នំ យ៉ី (giay) នៅក្នុងជីវភាពរបស់ជនជាតិ Mong ភាគពាយព្យប្រទេសវៀតណាម
Khac Kien - Ngoc Thang -  
(VOVWORLD) - ដោយអំណោយផលពីលក្ខណៈដីធ្លីនិងអាកាសចរណ៍នៅតំបន់ព្រៃភ្នំ នំ យ៉ី គឺប្រភេទនំដែលមិនអាចខ្វះបានក្នុងជីវភាពរបស់សហ គមន៍បណ្ដាជនជាតិ ភាគពាយព្យវៀតណាមនិយាយរួមនិងជនរួមជាតិ Mong និយាយដោយឡែក។
ចំពោះជនជាតិ Kinh នៅតំបន់វាលទំនាបនោះ គឺនំ យ៉ី តែងតែបានធ្វើក្នុងពិធីបុណ្យទាននានាដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ប្រភេទនំនេះមានរាងមូល ដែលជានិមិត្តរូបនៃមេឃ យោងតាមការបកស្រាយក្នុងរឿងព្រេង Lang Lieu របស់ប្រជាជាតិវៀតណាម។
ប៉ុន្តែចំពោះជនជាតិ Mong នៅភាគយាយព្យវិញ គឺនំ យ៉ី ត្រូវបានធ្វើក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីឬក៏ក្នុងបុណ្យតេតបាយថ្មី និងបុណ្យតេតចុះស្រែ ជាដើម។
នាបច្ចុប្បន្ន នំ យ៉ី ថែមទាំងបានជនជាតិ Mong ធ្វើ នៅពេលដែលគ្រួសារមានកិច្ចការសំខាន់ៗ ឬក៏លក់អោយភ្ញៀវទេសចរទៀតផង។
ដើម្បីធ្វើឡើងនំ យ៉ី ឈ្ងុយឆ្ងាញ់នោះ គឺជនជាតិ Mong ត្រូវតែជ្រើសរើសប្រភេទស្រូវដំណើបនាដើមរដូវកាល។
ពួកគេប្រើប្រាស់ស្លឹកចេកព្រៃដើម្បីទ្រាប់នៅក្រោមនំ យ៉ី។
ត្បាល់បុកនំត្រូវបានធ្វើពីដើមឈើធំៗ ដែលមានភាពរឹងមាំនិងភាពស្វិតស្វាញ ដើម្បីមិនត្រូវបាក់ពេលបុក។
ក្នុងការធ្វើនំ បុរសជាកម្លាំងស្នូល ដែលទទួលការងារធ្ងន់ៗដូចជាបុកនំ និងយកបាយដំណើមចូលក្នុងត្បាល់បុក ជាដើម។
ចំណែកឯស្ត្រីវិញ គឺទទួលការធ្វើនំ។
នំនីមួយៗ សុទ្ធតែបានបង្កើតឡើងដោយលក្ខណៈពិសេសដោយឡែកនៃដីធ្លីនិងអាកាសធាតុនៅតំបន់ព្រៃភ្នំភាគពាយព្យនេះ អញ្ចឹងវាមានរស់ជាតិនិងក្លិនក្រអូបពិសេសដែរ។
នំ យ៉ី ជាប្រភេទនំដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់សហគមន៍ជនជាតិភាគពាយព្យនិយាយរួមនិងជនជាតិ Mong និយាយដោយឡែក។
សកម្មភាពបុកនំ យ៉ី ក្នុងបណ្ដាពិធីបុណ្យ ឬក្នុងព្រឹត្តិការណ៍វប្បធម៌សហគមន៍តែងតែទាក់ទាញការចូលរួមរបស់ប្រជាជនយ៉ាងច្រើនកុះករ ហើយជាឱកាសដើម្បីរឹតបន្តឹងចំណងសាមគ្គីភាពជាតិ៕
Khac Kien - Ngoc Thang