គយគន់សម្រស់នៃដើមផ្កាប្រទាលល្ហុងក្នុងអតីតព្រះបរមរាជវាំង Hue
(VOVWORLD) - ដើមផ្កា ប្រទាលល្ហុងគឺជាផ្កាកម្រពិសេសមួយប្រភេទ។ ប្រភេទដើមផ្កានេះត្រូវបានមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានីបុរាណ Hue បង្កាត់ពូជ ដើម្បីធ្វើការអភរក្ស។
ដោយត្រូវបានប្រសិទ្ធនាមជាប្រភេទផ្ការាជ ដែលភ្ជាប់ជាមួយរូបភាពនៃរាជវង្សង្វៀន (Nguyen) នៅទីក្រុង Hue ផ្កា ប្រទាលល្ហុងជារៀងរាល់ឆ្នាំក៏រីកផ្កានៅចុងខែមីនា ដើមខែមេសា ដែលបង្កើតជារូបភាពដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនៅទីនេះ។
នៅសម័យបុរាណ ដើម ប្រទាលល្ហុងគឺជាដើមឈើដ៏មានតម្លៃមួយប្រភេទ ដែលត្រូវបានដាំដុះនៅក្នុងព្រះបរមរាជវាំងនិងវិមានសព របស់ស្តេចរាជវង្សង្វៀន។ ដើម ប្រទាលល្ហុងក៏ត្រូវបានស្តេច Minh Mang ទ្រង់បញ្ជាឲ្យគេឆ្លាក់រូបលើ Nhon Dinh នៅក្នុងព្រះបរមរាជវាំងដែរ។
ប្រទាលល្ហុងមានពណ៌ពិសេសគឺពណ៌ផ្កាឈូកខ្ចីដ៏ទន់ភ្លន់ |
នៅពេលរីកផ្កា ដើម ប្រទាលល្ហុងជ្រុះស្លឹកទាំងអស់ ហើយបង្ហាញនូវចង្កោមផ្កា តូចៗនិងពេញទៅលើមែកឈើ ដោយមានពណ៌ស្វាយខ្ចីផងដែរ។
បើមើលពីខាងលើចុះ ដើមផ្កា ប្រទាលល្ហុងដែលរីកដ៏ស្គុះស្គាយប្រៀបដូចជាព្រំផ្កាដ៏ស្រស់ស្អាតនៅលើស្រទាប់ក្បឿងបុរាណ នៃអតីតរាជធានីបុរាណ Hue។
ដងដើមឈើនេះមានរាងត្រង់ទៅឆ្ពោះឡើងកណ្តាលផ្ទៃមេឃបៃតងដ៏គួរឲ្យទាក់ទាញចំណាប់អារម្មណ៍ប្រជាជននិងភ្ញៀវទេសចរ។
នៅពេលនេះ ភ្ញៀវទេសចរដែលមកកាន់អតីតរាជនាធីបុរាណ Hue នឹងត្រូវបានគយគន់អាចមើលដោយផ្ទាល់ភ្នែកនូវសម្រស់ស្អាតនៃដើមផ្កានេះ។
ផ្កាប្រទាលល្ហុងកំពុងតែត្រូវបានមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានីបុរាណ Hue បង្កាត់ពូជ ដើម្បីធ្វើការអភរក្
|
ដោយត្រូវបានគេចាត់ទុកថាជាប្រភេទផ្កាដ៏កម្រពិសេសមានក្នុងជំណោមពិភពរុក្ខជាតិ ផ្កាប្រទាលល្ហុងកំពុងតែត្រូវបានមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានីបុរាណ Hue បង្កាត់ពូជ ដើម្បីធ្វើការអភរក្ស៕