ទីក្រុងហាណូយ និង ហ្វេ ស្ថិតក្នុងបញ្ជីទីក្រុងកំពូលទាំង ១០ នៅអាស៊ីក្នុងឆ្នាំ ២០២៣
(VOVWORLD) - ពានរង្វាន់ Travel+Leisure Luxury Awards Asia Pacific ឆ្នាំ ២០២៣ ក្នុងប្រភេទ "ទីក្រុង" នាពេលថ្មីៗនេះ បានលើកតម្កើងទីក្រុងអាស៊ីកំពូលទាំង ១០ ក្នុងឆ្នាំ ២០២៣ ដែលក្នុងនោះ រដ្ឋធានីហាណូយ និងទីក្រុងហ្វេ របស់វៀតណាម ជាប់ចំណាត់ថ្នាក់ទី ៦ និងទី ៨ ក្នុងបញ្ជីនេះ។
|
តារាងរៀបចំណាត់ថ្នាក់ទីក្រុងកំពូលទាំង ១០ នៅអាស៊ីឆ្នាំ ២០២៣ នៅលើគេហទំព័ររបស់ Travel+Leisure Luxury Awards។ (រូបថតអេក្រង់) |
|
យោងតាម Travel+Leisure Luxury Awards Asia Pacific ២០២៣ រដ្ឋធានីហាណូយគឺជាគោលដៅសម្រាប់អ្នកដែលចូលចិត្តស្រឡាញ់ភាពសុខសាន្ត រ៉ូម៉ង់ទិកសម្រស់បុរមបុរាណជាមួយនឹងពណ៌នៃពេលវេលា។ (ប្រាសាទអណ្តើក (បឹងHoan Kiem) លាក់ខ្លួនក្នុងអ័ព្ទនាពេលព្រឹកព្រលឹម។ រូបថត៖ anninhthudo.vn) |
|
Khue Van Cac (មណ្ឌលអក្សរសាស្ត្រ Quoc Tu Giam) ត្រូវបានជ្រើសរើសជានិមិត្តសញ្ញាផ្លូវការនៃរដ្ឋធានីហាណូយក្នុងឆ្នាំ ១៩៩៩។ រូបថត៖ vietnamnet.vn |
|
រដ្ឋធានីជាមួយនឹងវប្បធម៌រាប់ពាន់ឆ្នាំរបស់វៀតណាមមានភាពស្រស់ស្អាតបែបបុរមបុរាណ គួរឱ្យអាឡោះអាល័យ ប៉ុន្តែបង្កប់នូវដង្ហើមនៃសហសម័យ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសំណង់ស្ថាបត្យកម្ម។ (រូបថត៖ Kinhtedothi.vn) |
|
វិមានរដ្ឋសភា គឺជានិមិត្តរូបនៃទីភ្នាក់ងារអំណាចរដ្ឋកំពូល ដែលបានដាក់ ឱ្យប្រើប្រាស់នៅចុងឆ្នាំ ២០១៤។ សំណង់នេះមានរចនាបថស្ថាបត្យកម្មទំនើប ប៉ុន្តែនៅតែពោរពេញទៅដោយអត្តសញ្ញាណជាតិ បង្កើតឡើងការតភ្ជាប់រវាងអតីតកាល និងអនាគតនៃប្រទេសជាតិ។ រូបថត៖ suckhoedoisong.vn |
|
មកដល់ទីក្រុងហាណូយ ទីកន្លែងដ៏ទាក់ទាញបំផុតចំពោះភ្ញៀវទេសចរគឺតំបន់ជុំវិញបឹង Hoan Kiem។ នេះគឺជាកន្លែងដែលគេប្រារព្ធសកម្មភាពនៅកណ្ដាលវាលយ៉ាងសប្បាយអ៊ូអរ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ដែលជាពេលបើកវិថីថ្មើរ ជើង។ រូបថត៖ Dan Tri |
|
ស្ថិតនៅក្នុងតំបន់វិថីបុរាណ វិថី Ta Hien ដោយមានប្រវែងតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ប៉ុន្តែមានភាពស្វាហាប់និងអ៊ូអរខ្លាំង ជាមួយនឹងរហស្សនាមថា “ផ្លូវបំបែកអន្តរជាតិ”។ ទីនេះតែងតែជាកន្លែងជួបជុំមិនត្រឹមតែសម្រាប់យុវជនរដ្ឋធានីប៉ុណ្ណោះទេ ថែមទាំងជាកន្លែង check-in របស់ភ្ញៀវទេសចរបរទេសទៀត ផង។ រូបថត៖ Thoi Dai |
|
Travel+Leisure Luxury Awards ក៏ឧទ្ទេសនាមអំពីមុខម្ហូប និងភេសជ្ជៈល្បីៗមួយចំនួននៅទីក្រុងហាណូយ ដែលភ្ញៀវទេសចរណ៍គួរសាក ដូចជា៖ ហ្វើ ប៊ុនចា នំបុ័ង បាញ់កួន កាហ្វេ... រូបថត៖ spk.vn |
|
យោងតាម Travel+Leisure Luxury Awards Asia Pacific ឆ្នាំ២០២៣ថា ដោយមានទីតាំងនៅភាគកណ្តាលប្រទេសវៀតណាម ទីក្រុង ហ្វេ គឺជាគោលដៅដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងតម្លៃប្រពៃណីដ៏យូរលង់។ រូបថត៖ vneconomy.vn |
|
ធ្លាប់ជារាជធានីនៃរាជវង្ស Nguyen អស់រយៈពេលជាងមួយសតវត្ស (១៨០២ - ១៩៤៥) ទោះបីជាឆ្លងកាត់ការឡើងចុះជាច្រើនក៏ដោយ ហ្វេ នៅតែរក្សាបាននូវលក្ខណៈបុរមបុរាណ សំណង់ស្ថាបត្យកម្មធំៗ និងស្នាដៃសិល្បៈដ៏ប្រណិតបំផុត ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រពិសេស - វប្បធម៌ពិសេស។ (ប្រាង្គតម្កល់សពស្ដេច Tu Duc មើលពីខាងលើ។ រូបថត៖ Le Huy Hoang Hai) |
|
ពានរង្វាន់ Travel+Leisure Luxury Awards Asia Pacific ឆ្នាំ ២០២៣ បានឲ្យដឹងថា មកដល់ព្រះបរមរាជវាំង ហ្វេ ភ្ញៀវទេសចរប្រាកដថា នឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសំណង់ស្ថាបត្យកម្មបុរាណដ៏ស្រស់ឆើតឆាយ និងទេសភាពដ៏ស្រស់បំព្រង។ (ព្រះបរមរាជវាំង ហ្វេ។ រូបថត៖ mia.vn) |
|
ក្លោងទ្វារ Ngo Mon គឺជាសំណង់ដ៏លេចធ្លោមួយ ជាមួយនឹងលំនាំក្បូរក្បាច់ដ៏ប្រណិតបំផុត។ រូបថត៖ mia.vn |
|
ស្ពាន Truong Tien ឆ្លងទន្លេ Huong ដ៏រ៉ូម៉ង់ទិកនៅទីក្រុងហ្វេ។ រូបថត៖ Le Huy Hoang Hai |
មុខម្ហូបដ៏ពិសេសដោយឡែកមួយចំនួននៃទីក្រុង ហ្វេ។ រូបថត៖ angiday.com.vn |