Media /
នៅពេលដែលនិទាឃរដូវមកដល់ម្ដងៗ Van Mieu – Quoc Tu Giam នៅទីក្រុងហាណូយ គឺជាទីមកដល់ដ៏ពេញនិយមរបស់មនុស្សរាប់ពាន់នាក់ មកពីទូទាំងប្រទេសសុំអក្សរដើម្បីទទួលលាភសំណាង
ពិធីបុណ្យអក្សរ Ho Van នៅ Van Mieu – Quoc Tu Giam មានភាពរស់រវើកជាមួយឈុតសម្ដែងសិល្បៈប្រពៃណីប្រជាប្រិយ
នេះគឺជាទីមកដល់ក្នុងនិទាឃរដូវរបស់ជនហាណូយ និងភ្ញៀវទេសចរបរទេស ដែលចង់ស្វែងយល់បន្ថែមអំពីទំនៀមទម្លាប់នាដើមនិទាឃរដូវរបស់ជនវៀតណាម
ពិធីបុណ្យអក្សរនិទាឃរដូវឆ្នាំនេះ មានគ្រូសរសេរអក្សរចំនួន ៦៣ នាក់ចូលរួមការសរសេរអក្សរផ្ចង់។ នៅទីនេះក៏មានពិព័រណ៌តាំងបង្ហាញវណ្ណកម្មសរសេរអក្សផ្ចង់ឆ្នើម រួមមានសកម្មភាពផ្សេងៗទៀតដូចជា៖ ការសម្ដែងឡើងវិញទិដ្ឋភាពក្នុងការប្រឡង ឧទ្ទេសនាមផលិតផលភូមិរបរប្រពៃណី និងរៀបចំស្តង់ទំនិញម្ហូបអាហារជាដើម
តាមទំនៀមទម្លាប់ប្រពៃណី ប្រជាជនតែងតែទៅសុំអក្សរ ដោយមានក្ដីសង្ឃឹមអំពីឆ្នាំថ្មីប្រកបដោយសុខភាពល្អ សុខសាន្តត្រាណ និងជួបតែសំណាងល្អ។ អាស្រ័យលើគោលបំណងនិងអាយុ អ្នកសុំអក្សរនឹងត្រូវបានណែនាំ ជ្រើសរើសប្រភេទអក្សរឲ្យបានសមស្រប
ចំពោះកុមារ សិស្សានុសិស្ស និងនិស្សិតគឺតែងតែសុំអក្សរឈ្លាសវៃ បញ្ញា និងជោគជ័យជាដើម ដើម្បីសុំចំណេះដឹង និងប្រឡងជាប់។ មនុស្សមានវ័យកណ្ដាលតែងតែសុំអក្សរ សុខសាន្តត្រាណ និងសុភមង្គល សីលធម៌ជាដើម ដើម្បីសុំឲ្យឆ្នាំថ្មីប្រកបដោយសុខសាន្តត្រាណ ក្រុមគ្រួសារមានសុភមង្គល
អ្នកគ្រូសរសេរអក្សរផ្ចង់ម្នាក់កំពុងឲ្យអក្សរ
លោកគ្រូសរសេរអក្សរ និងអ្នកគ្រូសរសេរអក្សរតែងតែត្រូវការប្រើម៉ាស៊ីនផ្លុំសម្ងួតអក្សរ
ស្តង់ទំនិញគំនូរប្រជាប្រៃ Kim Hoang ទទួលបានការស្រឡាញ់ចូលចិត្តរបស់ប្អូនៗកុមារ
ប្អូនៗកុមារត្រូវបានស្វែងយល់អំពីគំនូរ
គំនូរឆ្លាក់ឈើក៏ទទួលបានការស្រឡាញ់ចូលចិត្តរបស់ប្អូនៗកុមារដែរ
វណ្ណកម្មនានាត្រូវបានតាំងបង្ហាញលក់នៅពិធីបុណ្យអក្សរនិទាឃរដូវ
សៀវភៅដែលធ្វើពីប្រភេទក្រកាសប្រពៃណីនៃភូមិរបរ Bac Ninh ទទួលបានការនិយមចូលចិត្តរបស់មនុស្សជាច្រើននាក់
To He តុក្តតាប្រជាប្រិយនៅកុមារភាព
ល្បែងកំសាន្តប្រជាប្រិយ
ល្បែងទាញព្រ័ត្រ
សាកល្បងទេពកោសល្យវេចនំអន្សមទទួលបានការចាប់អារម្មណ៍ពីប្អូនៗកុមារ
ពិធីបុណ្យអក្សរផ្ចង់និទាឃរដូវប្រព្រឹត្តិទៅដល់ថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០១៨

ជនហាណូយនាំក្មេងៗកុមារទៅសុំអក្សរនាដើមឆ្នាំនៅ Ho Van

(VOVWORLD)-ទំនៀមទម្លាប់សុំ និងឲ្យអក្សរនាដើមឆ្នាំបានក្លាយទៅជាផ្នត់វប្បធម៌ប្រពៃណីដ៏ល្អប្រសើរ ដោយមិនអាចខ្វះបាននាប៉ុន្មានថ្ងៃដើមនិទាឃរដូវរបស់ជនវៀតណាមនិយាយរួម និងជនហាណូយនិយាយដោយ ឡែក។

HOANG XUAN