ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu

(VOVWORLD) - មានទីតាំងនៅរយៈកម្ពស់ ៣០៤៦ម៉ែត្រ Ky Quan San - Bach Moc Luong Tu គឺជាកំពូលភ្នំមួយក្នុងចំណោមកំពូលភ្នំខ្ពស់បំផុតទាំងបួននៅក្នុងប្រទេសវៀតណាម ហើយតែងតែស្ថិតក្នុងបញ្ជី "គួរទៅទស្សនា" របស់អ្នកចូលចិត្តធ្វើដំណើរ ដែលចង់ទទួលបទពិសោធន៍។ 

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 1

កំពូលភ្នំ Ky Quan San ដែលមានកម្ពស់ ៣០៤៦ម៉ែត្រ គឺជាភ្នំខ្ពស់បំផុតទី ៤ ក្នុងប្រទេសវៀតណាម ដែលជាព្រំដែនធម្មជាតិនៃខេត្ត Lai Chau និងខេត្ត Lao Cai ។ ជាមួយនឹងឈ្មោះដែលធ្លាប់ស្គាល់ក្នុងចំណោមអ្នកចូលចិត្តធ្វើដំណើរ គឺ "Bach Moc Luong Tu" កំពូលភ្នំ Ky Quan San ត្រូវបានចាត់ទុកជាទីតាំងដ៏ស្រស់ស្អាតបំផុតមួយ សម្រាប់ការប្រមាញ់ពពក គយគន់ថ្ងៃរះ និងថ្ងៃលិចនៅក្នុងប្រទេសវៀតណាម។

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 2

ជាមួយនឹងកម្រិតលំបាកក្នុងការធ្វើដំណើរស្ថិតក្នុង Top ៣ រួមទាំងសណ្ឋានដីចម្រុះ និងជម្រាលភ្នំដ៏វែង ដែលទាមទារឱ្យអ្នកធ្វើដំណើរត្រូវត្រៀមរៀបចំបំណិន និងត្រៀមសុខភាពល្អ។

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 3ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 4ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃទេសភាពដ៏ស្រស់ស្អាតនៅទីនេះគឺសមស្របទាំងស្រុងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដែលអ្នកដំណើរត្រូវចំណាយ នៅពេលយកឈ្នះលើកំពូលភ្នំនេះ។

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 5ដើម្បីអាចឡើងដល់កំពូលភ្នំ Ky Quan San នៅពេលព្រឹក ជាធម្មតា ត្រូវធ្វើដំណើរតាំងពីមួយថ្ងៃមុន ទៅកាន់ជំរុំសម្រាកនៅភ្នំ Muoi (កម្ពស់ ២២១៥ម៉ែត្រ) ដើម្បីសម្រាកជាមុនសិន ហើយបន្ទាប់មកចេញដំណើរតាំងពីព្រឹកព្រលឹមថ្ងៃបន្ទាប់។

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 6ក្រោមឥទ្ធិពលដ៏ធ្ងន់ធ្ងរនៃព្យុះលេខ៣ - យ៉ាហ្គី ផ្លូវឡើងភ្នំដ៏លំបាកនោះកាន់តែកាចសាហាវជាងមុន។

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 7បន្ទាប់ពីធ្វើដំណើរជិត ៤ ម៉ោង ពីភូមិ Mang Ma Sao ទៅជំរុំសម្រាកនៅភ្នំ Muoi ភ្ញៀវទេសចរអាចគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតនៅលើពពក ឬសម្រាកមុនដើម្បីគយគន់ទេសភាពថ្ងៃរះនៅព្រឹកបន្ទាប់។

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 8ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 9តាមបទពិសោធន៍របស់អ្នកធ្វើដំណើរ បើសិនមានភ្លៀងធ្លាក់លើភ្នំ Muoi កាលពីយប់ថ្ងៃមុន ព្រឹកបន្ទាប់ទំនងជានឹងមានសមុទ្រពពកនៅពេលឡើងដល់កំពូលភ្នំ Ky Quan San ។ ទោះជាយ៉ាងណាក៏ដោយ នេះក៏មានន័យថា ត្រូវធ្វើដំណើរក្នុងអ័ព្ទនិងដីរអិល។

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 10អ័ព្ទនិងដីរអិលដែលពិបាក់ធ្វើដំណើរ បានធ្វើឱ្យក្រុមភ្ញៀវទេសចរជាច្រើនត្រូវផ្អក់ជាបណ្ដោះអាសន្ន និងបោះជំរំសម្រាកនៅពេលរង់ចាំអ័ព្ទរលាយ។

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 11មនុស្សជាច្រើនបានគិតពីការបោះបង់ចោល។

ប៉ុន្តែគ្រាន់តែបន្តព្យាយាម យកឈ្នះលើពពក ហើយឡើងដល់កំពូលភ្នំ ទិដ្ឋភាពដ៏អស្ចារ្យនៃសមុទ្រពពកនឹងលេចឡើង បំបាត់ភាពនឿយហត់ទាំងស្រុង។

វីដេអូនៃសមុទ្រពពកនៅលើកំពូលភ្នំ Ky Quan San ថតដោយក្រុម Dreamer trekking ដោយប្រើ flycam ។

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 12ភ្ញៀវទេសចរណ៍ទទួលអារម្មណ៍ដ៏អស្ចារ្យ នៅពេលគុយគន់ទេសភាពសមុទ្រពពក។

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 13ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 14ប៉ុន្តែគួរជម្រាបថា ដើម្បីត្រឡប់ទៅជំរុំសម្រាកមុនពេលងងឹត ក្រុមភ្ញៀវទេសចរជាច្រើនតែងតែជ្រើសរើសចេញពីកំពូលភ្នំចាប់ពីម៉ោង ១ ដល់ម៉ោង ២ រសៀល។

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 15នេះជាពេលវេលាដែលភ្ញៀវទេសចរអាចដើរលេងកម្សាន្ត ស្វែងយល់ពីរុក្ខជាតិដ៏សម្បូរបែប និងប្លែកពីគេ។

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 16ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 17លង់ខ្លួននៅក្នុងទេសភាពសម្បើមអស្ចារ្យនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ។

ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu - ảnh 18នេះគឺជាដំណើរដ៏លំបាក គួរឱ្យចាប់អារម្មណ៍ និងមិនអាចបំភ្លេចបានសម្រាប់សហគមន៍អ្នកចូលចិត្តធ្វើដំណើរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ