពីរគ្រឿង ក្នុងវិញ្ញាសាចំនួនបី កីឡាកាយវប្បកម្មវៀតណាមបានបិទបញ្ចប់ថ្ងៃប្រកួតដោយទទួលបានជោគជ័យ។ នៅចុងបញ្ចប់នៃការប្រកួតកីឡាកាយវប្បកម្ម ស៊ីហ្គេមលើកទី៣១ ក្រុមកីឡាកាយវប្បកម្មវៀតណាមដណ្តើមបានមេដាយមាសសរុបចំនួន ៥គ្រឿង លើសពីគោលដៅដែលបានដាក់ចេញ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ