Media /
ដើម្បីទស្សនាភ្នំភ្លើងឲ្យបានច្បាស់លាស់ លោកអ្នកអាចធ្វើដំណើរឡើងដល់ កំពូលភ្នំ ចូលក្នុងស្ថានីយ៍ស៊ើន Ba Lang An។
ស៊ើននេះមានភារកិច្ចណែនាំឲ្យនាវាចេញចូលចតកំពង់ផែ Sa Ky។
នេះក៏ជាតំបន់ដីដែលត្រូវបានអ្នកវិទ្យាសាស្ត្រស្គាល់ដល់ដោយឈ្មោះ អន្តរជាតិគឺ Cape Batangan ដែលមានទីតាំងជិតបំផុតជាមួយប្រជុំកោះ Hoang Sa ដោយចម្ងាយចំនួន១៣៥ម៉ាយ។
មើលពីស្ថានីយ៍ស៊ើន Ba Lang An មាត់ភ្នំភ្លើងបានបង្ហាញខ្លួនជាបណ្ដើរៗនៅ ពេលទឹកនាច។
ពេលវេលាទស្សនាល្អបំផុតគឺពីវេលាម៉ោង៩ព្រឹកដល់វេលាម៉ោង១ល្ងាច ជារៀងរាល់ថ្ងៃ។ ក្រោយពីរយៈពេលនេះ មាត់ភ្នំភ្លើងត្រូវលិចទៅក្នុងទឹក មិនអាចឃើញ បានឡើយ ដោយសារទឹកជោរ។
ទេសភាពនៃមាត់ភ្នំភ្លើងនៅឆ្នេរសមុទ្រ Ba Lang An ផ្លាស់ប្ដូរជាបន្តបន្ទាប់ ពីព្រឹកដល់រសៀល។
នាពេលព្រឹកទឹកនាច យើងអាចឃើញមាត់ភ្នំភ្លើង ប៉ុន្តែនាពេលរសៀល ទឹកជោរ យើងត្រឹមតែឃើញតំបន់សមុទ្រល្វឹងល្វើយប៉ុណ្ណោះ។
មាត់ភ្នំភ្លើងនេះមានរយៈទទឹងចំនួន២០ម៉ែត្រនិងរយៈជម្រៅពី២ដល់៣ម៉ែត្រ។
បើទោះបីជាត្រូវជះឥទ្ធិពលដោយរលកនិងខ្យល់សមុទ្រជារៀងរាល់ឆ្នាំក្ដី ប៉ុន្តែមាត់ភ្នំភ្លើងនេះនៅតែដដែល។
មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រចាត់ទុកថា ភ្នំភ្លើងនេះមានអាយុកាលពី១០,៥ដល់ ១១លានឆ្នាំ។
មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រចាត់ទុកថា ភ្នំភ្លើងនេះមានអាយុកាលពី១០,៥ដល់ ១១លានឆ្នាំ។
ស្ថានីយ៍ស៊ើន Ba Lang An មើលពីមាត់ភ្នំភ្លើងនេះ

ទស្សនាមាត់ភ្នំភ្លើងនៅលើឆ្នេរសមុទ្រ Ba Lang An ខេត្ត Quang Ngai

(VOVWORLD) - ការរកឃើញមាត់ភ្នំភ្លើងបុរាណនៅBa Lang An ស្រុក Binh Son ខេត្ត Quang Ngai ភាគកណ្ដាលវៀតណាមនោះ ត្រូវបានមជ្ឈដ្ឋានអ្នកវិទ្យា សាស្ត្រវាយតំលៃថា បានបង្កើតឡើងលក្ខណៈពិសេសកម្រមាននៅតំបន់កោះ សមុទ្រវៀតណាម។