(VOVWORLD) - ដោយប្រើប្រាស់គ្រឿងផ្សំដែលមានស្រាប់ អ្នកស្រី Nguyen Thi Thuy Duong បានធ្វើនំសែនព្រះខែជាមួយរូបភាពនៃតំបន់ភូមិភាគខាងជើង។
Nguyen Thi Thuy Duong កើតនៅស្រុក Ham Yen ខេត្ត Tuyen Quang ហើយកំពុងរស់នៅទីក្រុងហាណូយ។ បានបោះបង់ការងារដោយមានប្រាក់ចំណូលល្អនិងស្ថិរភាពនៅធនាគារ នាងបានប្រដេញតាមចំណង់ចំណូលចិត្តក្នុងការធ្វើនំ។
ស្នាដៃមួយនេះត្រូវបានបំផុសគំនិតដោយ Thuy Duong ពីផលិតផលដែលធ្លាប់ស្គាល់ស្រាប់។ នាងបានចែករំលែកថា៖ «នាងខ្ញុំកើតមកនៅតំបន់ជនបទភូមិភាគខាងជើង។ រូបភាពដំបូលប្រក់ក្បឿង ជញ្ជាំងស្លែ ដើមស្លានៅមុខផ្ទះ បានក្លាយជាអនុស្សាវរីយ៍ដែលខ្ញុំមិនអាចបំភ្លេចបាន»។
Thuy Duong នៅតែប្រើប្រាស់ម្សៅធ្វើនំដែលមានស្រាប់ ទឹកស្ករ សណ្ដែកខៀវ និងពណ៌អាហារ។ ប៉ុន្តែជំនួសឱ្យការប្រើទឹកស្ករលឿងដូចជារូបមន្តធ្វើសំបកនំប្រពៃណី នាងបានប្រើប្រាសើទឹកស្ករស ដើម្បីងាយស្រួលលាបពណ៌។
នំដ៏ពិសេសនេះ ធ្វើឱ្យមនុស្សជាច្រើននឹករលើកដល់កុមារភាពរបស់ខ្លួន។
ផ្នែកតូចៗ ដូចជាពាងទឹកក៏ត្រូវបានធ្វើឡើងយ៉ាងល្អិតល្អន់ផងដែរ។
ផ្នែកតូចៗត្រូវបាន Thuy Duong ធ្វើដោយដៃទាំងស្រុង ដើម្បីបង្កើតឡើងស្នាដៃមើលទៅពិតៗ។
សម្រាប់ Thuy Duong ជំហានដ៏លំបាកនិងចំណាយពេលវេលាច្រើនបំផុតគឺការកែទម្រង់ និងលាបពណ៌នំ។
ប្រសិនបើមិនបង្កើតតាមទំហំនិងរូបរាងដែលចង់បាននោះទេ សមាមាត្រទាំងមូលនឹងខុសទាំងស្រុង។
នំនេះ មិនខុសពីស្ថាដៃសិល្បៈនោះឡើយ។
នាពេលខាងមុខ Thuy Duong គ្រោងនឹងដាក់តាំងបង្ហាញផលិតផលនំសែនព្រះខែដ៏ពិសេសនេះ នៅទីតាំងដែលមានភ្ញៀវទេសចរណ៍ច្រើន ព្រោះចង់ផ្សព្វផ្សាយនិងរីកសាយភាយវប្បធម៌ប្រពៃណីវៀតណាមដល់មនុស្សគ្រប់គ្នា ជាពិសេសភ្ញៀវទេសចរអន្តរជាតិ៕