បណ្ដាសកម្មភាពគួរឱ្យទាក់ទាញនៅឈូងសមុទ្រ Ha Long

(VOVWORLD) - នាពេលថ្មីៗនេះ ទស្សនាវដ្តី The Culture Trip បានឧទ្ទេសនាមអំពីបណ្ដាសកម្មភាពគួរឲ្យចាប់អារម្មណ៍ ដែលលោកអ្នកមិនត្រូវខកខានបានឡើយ ខណៈពេលដែលលោកអ្នកបានធ្វើដំណើរកម្សានឈូងសមុទ្រ Ha Long ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់យូណេស្កូ។

ទស្សនាឆ្នេរសមុទ្រ

បណ្ដាសកម្មភាពគួរឱ្យទាក់ទាញនៅឈូងសមុទ្រ Ha Long - ảnh 1

ឆ្នេរសមុទ្រ Tuan Chau ជាមួយកម្រាលខ្សាច់ពណ៌សរក្បុស នឹងទឹកសមុទ្រពណ៌ខៀវថ្លា - រូបថត៖ tuanchau-halong.com.vn។

ហាលថ្ងៃនៅលើឆ្នេរសមុទ្រ ជាមួយទេសភាពដ៏ស្រស់ស្អាតដោយបែរមុខទៅចំឈូងសមុទ្រគឺជាបទពិសោធន៍គួរឲ្យចាប់អារម្មណ៍នៅឈូងសមុទ្រ  Ha Long។

បណ្ដាសកម្មភាពគួរឱ្យទាក់ទាញនៅឈូងសមុទ្រ Ha Long - ảnh 2

ឆ្នេរសមុទ្រ Ba Trai Dao ជាមួយទឹកសមុទ្រពណ៌ខៀវថ្លា   រូបថត៖ baoquangninh.com.vn។

ដើរកម្សានរូងភ្នំ

បណ្ដាសកម្មភាពគួរឱ្យទាក់ទាញនៅឈូងសមុទ្រ Ha Long - ảnh 3

ដោយមានទំហំប្រមាណ ៥,០០០ ម៉ែត្រការ៉េ រូងភ្នំ Dau Go មានកម្ពស់ ២៧ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ដែលមានសម្រស់បែបបុរាណ រហោស្ថាន និងបង្កប់អាថ៌កំបាំង។ លាក់ខ្លួននៅក្រោមកំពូលភ្នំក្នុងទឹកពណ៌ខៀវ ថ្លានៃឈូងសមុទ្រ  Ha Long គឺមានជួរថ្មរាប់ពាន់ផ្ទាំង ល្អាងភ្នំដែលមានរូបរាងចម្រុះ ព័ទ្ធជុំវិញដោយស្លែបៃតង និងព្រៃឈើ។

បណ្ដាសកម្មភាពគួរឱ្យទាក់ទាញនៅឈូងសមុទ្រ Ha Long - ảnh 4

ល្អាងភ្នំ Thien Cung មានសម្រស់ឆើតឆាយ   រូបថត៖ vietnamnet.vn។

ទស្សនាភូមិអណ្តែតទឹក

បណ្ដាសកម្មភាពគួរឱ្យទាក់ទាញនៅឈូងសមុទ្រ Ha Long - ảnh 5

ដោយមានទេសភាពស្រស់ស្អាត ភូមិនេសាទ Cua Van ត្រូវបានសារព័ត៌មានជាច្រើននៅជុំវិញពិភពលោកបោះឆ្នោតជា ភូមិតូចមួយដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ - រូបថត៖ baoquangninh.com.vn។

ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ នៅពេលដែលលោកអ្នកបានចំណាយរយៈពេល ពី ២ ទៅ ៣ ថ្ងៃ ដើម្បីអណ្តែតលើផ្ទៃទឹក ដោយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត។

បណ្ដាសកម្មភាពគួរឱ្យទាក់ទាញនៅឈូងសមុទ្រ Ha Long - ảnh 6

ជ្រុងមួយនៃភូមិនេសាទ Vung Vieng ដ៏សុខសាន្ត  រូបថត៖ baohaiduong.vn។

ទស្សនាកោះ Cat Ba

បណ្ដាសកម្មភាពគួរឱ្យទាក់ទាញនៅឈូងសមុទ្រ Ha Long - ảnh 7

កោះ Cat Ba  - រូបថត៖ vtc.vn

 ប្រជុំកោះ Cat Ba គឺជាប្រជុំកោះមួយ ដែលមានកោះតូចៗចំនួន ៣៦៧ ក្នុងនោះមានកោះ Cat Ba នៅភាគខាងត្បូងនៃឈូងសមុទ្រ Ha Long នៅលំហរសមុទ្រទីក្រុង Hai Phong និងខេត្ត Quang Ninh ។

បណ្ដាសកម្មភាពគួរឱ្យទាក់ទាញនៅឈូងសមុទ្រ Ha Long - ảnh 8

មិនត្រឹមតែជាកន្លែងទេសចរណ៍គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ឧទ្យានជាតិ Cat Ba ក៏ជាគោលដៅគួរឲ្យគាប់ចិត្ត សម្រាប់ភ្ញៀវទេសចរណ៍ទៀតផង - រូបថត៖ vtc.vn។

ចែវទុក kayak និងមុជទឹកសមុទ្រ

បណ្ដាសកម្មភាពគួរឱ្យទាក់ទាញនៅឈូងសមុទ្រ Ha Long - ảnh 9

សកម្មភាពចែវទុក kayak រូបថត៖ truyenhinhdulich.vn។

ឈូងសមុទ្រ Ha Long ត្រូវបានទស្សនាវដ្តី National Geographic Adventures បោះឆ្នោតជ្រើសតាំងជាគោលដៅទេសចរណ៍ ១ ក្នុងចំណោមគោលដៅទេសចរណ៍ចែវទុក kayak ទាំង ២៥  ជួរមុខនៅលើពិភពលោក។

គយគន់ឈូងសមុទ្រ  Ha Long ពីយន្តហោះលើទឹក

បណ្ដាសកម្មភាពគួរឱ្យទាក់ទាញនៅឈូងសមុទ្រ Ha Long - ảnh 10

គយគន់ឈូងសមុទ្រ  Ha Long ពីយន្តហោះលើទឹក- រូបថត៖ truyenhinhdulich.vn។

ទោះបីមានតម្លៃថ្លៃក៏ដោយ ប៉ុន្តែនេះគឺជាបទពិសោធន៍ថ្មី ដ៏គួឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍នៅ Ha Long ។ នេះគឺជាមធ្យោបាយដ៏ល្អដើម្បីគយគន់ឈូងសមុទ្រ Ha Long  មុនពេលទស្សនាគោលដៅនានានៅលើដីគោក។

ប្រតិកម្មទៅវិញ

ផ្សេងៗ