ផ្សព្វផ្សាយម្ហូបអាហារទីក្រុងហាណូយ ទៅកាន់ភ្ញៀវចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍
(VOVWORLD) - នាយប់ថ្ងៃទី ២០ ខែឧសភា ពិធីបុណ្យម្ហូបអាហារនិងទេសចរណ៍ភូមិវប្បកម្មហាណូយឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅវិថី Le Quang Dao ខណ្ឌ Nam Tu Liem (ហាណូយ)។
គណៈប្រតិភូកាត់ខ្សែបូ បើកពិធីបុណ្យ។ (ប្រភព៖ qdnd.vn) |
នេះជាព្រឹត្តិការណ៍ក្នុងសកម្មភាពជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយពីរូបភាពរដ្ឋធានីហាណូយ-ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព គុណភាព គួរឲ្យទាក់ទាញ និងលើកតម្កើងតម្លៃវប្បធម៌ម្ហូបអាហារ និងភូមិសិប្បកម្មនៅទីក្រុងហាណូយនិយាយដោយឡែក ក្នុងឱកាសនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម ៣១) កំពុងប្រព្រឹត្តទៅនៅវៀតណាម។ ពិធីបុណ្យនេះ ត្រូវបានមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទីក្រុងហាណូយរៀបចំឡើង។
ដោយមានការចូលរួមពីភូមិសិប្បកម្មប្រពៃណី និងសិប្បករ អង្គភាពធ្វើម្ហូបអាហារនៅទីក្រុងហាណូយ និងមូលដ្ឋានមួយចំនួននៅទូទាំងប្រទេស ពិធីបុណ្យម្ហូបអាហារនិងទេសចរណ៍ភូមិសិប្បកម្ម ហាណូយឆ្នាំ ២០២២ រួមមានព្រឹត្តិការណ៍ជាច្រើនដូចជា៖ ឧទ្ទេសនាមមុខម្ហូបអាហារពិសេសនៅទីក្រុងហាណូយនិងខេត្តក្រុងមួយចំនួន; ឧទ្ទេសនាមលំហភូមិវប្បកម្មទេសចរណ៍ឆ្នើម; សកម្មភាពឧទ្ទេសនាម និងឆ្លងបទពិសោធន៍ការផលិត ផលិតផលនៃភូមិសិប្បកម្មមួយចំនួន។
សូមគូសបញ្ជាក់ថា ពិធីបុណ្យម្ហូបអាហារ និងទេសចរណ៍ភូមិសិប្បកម្មហាណូយឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅរហូតដល់ចុងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២៕