ប្រតិភូដែល​ចូលរួមស៊ីហ្គេម៣១ អាចជិះឡានក្រុងពីរជាន់ ដោយឥត​គិតថ្លៃ

(VOVWORLD) - នាយកដ្ឋានទេសចរណ៍ទីក្រុងហាណូយ និងអគ្គក្រុមហ៊ុនដឹកជញ្ជូនហាណូយ បានចាប់ផ្តើមកម្មវិធី សំបុត្រទទួលបទពិសោធន៍សេវាឡានក្រុងទេសចរណ៍ពីរជាន់ “Hanoi City Tour”ដោយឥតគិតថ្លៃ សម្រាប់ប្រតិភូដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១។ 
ប្រតិភូដែល​ចូលរួមស៊ីហ្គេម៣១ អាចជិះឡានក្រុងពីរជាន់ ដោយឥត​គិតថ្លៃ - ảnh 1រូបភាព៖ TTXVN

ឡានក្រុង “Hanoi City Tour” គឺជាឡានក្រុងពីជាន់ដំបូងគេរបស់ទីក្រុងហាណូយដែលមានដំណើរឆ្លងកាត់វិថីចំនួន២៥ មានទីចំណតចំនួន ១៥ ជាគោលដៅទេសចរណ៍ល្បីល្បាញនៅទីក្រុងហាណូយដូចជា៖ រោងល្ខោនធំហាណូយ, វិមាន Le Thai To, អគារប៉មទង់ជាតិហាណូយ, ប្រាំងតម្កល់សពលោកប្រធានហូជីមិញ, ប្រាសាទ Quan Thanh Duong, វត្ត Tran Quoc  សារមន្ទីរហូជីមិញ ព្រះវិហារ Cua Bac, ព្រះបរមរាជវាំង Thang Long, Van Mieu Quoc Tu Giam, ពន្ធនាគារ Hoa Lo, សារមន្ទីរស្ត្រីវៀតណាមជាដើម។

ក្រៅពីនោះ ជាមួយនឹងប្រព័ន្ធអធិប្បាយជា ១០ ភាសានៅលើវេទិកា GPS ស្តីពីទីកន្លែងប្រវត្តិសាស្ត្រ និងវិថីនានាក្នុងដំណើរដែលបានជ្រើសរើស ប្រតិភូនឹងមានឱកាសស្វែងយល់បន្ថែមទៀតអំពីប្រវត្តិសាស្ត្រ វប្បធម៌នៃរដ្ឋធានីហាណូយ។ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រជារាងរាល់សប្តាហ៍ ឡានក្រុងពីជាន់នឹងចេញដំណើរពីទីលាន Dong Kinh Nghia Thuc នៅក្បែរបឹង Hoan Kiem ដោយប្រេកង់ ៦០នាទី/១ជើង។ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ឡានក្រុងនឹងចេញដំណើរពីរោងល្ខោនធំហាណូយ ជារៀងរាល់ ៦០ នាទីម្ដង។ ឡានក្រុងដោយឥតគិតថ្លៃរបស់គណៈកម្មការរៀបចំគឺជាឡានក្រុងពណ៌ក្រហម "Hanoi City Tour" ដែលមានទង់និមិត្តសញ្ញាស៊ីហ្គេមលើកទី ៣១ នៅលើកញ្ចក់ខាងមុខ និងពាក្យថា "ឡានក្រុងបម្រើ Sea Games ៣១" និង “Official bus tour for Sea Games 31”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ