ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី”

(VOVWORLD) - នាពេលថ្មីៗនេះ ទីក្រុង Hoi An ខេត្ត Quang Nam ជាលើកទី៥ បានទទួលកិត្តិនាមជា “ទីក្រុងវប្បធម៌ឈានមុខគេនៅអាស៊ី” ក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ ២០២៤ នាថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី” - ảnh 1ដោយយកឈ្នះលើគូប្រជែង "ទម្ងន់ធ្ងន់" ជាច្រើនដូចជា ប៉េកាំង (ចិន) ដេលី (ឥណ្ឌា) ក្យូតូ (ជប៉ុន) និងសេអ៊ូល (កូរ៉េខាងតកបូង) ទីក្រុង Hoi An (វៀតណាម) ត្រូវបានលើកតម្កើងក្នុងវិញ្ញាសារ "គោលដៅទីក្រុងវប្បធម៌ឈានមុខគេនៅអាស៊ី" ឆ្នាំ ២០២៤ នៅឯកម្មវិធីវប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) តំបន់អាស៊ីនិងអូសេអានី លើកទី ៣១ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ រូបថត៖ Long Phi/VOV
ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី” - ảnh 2ជាមួយនឹងគុណសម្បត្តិអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ ទីក្រុង Hoi An បានកាន់កាប់ពានរង្វាន់ “ទីក្រុងវប្បធម៌ឈានមុខគេនៅវៀតណាម និងអាស៊ី” រយៈពេលជាច្រើនឆ្នាំមកហើយ នោះគឺឆ្នាំ ២០១៩ ឆ្នាំ២០២១ ឆ្នាំ ២០២២ និងឆ្នាំ ២០២៣។ រូបថត៖ baoquangnam.vn
ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី” - ảnh 3មានទិតាំងស្ថិតនៅប៉ែកខាងក្រោមទន្លេ Thu Bon ដ៏រ៉ូមែនទិក នៅតំបន់វាលទំនាបមាត់សមុទ្រនៃខេត្ត Quang Nam ប្រទេសវៀតណាម មានចម្ងាយប្រហែល ៣០km នៅភាគខាងត្បូងទីក្រុង Da Nang ទីក្រុង Hoi An មានភាពល្បីល្បាញជាមួយនឹងស្ថាបត្យកម្មបុរាណដ៏ពិសេស ខុសប្លែក និងតំបន់វិថីបុរាណជាច្រើនដែលត្រូវបានសាងសង់ឡើងតាំងពីសតវត្សទី ១៦ ហើយនៅតែរក្សាបានភាពដើម រហូតដល់សព្វថ្ងៃនេះ។រូបថត៖ IT/ moitruongvadothi.vn
ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី” - ảnh 4ដំបូលប្រក់ក្បឿងពណ៌ត្នោតបុរាណ នៅក្បែរគ្នា។ រូបថត៖ Long Phi/VOV
ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី” - ảnh 5ទីក្រុងបុរាណ Hoi An មានមន្តស្នេហ៍ជាមួយនឹងផ្ទាំងជញ្ជាំងពណ៌ឡើងពិសេស។ រូបថត៖ City Pass Guide

ក្រៅពីសម្រស់ស្អាតនៃស្ថាបត្យកម្ម ទីក្រុង Hoi An ក៏ទាក់ទាញភ្ញៀវទេសចរណ៍ជាមួយនឹងលក្ខណៈវប្បធម៌អរូបីដ៏វិសេសវិសាល ដែលបង្ហាញតាមរយៈពិធីបុណ្យប្រពៃណី និងទំនៀមទម្លាប់ ដូចជាការបណ្តែតប្រទីប ការច្រៀង Bai choi ការជិះកង់ជុំវិញទីក្រុងបុរាណ ទស្សនាភូមិសិប្បកម្ម...។

មកទីនេះ ភ្ញៀវទេសចរណ៍នឹងមានឱកាសគយគន់ស្ថាបត្យកម្មដែលមានអត្ថន័យសិល្បៈប្រពៃណីរបស់វៀតណាមផង និងការរផ្លាស់ប្តូរវប្បធម៌និងសមាហរណកម្មជាមួយបណ្តាប្រទេសខាងកើតនិងលោកខាងលិចផងដែរ។

ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី” - ảnh 6ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនា ទិញទំនិញ និងស្វែងយល់ពីមុខម្ហូបពិសេសក្នុប្រចាំតំបន់។ រូបថត៖ កាសែត Quang Nam
ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី” - ảnh 7ផ្សារណាតនៅភូមិនេសាទ Tan Thanh (ទីក្រុង Hoi An) ទាក់ទាញភ្ញៀវទេសចរជាច្រើន។ រូបថត៖ Long Phi/VOV
ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី” - ảnh 8វិចិត្រករសម្តែងគំនូររបាំងមុខនៅទីក្រុងបុរាណ Hoi An។ រូបថត៖ Long Phi/VOV
ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី” - ảnh 9ការតាំងបង្ហាញផលិតផលសិប្បកម្មនៅទីក្រុង Hoi An។ រូបថត៖ Long Phi/VOV
ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី” - ảnh 10សកម្មភាពវប្បធម៌និងសិល្បៈជាច្រើននាពេលរាត្រី នៅទីក្រុង Hoi An បានទាក់ទាញភ្ញៀវទេសចរ។ រូបថត៖ Long Phi/VOV
ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី” - ảnh 11ពិធីបុណ្យបណ្តែតប្រទីបនៅទន្លេ Hoai ។ រូបថត៖ មជ្ឈមណ្ឌលវប្បធម៌ កីឡា និងវិទ្យុ-ទូរទស្សន៍ Hoi An

នៅពេល លើកឡើងពីទីក្រុងបុរាណ Hoi An មិនអាចរំលងវប្បធម៌ភោជនាហារនៅទីនេះបានទេ។ មុខម្ហូបដ៏សាមញ្ញ និងងាយស្រួលធ្វើ បានបង្កើតភាពទាក់ទាញ ធ្វើឱ្យអ្នកទស្សនាអាឡោះអាល័យ។

ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី” - ảnh 12នំបុ័ង, គុយទាវ, Mi Quang, Cao Lau, បាយមាន់, គុយទាវកាត់សាច់អាំង, បង្អែម... សុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ គួរឲ្យទាក់ទាញ "ងាយស្រួលញ៉ាំ" ប៉ុន្តែ "មិនងាយបំភ្លេច" នោះទេ។ រូបថត៖ VOVTV
ជា​លើក​ទី​៥​ហើយ ដែល​ទីក្រុង Hoi An ក្លាយ​ជា “ទីក្រុងវប្បធម៌ឈានមុខគេ​នៅ​អាស៊ី” - ảnh 13Cao Lau គឺជាមុខម្ហូបដ៏ល្បីល្បាញរបស់ប្រជាជនខេត្ត Quang Nam។ រូបថត៖ Thanh Hoa/vietnam.vnanet.vn

ការពិតដែលទីក្រុង Hoi An បានបន្តឈ្នះពានរង្វាន់ "គោលដៅទីក្រុងវប្បធម៌ឈានមុខគេនៅអាស៊ី" គឺជាការបញ្ជាក់អំពីភាពទាក់ទាញដែលស្ថិតស្ថេរជាមួយពេលវេលានៃទីក្រុងបុរាណនៅតំបន់ភូមិភាគកណ្តាលនៃប្រទេសវៀតណាម។

ពានរង្វាន់ទេសចរណ៍ពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣គឺជាពានរង្វាន់ដ៏មានកិត្យានុភាព ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ហើយត្រូវបានចាត់ទុកជា "ពានអូស្ការនៃទេសចរណ៍" ។

ពានរង្វាន់នេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកតម្កើងគោលដៅលេចធ្លោ ទីភ្នាក់ងារគ្រប់គ្រងទេសចរណ៍និងអ្នកផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព រួមមានវិញ្ញាសារជាច្រើនដូចជា ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនធ្វើដំណើរ គោលដៅទេសចរណ៍...៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ