សកម្មភាព​គួរ​ឱ្យទាក់ទាញជាច្រើននៅ ​មហោស្រព​យុវជន​អាស៊ីអាគ្នេយ៍

(VOVWORLD) - នាថ្ងៃទី ៧ ឧសភាខាងមុខ សម្ព័ន្ធយុវជនទីក្រុងហាណូយនឹងរៀបចំមហោស្រពយុវជនអាស៊ីអាគ្នេយ៍ ដើម្បីអបអរសាទរកីឡាស៊ីហ្គេមលើកទី ៣១ នៅវិថីដើរថ្មើរជើង Hoan Kiem។
សកម្មភាព​គួរ​ឱ្យទាក់ទាញជាច្រើននៅ ​មហោស្រព​យុវជន​អាស៊ីអាគ្នេយ៍ - ảnh 1មនុស្ស ១ ម៉ឺននាក់បានចូលរួមមហោស្រពយុវជនអាស៊ីអាគ្នេយ៍ ដើម្បីអបអរសាទរកីឡាស៊ីហ្គេមលើកទី៣១ (រូបថត៖ thethaovietnamplus.vn)

មហោស្រពនេះមានគោលដៅតភ្ជាប់យុវជនមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជំរុញការពង្រីកទំនាក់ទំនងអន្តរជាតិជាមួយយុវជនមកពីបណ្តាប្រទេសក្នុងតំបន់ ហើយតាមនោះ ឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីប្រពៃណីវប្បធម៌សក្ដានុពល និងសមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់ទីក្រុងហាណូយ និងវៀតណាម។

ក្នុងមហោស្រពនេះនឹងប្រព្រឹត្តទៅសកម្មភាពគួរឲ្យទាក់ទាញជាច្រើនដូចជា៖ ការតាំងពិព័រណ៍ផ្កាជាតិ - សំលៀកបំពាក់ជាតិនិងឧទ្ទេសនាមអំពីវប្បធម៌នៃប្រទេសអាស៊ីអាគ្នេយ៍; ស្តូបម្ហូបអាស៊ីអាគ្នេយ៍; គូរផែនទី “ដើម្បីអាស៊ីអាគ្នេយ៍សាមគ្គីគ្នា”; ដើរថ្មើរជើងជួយជ្រោមជ្រែង "ដើម្បីអាស៊ីអាគ្នេយ៍សាមគ្គីគ្នា"; មហោស្រពសិល្បៈតាមដងវិថី និងមហោស្រពតន្ត្រីនិស្សិតស្វាគមន៍ ស៊ីហ្គេមលើកទី ៣១  ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ