វៀតណាមដណ្ដើមបានមេដាយមាស៣គ្រឿង នាំមុខគេក្នុងតារាងចំណាត់ថ្នាក់ស៊ីហ្គេមលើកទី៣១

(VOVWORLD) - ក្រុមកីឡាការនី ទូករ៉ូអ៉ីង(Rowing) ដណ្ដើមបានមេដាយមាសចំនួន២គ្រឿង ហើយរួមជាមួយនឹងមេដាយមាស១គ្រឿងទៀតក្នុងប្រភេទកីឡា Pencak silat បានជួយឱ្យប្រតិភូកីឡាវៀតណាម ឈរកំពូលតារាង ដោយដណ្ដើមបានមេដាយមាសសរុបចំនួន ៨គ្រឿង គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ខែឧសភា។
វៀតណាមដណ្ដើមបានមេដាយមាស៣គ្រឿង នាំមុខគេក្នុងតារាងចំណាត់ថ្នាក់ស៊ីហ្គេមលើកទី៣១ - ảnh 1 ក្រុមកីឡាការនី ទូករ៉ូអ៉ីងវៀតណាមដណ្ដើមមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១។(រូបថត៖ thanhnien.vn)

នាព្រឹកថ្ងៃទី ១១ ខែឧសភា ជាការចាប់ផ្តើមដោយទទួឡបានមេដាយមាសក្នុងការប្រកួតវិញ្ញាសា ទូករ៉ូអ៉ីងក្រុមនារីទម្ងន់ធ្ងន់ចំនួន៤នាក់ប្រភេទចែវគូ គឺកីឡាការនី Pham Thi Hue, Dinh Thi Hao, Ho Thi Ly និង Pham Thi Thao ក្នុងថិរវេលា ៧ នាទី ២៣ វិនាទី២០៧ ដែល១០វិនាទី មុនជាក្រុមលេខ២ ឥណ្ឌូណេស៊ី។ ទូករ៉ូអ៉ីងបានបន្តនាំមកនូវដំណឹងល្អៗ ជាមួយនឹងមេដាយមាសទី ២ លើវិញ្ញាសាក្រុមនារី៤នាក់ទម្ងន់ធ្ងន់ដែរ ប៉ុន្តែលើកនេះជាប្រភេទចែវទោល ដោយមានការចូលរួមពីកីឡាការនី Pham Thi Ngoc Anh, Le Thi Hien, Ha Thi Vui, Du Thi Bong។ ក្រុមវៀតណាមបញ្ចប់ការប្រកួតដោយប្រើថិរវេលា ៧នាទី៤វិនាទី០៥៨ ទុកពីក្រោយក្រុមលេខពីរគឺឥណ្ឌូណេស៊ី ដែលប្រើថិរវេលា១២វិនាទី ។

ក្រុម Pencak silat វៀតណាមដណ្ដើមបានមេដាយមាសទី ៣ នាព្រឹកថ្ងៃទី ១១ ខែឧសភា ដោយស្នាដៃលេចធ្លោរបស់កីឡាការនី Nguyen Thi Huyen, Nguyen Thi Thu Ha និង Vuong Thi Binh ក្នុងការសម្តែងក្បាច់គុណជាក្រុម។ ក្រុម Pencak silat វៀតណាម ទទួលបាន ៩.៩៦៥ ពិន្ទុពីគណៈមេប្រយោគ ខណៈក្រុមប្រ៊ុយណេ ទទួលបាន ៩.៩១៥ ពិន្ទុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ