(VOVWORLD) - ប្រសិនបើលោកអ្នកមានឱកាសឃើញដោយផ្ទាល់ភ្នែកនូវសមុទ្រពពកនៅតំបន់ព្រៃភ្នំ ប៉ែកពាយព្យវៀតណាម លោកអ្នកនឹងមានអារម្មណ៍ថា ខ្លួនឯងកំពុងស្ថិតនៅក្នុងឋានសួគ៍មួយលើផែនដី។ទេសភាពដ៏ស្រស់ស្អាត មហិមារ សាមញ្ញ និងរ៉ូមេនទីកបានបង្កើតឡើងលក្ខណៈវិសេសវិសាលនៃ តំបន់ព្រៃភ្នំនេះ។
ការគួបផ្សំរវាងទេសភាពធម្មជាតិស្អាតអស្ចារ្យជាមួយនឹងរបៀបរស់នៅ ទំនៀមទំលាប់របស់ជនរួមជាតិជនជាតិភាគតិចនៅទីនេះ នឹងធ្វើឲ្យភ្ញៀវ ទេសចរចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលគេមកដល់ម្ដងៗ។