ប្អូនៗកុមារស្វែងយល់អំពីសូត្រ Tussar ប្រពៃណីវៀតណាម
My Tra -  
(VOVWORLD) - ក្នុងឱកាសទិវាកុមារអន្តរជាតិ ថ្ងៃទី១ មិថុនា សហករណ៍ តម្បាញក្រណាត់ Tussar ភូមិ Nam Cao ខេត្ត Thai Binh បានរៀបចំដំណើរទស្សនាស្វែងយល់អំពី ដំណើរការផលិតសូត្រ Tussar សម្រាប់ប្អូនៗសិស្សានុសិស្ស។
លោកស្រី Luong Thanh Hanh ប្រធានសហករណ៍ Nam Cao ឧទ្ទេសនាមអំពីជំហានៗនៃការត្បាញសូត្រ Tussar។
ជំហានៗទាំងអស់សុទ្ធតែត្រូវបានអនុវត្តដោយសហករណ៍ Nam Cao ចាប់ពីការដាំមន ចិញ្ចឹមដង្កូវនាង រហូតដល់ការត្បាញសូត្រ ក្នុងបំណងគ្រប់គ្រងផលិតផលឲ្យមានគុណភាពខ្ពស់បំផុត។
លោកស្រី Luong Thanh Hanh ដោយមានការជក់ចិត្តនឹងសូត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយរបរតម្បាញសូត្រ Tussar នៅភូមិ Nam Cao។
ប្អូនៗកុមារចាប់អារម្មណ៍នឹងកីតម្បាញសិប្បកម្មដែលមានអាយុកាល១០០ឆ្នាំ។
ជាភូមិរបរមួយដោយមានអាយុកាលជាង២០០ឆ្នាំមកហើយ នាបច្ចុប្បន្ន សហករណ៍ឃុំ Nam Cao បាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសជាច្រើនក្រោមពាណិជ្ជសញ្ញា Hanhsilk។
ប្អូនៗកុមាររីករាយនឹងការឲ្យដង្កូវនាងស៊ីស្លឹកមន។
ការប៉ាក់លើសូត្រ Tussar ជាបទពិសោធន៍ដ៏សប្បាយរីករាយ។
ប្អូនៗកុមារ៉ាក៏ចូលចិត្តប៉ាក់មិនចាញ់ប្អូនៗកុមារីដែរ។
កន្សែង Tussar នៃភូមិ Nam Cao កានតែស្អាតថែមទៀតដោយមានគំនូរប៉ាក់គួរឲ្យស្រឡាញ់របស់ប្អូនៗកុមារ៕
My Tra