ទិដ្ឋភាពនៃពិធីគាល់ស្ដេចនៅថ្ងៃទី ១ នៃបុណ្យតេតប្រពៃណីជាតិនៅក្នុងព្រះបរមរាជវាំង
(VOVWORLD) - នាព្រឹកថ្ងៃទី ២ កុម្ភៈ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Hue បានរៀបចំបង្ហាញពិធីទទួលអំណរឆ្នាំថ្មីក្រោមសម័យរាជវង្ស Nguyen។
នេះគឺជាពិធីបុណ្យប្រពៃណីរបស់រាជ្ជកាល Nguyen នៅវិមាន Dai Trieu និងវិមាន Thai Hoa។
|
ដំបូងឡើយ ព្រះមហក្សត្របានចាកចេញពី វិមាន Can Chanh ហើយយាងមកវិមានធំ Dai Cung Mon និង វិមាន Thai Hoa |
ក្នុងពិធីបុណ្យនេះ នាមឺនមន្ត្រីនឹងថ្វាសារជូនព្រះពរដល់ព្រះមហាក្សត្រ
|
ក្រោយមកព្រះមហាក្សត្រនឹងយាងទៅកាន់វិមាន Can Chanh ដើម្បីបន្តអនុវត្តន៍ពិធីបុណ្យប្រពៃណីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
|
នៅទីនេះ ព្ររាជបុត្រនឹងក្រាបថ្វាយបង្គំព្រះមហាក្សត្រ
|
បន្ទាប់មក នឹងប្រព្រឹត្តិទៅពីធីប្រកាសបើកពិធីជប់លៀងនិងអបអរសាទរនិទាឃរដូវ
|
ចុងបញ្ចប់គឺពិធីជប់លៀងដែលនឹងធ្វើឡើងនៅវិមាន Can Chanh Ta Vu Huu Vu Ta Dai Lau Vien និង Huu Dai Lau Vien
|
ពិធីបុណ្យចូលឆ្នាំថ្មីនៃរាជវង្ស Nguyen ត្រូវបានមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌអតីតរាជធានី Hue បង្ហាញឡើងវិញ
|
ពិធីបុណ្យនេះ បានប្រព្រឹត្តិទៅនៅទីកន្លែងតែមួយគឺវិមាន Thai Hoa ឲ្យសមស្របនិងស្ថានភាពជាក់ស្ដេង ក៏ដូចជាបម្រើភ្ញៀវទេសចរឲ្យបានល្អប្រើសើរថែមទៀត
|
ការបង្ហាញពិធីបុណ្យនេះឡើងវិញ គឺសំដៅពង្រីកតម្លៃបេតិកភណ្ឌទាំងរូបី និង
អរូបី ព្រមទាំងបង្ហាញពីលក្ខណៈស្រស់ស្អាតប្រពៃណី ដែលផ្សារភ្ជាប់ជាមួយបុណ្យតេតនៅព្រះបរមរាជវាំងកាលពីមុនផងដែរ |
រូបថតមួយចំនួនអំពីពិធីបុណ្យ
|