បរិយាកាសបុណ្យណូអែលរីកសាយភាយពាសពេញទីក្រុងហាណូយ
Media VOV5 -  
(VOVWORLD) - ជាង ២ សប្ដាហ៍ទៀតទើបមកដល់បុណ្យណូអែល ប៉ុន្តែយើងអាចប្រទះឃើញពណ៌ដ៏រស់រវើកនៃដើមស្រល់ កម្រងផ្កានិងគ្រឿងតុបតែងបុណ្យណូអែលនៅតាមគ្រប់ផ្លូវនានានៅទីក្រុងហាណូយ។
|
ចាប់ពីដើមខែធ្នូមក ធាតុអាកាសនៅទីក្រុងហាណូយបានចុះត្រជាក់។ នៅពេលនេះផងដែរ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្លូវលក់ទំនិញនានា ចាប់ផ្តើមមានភាពមមាញឹកត្រៀមស្វាគមន៍រដូវបុណ្យណូអែល និងឆ្នាំសកលថ្មី។ (រូបថត៖ មជ្ឈមណ្ឌលគ្រឿងអលង្ការ DOJI លេខ ៥ វិថី Le Duan) |
|
ព្រះវិហារកាតូលិចនានាដូចជា Cua Bac, Ham Long... ក៏ចាប់ផ្តើមតុបតែងលម្អស្វាគមបុណ្យណូអែលផងដែរ។ |
|
តំបន់ខាងមុខព្រះវិហារកាតូលិកហាណូយបានដំឡើងគំរូដើមស្រល់ ល្អាងភ្នំ និងផ្កាយបុណ្យណូអែល។ |
|
ភោជនីយដ្ឋានជាច្រើនក៏ត្រូវបានគ្របដណ្ដប់ដោយពណ៌បុណ្យណូអែលដែរ។ (រូបថត៖ ការតុបតែងបុណ្យណូអែលនៅភោជនីយដ្ឋាន Tous les Jours វិថី Ly Thuong Kiet) |
|
ហាងតូចៗនៅវិថី Hang Ma ជាប់មមាញឹកត្រៀមរៀបចំ និងលក់របស់របរសម្រាប់បុណ្យណូអែល។ |
|
គំរូដើមស្រល់ កម្រងផ្កា ប្រអប់អំណោយ... គឺជាគ្រឿងតុបតែងដ៏ពេញនិយមបំផុត។ |
|
យុវជនបបួលគ្នាទៅកាន់វិថី Hang Ma ដើម្បីថតរូប រីករាយនឹងបរិយាកាសបុណ្យណូអែល។ |
|
ជនបរទេសក៏មកទីនេះដើម្បីរកទិញរបស់របរសម្រាប់បុណ្យណូអែល។ |
|
នេះក៏ជាឱកាសដ៏អស្ចារ្យដើម្បីភ្ញៀវទេសចរបរទេសរីករាយនឹងវិស្សមកាលរដូវរងានៅទីក្រុងហាណូយផងដែរ៕ |
Media VOV5