នំផ្លែអាយនំបាញ់ជំនឿកចម្រុះពណ៌ក្នុងបុណ្យតេត Han thuc
VAN NGA -  
(VOVWORLD) - ក្រុមគ្រួសារជាច្រើនតែងតែថ្វាយនំផ្លែអាយនំបាញ់ជំនឿកដល់ដូនតា ដើម្បីបង្ហាញនូវការគោរព និងបន់ស្រន់សុំសេចក្ដីសុខចម្រុងចម្រើនក្នុងជីវភាពរស់នៅក្នុងឱកាសបុណ្យតេត Han thuc (ថ្ងៃទី ៣ ខែមិនាតាម ប្រតិទិនចន្ទគតិ)។
បុណ្យតេត Han thuc មានន័យថា តេតទទួលទានអាហារត្រជាក់។ បុណ្យតេតនេះនៅវៀតណាមមានប្រភពដើមមកពីទំនៀមទំលាប់របស់ជនជាតិចិន ។ ប៉ន្តែនៅពេលជ្រៀតចូលមកវៀតណាមនោះ ទំនៀមទំលាប់នេះមានការផ្លាស់ប្ដូរឲ្យសមស្របនឹងវប្បធម៌ និងទំនៀមទម្លាប់របស់ជនជាតិវៀតណាម។ បុណ្យតេតនំផ្លែអាយនំបាញ់ជំនឿកក៏មានអត្ថន័យថា រំលឹកដល់បុព្វបុរស ដែលមានគុណបំណាច់កសាង និងការពារប្រទេសជាតិ ក៏ដូចជាឆ្លុះបញ្ចាំងនូវលក្ខណៈវប្បធម៌ របៀបរស់នៅ ដ៏រិសេសវិសាល និងបំណងប្រាថ្នារបស់ជនវៀតណាម។
គ្រឿងផ្សំធ្វើនំផ្លែអាយនំបាញ់ជំនឿក៖ ម្សៅអង្ករដំណើប ស្ករ និងដូង)
|
ស្ករ និងដូងធ្វើស្នូលនំ
|
ការយកនំផ្លែអាយនំបាញ់ជំនឿកដើម្បីធ្វើជាគ្រឿងដង្វាយគឺមានអត្ថន័យដ៏ល្អប្រពៃជាច្រើន ពោលគឺ បង្ហាញនូវអរិយធម៌ស្រូវទឹក។នំទាំងពីរប្រភេទនេះត្រូវបានធ្វើពីម្សៅអង្ករដំណើប ដែលជាលទ្ធផលនៃការធ្វើពលកម្មរ ដើម្បីដូនដូនតា
|
នំផ្លែអាយនំបាញ់ជំនឿកបែបប្រពៃណី។នំផ្លែអាយបែបប្រពៃណីត្រូវបានធ្វើពី ម្សៅអង្ករដំណើបស ហើយមានស្នូលស្ករ
|
នំបាញ់ជំនឿកបែបប្រពៃណី។នំផ្លែអាយនំបាញ់ជំនឿក បានធ្វើឱ្យមនុស្សជាច្រើនចងចាំ។ នាបច្ចុប្បន្ននេះ នំផ្លែអាយនំបាញ់ជំនឿក បានក្លាយទៅជាអាហារគួរឲ្យឆ្ងាញ់ពិសារ
|
នំបាញ់ជំនឿក មានពណ៌ចម្រុះ
|
នំពណ៌សបានប្រែទៅជាពណ៌ចម្រុះគួរឲ្យទាក់ភ្នែក។ |
ជាពិសេសពណ៌ចម្រុះទាំងនេះត្រូវបានកែច្នៃពីផ្លែឈើធម្មជាតិ ដូចជាស្លឹកម្នាស់ រមៀត ការ៉ុតជាដើម។ ក្នុងឱកាសនេះផងដែរ ក្រុមគ្រួសារមិនចាំបាច់រៀបចំ“ ស្ពកម្ហូបច្រើនសន្ធឹកសន្ធាប់”នោះឡើយ ពោលគឺត្រឹមតែមានចិត្តស្មោះត្រង់ដង្វាយ នំផ្លែអាយនំបាញ់ជំនឿកថ្វាយ ដូនតា បនស្រនសុំសេចក្ដីសុខចម្រុងចម្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕
VAN NGA