Media /
“ថ្វាយគ្រឿងតង្វាយនិទាឃរដូវ” បង្ហាញពីការគោរពរបស់តំបន់នានា និងសិប្បករ Hue ដល់បុព្វបុរស តាមនោះផ្សព្វផ្សាយភាពស្រស់ស្អាតប្រពៃណីរបស់ប្រជាជន Hue និងផលិតផលប្រចាំតំបន់រាជធានីបុរាណ។
ពិធីដង្ហែក្បួនរួមមានពិធីចាប់ផ្តើម និងរៀបចំដង្ហែដោយមានពណ៌ចម្រុះប្រពៃណីតាមទម្រង់នៃការសម្តែងតាមដងវិថី ក្បួនដង្ហែតាមដងវិថីប្រព្រឹត្តិទៅចាប់ពីផ្លូវ ២៣ សីហា - ង៉ោមន - Ngọ Môn - Thế Miếu។
តាមឯកសារប្រវត្តិសាស្ត្រ ក្រោមរាជវង្សង្វៀន ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យទានពិសេសៗ តំបន់នានានឹងរៀបចំម្ហូបអាហារ និងផលិតផលប្រចាំតំបន់របស់ខ្លួន ដើម្បី ថ្វាយស្ដេច។
យោងតាមមជ្ឈមណ្ឌលអភិរក្សកេរ្កិ៍ដំណែលអតិតរាជធានី Hue បានឲ្យដឹងថា ប្រជាជន Hue បានរៀបចំពិធីនេះឡើងវិញ ដើម្បីរំលឹកពីប្រវត្តិសាស្ត្រ និងបង្កើតរូបភាពដ៏ស្រស់ស្អាតនៃទំនៀមទម្លាប់ និងពិធីប្រពៃណី។
លក្ខណៈវប្បធម៌នេះក៏មានគោលបំណងផ្សព្វផ្សាយវប្បធម៌ ប្រជាជន និងរូបភាពរបស់ Hue ដល់ភ្ញៀវទេសចរ។
ក្បួនដង្ហែរួមមានសមាជិកនៃមជ្ឈមណ្ឌលអភិរក្សកេរដំណែលអតីតរាជធានី Hue សិប្បករក្នុងស្រុកដែលមានជំនាញ។
រូបភាពនៃពិធីដង្ហែពោរពេញដោយរចនាបថរាជវង្ស តុបតែងនិទាឃរដូវជាមួយនឹងពណ៌ដ៏សម្បូរបែប និងអត្តសញ្ញាណរបស់បុណ្យតេតបុរាណ។

ពិធីថ្វាយគ្រឿងតង្វាយនៅរាជវាំង Hue

(VOVWORLD) - “ថ្វាយគ្រឿងតង្វាយនិទាឃរដូវ” គឺជាសកម្មភាពដែលបង្ហាញពីការគោរពរបស់តំបន់និងសិប្បករ Hue ដល់បុព្វបុរស តាមនោះផ្សព្វផ្សាយសម្រស់ប្រពៃណីរបស់ Hue។

HOANG HAI - VOV.VN