Media /
1. រហូមកដល់ពេលនេះ គ្មាននណាដឹងច្បាស់ថា ពិធីបុណ្យប្រពៃណីភូមិ Nom ត្រូវបានរៀបចំពីពេលណាទេ។ គេគ្រាន់តែដឹងថា៖ ពិធីបុណ្យនេះបានក្លាយ ទៅជាទំនៀមទំលាប់ដែលបែបបទរបស់ភូមិ។ ហើយទិវាបុណ្យសំខាន់ បំផុតប្រារព្ធឡើងនាថ្ងៃទី ១២ រោចខែទី ១ តាមច័ន្ទគតិ។
2. ពិធីបុណ្យភូមិ Nom រួមមានពិធីការនិងសកម្មភាពប្រពៃណីជាច្រើនដូចជា ពិធីដង្ហែរទឹកពីវត្តន៍មកសាលាភូមិ Tam Giang បំរើឲ្យពិធីសែនព្រះ Tam Giang ពិធីដង្ហែរទេវតាទៅវត្តន៍ របាំម៉ុងសាយ និងរបាំនាគដើម។
3. ពិធីទាំងនេះត្រូវបានអនុវត្តដោយការគោរពត្រឹមតាមទំនៀមទំលាប់រាប់រយឆ្នាំដែល ជីដូនជីតាបន្សល់ទុកមក។
4. ចូលរួមក្បួនដង្ហែរ មានជនចាស់ជរា ក្រុមភ្លេង ក្រុមសិល្បចម្រៀង quan ho អ្នកភូមិ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី ក្នុងសំលៀក បំពាក់ពណ៌ចម្រុះ។
5. កុមារាកុមារីសប្បាយរីករាយជាមួយរបាំម៉ុងសាយ។
6. គោលដៅនៃពិធីបុណ្យនេះគឺដង្ហែរព្រះ Tam Giang ទៅវត្តទទួល ម្តាយនិងប្រពន្ធមកសាលាភូមិ។
7. ការដង្ហែរស្នែងទៅចូលវត្ត Linh Thong ។
ព្រះចៅអធិការនិងអ្នកភូមិធ្វើពិធី ។
រាំម៉ុងសាយនៅ Linh Thong។
បណ្ដាសកម្មភាពគ្រប់ប្រភេទក្នុងពិធីបុណ្យភូមិ Nom។
នាពិធីបុណ្យ កូនចៅរបស់បណ្ដាត្រកូលក្នុងភូមិទោះជាកំពុង ធ្វើអាជីវកម្មនៅទីណាក៏ដោយវិលត្រឡប់មកស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារនិង ចូលរួមបុណ្យប្រពៃណី។
គ្រួសារលោកយាយ Nguyen Thi Thuc នៅក្នុងពិធីចំរើនអាយុ ៨៥ ឆ្នាំនៅសាលាភូមិ។
ពិធីចំរើននេះគឺសំដៅក្រើនរំលឹកមនុស្សគ្រប់រូបអំពីការដឹងគុណ ចំពោះជីដូនជីតា រួមដៃកសាងភូមិស្រុកកំណើតឲ្យកាន់តែល្អប្រសើរ។
នៅពិធីបុណ្យ Nom ភ្ញៀវទេសចរអាចសម្របខ្លួនចូលក្នុងសកម្ម ភាពវប្បធម៌ប្រពៃណីរបស់វៀតណាមដូចជា៖ ការសុំអក្សរ ការច្រៀង ចម្រៀង Quan Ho ។
ភ្ញៀវមកពីគ្រប់ទិសទីថតរូបជាមួយសិល្បៈករសិល្បៈការិនី ច្រៀង Quan Ho លើទូកនាគ។
ពិធីបុណ្យភូមិ Nom បានក្លាយទៅជាតំលៃវប្បធម៌និងស្មារតី វិសេសវិសាលរបស់ភូមិបុរាណមានអាយុ ៣០០ ឆ្នាំនេះ៕

ពណ៌វប្បធម៌នៃពិធីបុណ្យភូមិ Nom

(VOVWORLD) - ជារៀលរាល់ឆ្នាំ ចាប់ពីថ្ងៃទី ១០ ដល់ទី ១២ រោច ខែទី ១ តាមច័ន្គៈតិ ភ្ញៀវទេសចរពីគ្រប់ទិសទីបែជាផ្តុំកោះទៅឃុំ Dai Dong Van Lam ស្រុក Hung Yen (ភាគខាងជើងវៀតណាម) ដើម្បីសម្របខ្លួនចូលក្នុងពិធីបុណ្យ Nom ពោរពេញ ទៅដោយអត្តសញ្ញាណវប្បធម៌ជនបទវៀតណាម។

DUC ANH