Media /
ក្រោយរយៈពេល៤ឆ្នាំបានរៀបចំឡើង ទិវាសៀវភៅវៀតណាមបាន ក្លាយទៅជាទិវាបុណ្យរបស់មជ្ឈដ្ឋានអ្នកស្រឡាញ់សៀវភៅ ហើយជាលក្ខណៈ វប្បធម៌ដ៏ប្រសើរមួយដែលបានសហគមន៍ទទួលស្វាគមន៍និងកោតសរសើរផងដែរ។
ពិធីបើកទិវាសៀវភៅនិងមហោស្រពសៀវភៅនៅឧទ្យាន Thong Nhat
មហោស្រពសៀវភៅនៅទីក្រុងហាណូយ ជាព្រឹត្តិការណ៍ស្នូលនិងដើម ដំបូងក្នុងចំណោមសកម្មភាពស្វាគមន៍ទិវាសៀវភៅវៀតណាមលើកទី៥។ មហោស្រពសៀវភៅលើកនេះទាក់ទាញការចូលរួមរបស់ស្តង់ទំនិញជាង១០០ ស្តង់នៃក្រុមហ៊ុនបោះពុម្ភផ្សាយប្រមាណ៨០អង្គភាពលើទូទាំងប្រទេស។
មហោស្រពបានតាំងបង្ហាញសៀវភៅចំនួន៤ហ្មឺនក្បាលស្ដីពីវិស័យជា ច្រើនដូចជា៖ នយោបាយ ច្បាប់ សេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យា អប់រំ អក្សសាស្ត្រជា ជាដើម។
ទិវាសៀវភៅវៀតណាមជាឱកាសដើម្បីបំផុសឡើងសេចក្ដីស្រឡាញ់ ចំពោះសៀវភៅនិងជំរុញវប្បធម៌អានក្នុងសហគមន៍។
សៀវភៅជាច្រើនក្បាលបានបញ្ចុះតំលៃពី២០ដល់៥០%។
មិត្តអ្នកអានវ័យក្មេងតម្រង់ជួរដើម្បីសុំហត្ថលេខារបស់អ្នកនិពន្ធ។
សៀវភៅត្រូវបានតាំងបង្ហាញតាមរូបភាពដើមឈើស៊ុមទ្រុមមួយ។
រូបសណ្ឋានតួអង្គរក្នុងសៀវភៅត្រូវបានដម្លើងដើម្បីទាក់ទាញមិត្តអ្នក អានមកទស្សនានិងថតរូប។
ទីលានលេងកំសាន្តរបស់មិត្តអ្នកអានកុមារ។
ក្នុងរយៈពេល៥ថ្ងៃប្រព្រឹត្តទៅមហោស្រពសៀវភៅ (ចាប់ពីថ្ងៃទី១៨ ដល់ទី២២ មេសា) មានព្រឹត្តិការណ៍ចំនួន១៧ដែលនឹងត្រូវបានរៀបចំឡើងជា បន្តបន្ទាប់ដូចជា៖ ការឧទ្ទេសនាមសៀវភៅ “បដិវត្តន៍ឧស្សាហកម្មលើកទី៤ បដិវត្តន៍នៃការប្រមូលផ្ដុំនិងសន្សំសម្ចៃ” ជំនួបប្រាស្រ័យ “សៀវភៅ-ស្ពាន សមាហរណកម្មនិងអភិវឌ្ឍន៍” និងបង្ហាញមុខ “ទូសៀវភៅស្ដីពីសមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិ” ជាដើម៕

ទិវាសៀវភៅវៀតណាមលើកទី៥

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ មេសា នៅឧទ្យាន Thong Nhat ទីក្រុងហាណូយ ក្រសួង ព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានរៀបចំពិធីបើកទិវា សៀវភៅវៀតណាម លើកទី៥ (ថ្ងៃទី២១ មេសា) ព្រមទាំងបំផុសចលនាអានសៀវភៅក្នុងទូទាំង ប្រទេសឆ្នាំ២០១៨។