Media /
ក្លាយជាប្រពៃណីទំនៀមទំលាប់របស់ភូមិ ពិធីបុណ្យភូមិ Nom បានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ។ ពិធីបុណ្យធំធ្វើឡើងនៅថ្ងៃទី ១២ នៃខែទី ១ តាមច័ន្ទគតិ។ នេះគឺជាពិធីបុណ្យរំលឹកដល់អ្នកតាភូមិ Tam Giang ដែលជាឧត្តមសេនីយ៍ដ៏ល្បីឈ្មោះមួយរូប។
ពិធីបុណ្យភូមិ Nom រួមបញ្ចូលទាំងពិធីដង្ហែទឹកពីវត្តទៅកាន់សាលាភូមិ Tam Giang ពិធីបុណ្យបូជានិងពិធីរាំម៉ុងសាយជាដើម។
ចូលរួមក្នុងពិធីដង្ហែជាព្រឹទ្ធាចារ្យក្នុងភូមិ ក្រុមភ្លេងនិងក្រុមច្រៀងចម្រៀងប្រជាប្រិយ Quan ho។
សមាជិកក្រុមរាំម៉ុងសាយ អុជធូបនៅវត្ត Nom
បន្ទាប់ពីពិធីដង្ហែមក ក្រុមកុមារក្នុងសម្លៀកបំពាក់ទ័ព នឹងចូលរួមការរាំដំបងនៅបរិវែណវត្ត Nom។
នេះជាពិធីបុណ្យមានលក្ខណៈនិមិត្តរូបមួយសម្រាប់ការបណ្តេញចេញនូវឧបទ្រុពចង្រៃអាក្រក់ និងបួងសួងសុំឲ្យឆ្នាំថ្មីជួបតែសេចក្តីសុខចម្រុងចម្រើន។
ការសម្តែងត្រូវបានមិត្តយុវវ័យនិងភ្ញៀវទេសចរសប្បាយរីករាយចូលរួម។ បន្ទាប់ពីពិធីសែន គឺពិធីបុណ្យនេះ រួមមានសកម្មភាពផ្សេងៗដូចជាពិធីបុណ្យចម្រើនជន្មាយុ ពិធីសែននិទាឃៈរដូវនៅទីស្ការៈបូជារបស់ត្រកូល។
បន្ទាប់ពីពិធីសែន គឺពិធីបុណ្យនេះ រួមមានសកម្មភាពផ្សេងៗដូចជាពិធីបុណ្យចម្រើនជន្មាយុ ពិធីសែននិទាឃៈរដូវនៅទីស្ការៈបូជារបស់ត្រកូល។
ចាស់ទុំក្នុងភូមិអុជធូបនៅឯសាលាភូមិ
អ្នកទេសចរអធិដ្ឋានសុំជួបតែភាពសុខសាន្តត្រាណពេញមួយឆ្នាំ។
បរិយាកាសនៃបុណ្យនិទាឃៈរដូវធ្វើឲ្យអ្នកទេសចរគ្រប់រូបស្រស់ស្រាយអាម្មណ៍ណាស់។
អ្នកទេសចរក៏អាចស្តាប់ និងទស្សនានូវបរិយាកាសច្រៀងចម្រៀង Quan ho ដែលជានិមិត្តរូបនៃតំបន់ភាគខាងជើង
នៅក្នុងសភាពអ៊ូអរនៃសម័យកាល មកទស្សនាបុណ្យភូមិ Nom នានិទាឃៈរដូវ ដើម្បីរីករាយនឹងភាពស្រស់បំព្រងនៃវប្បធម៌និងប្រពៃណី របស់ភូមិនេះ។ ជាពិសេស យល់ដឹងនិងកាន់តែស្រឡាញ់ទឹកដីស្រុកកំណើត មាតុភូមិវៀតណាម។
ពេលបាយដើមនិទាឃរដូវដ៏កក់ក្តៅរបស់អ្នកដែលត្រូវឃ្លាតឆ្ងាយពីស្រុកកំណើត...

ដើមនិទាឃៈរដូវទៅទស្សនាពិធីបុណ្យភូមិ Nom

(VOVWORLD) - ពេលដែលនិទាឃរដូវមកដល់ម្តងៗ ភូមិ Nom  (នៅឃុំ Dai Dong ស្រុក Van Lam ខេត្ត Hung Yen) តែងតែបានប្រារព្ធយ៉ាងមហោឡារិកនូវពិធីបុណ្យភូមិ ដែលទាក់ទាញការចូលរួមរបស់ភ្ញៀវជាច្រើនផងដែរ។