ពិធីប្រឡងស្វែងយល់អំពីទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌូនេស៊ី៖ ស៊ីជម្រៅនិងមានអត្ថន័យ 29 ធ្នូ 2019 | 08:00:00 (VOVWORLD) - វណ្ណកម្មដែលឈ្នះរង្វាន់មានគុណភាពខ្ពស់ត្រូវបានវិនិយោគយ៉ាងផ្ចិតផ្ចង់ ដែលបង្កប់នូវព័តមាននិងឯកសារសំខាន់ៗជាច្រើន រួមទាំងមនោសញ្ចេតនា ដ៏ពិសេសពីសំណាក់អ្នកនិពន្ធ។ ថ្មីៗនេះស្ថានីយ៍វិទ្យុវៀតណាមបានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីនិងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមដើម្បីបើកការ ប្រឡងចំនួនពីរស្តីពីការសរសេរអត្ថបទក្រោមប្រធានបទ“ ស្វែងយល់ពី ដំណើរបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញនៅឥណ្ឌូនេស៊ីនិងប្រធានាធិបតីឥណ្ឌនេស៊ីលោក Sukarno នៅវៀតណាម ។ សកម្មភាពដ៏មានអត្ថន័យនេះគឺសំដៅរំលឹកដល់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រចំនួនពីរកាលពី ៦០ ឆ្នាំមុនដែលបានចាក់គ្រឹះសម្រាប់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះសកម្មភាពនេះក៏មានគោលបំណងឆ្ពោះទៅអបអរសាទរខួបលើកទី ៦៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌូណេស៊ីនៅឆ្នាំ ២០២០ ខាងមុខនេះផងដែរ។ ពិធីប្រគល់រង្វាន់នាថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០១៩ សម្រាប់ការប្រឡងលើកទី ២ បានប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ (លេខ៥៨ផ្លូវ Quan Su ទីក្រុងហាណូយ) ។ ការប្រឡងនេះត្រូវបានចាប់ផ្តើមនៅប្រទេស វៀតណាមចាប់ពីថ្ងៃទី១៤ ខែតុលា ដល់ថ្ងៃទី ១៥ ខែធ្នូ ព្រមទាំងទទួលបាន ការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនទូទាំងប្រទេសផងដែរ។ ពិធីប្រគល់រង្វាន់នេះមានការចូលរួមពីតំណាងក្រសួងនិងស្ថាប័ននានា រួមទាំងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម ឯកអគ្គរដ្ឋទូតប្រទេស ស្វីស ឡាវ ប្រ៊ុយណេជានិងតំណាងស្ថានទូតមួយចំនួនទៀតប្រចាំនៅទីក្រុង ហាណូយ។ ក្នុងអំឡុងពេលនៃការប្រឡងនេះគណៈកម្មាធិការរៀបចំកម្មវិធី ទទួលបាន ការអត្ថបទរាប់រយច្បាប់ដែលចូលរួមការប្រឡងពីបេក្ខជនមានអាយុផ្សេងៗគ្នាជាច្រើន។ នៅក្នុងពិធីប្រគល់រង្វាន់នេះលោក Ibnu Hadi ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបានសម្តែងនូវកិត្តិយសដែលមានវត្តមាននៅក្នុងពិធីនោះលោកក៏បានកោតសរសើរចំពោះភាពរីករាយការច្នៃប្រឌិតនិងភាពឧស្សាហ៍ព្យាយាមបស់អ្នកចូលរួមដោយអះអាងថា “ ទស្សនៈនិងការយល់ ដឹងរបស់អ្នកចូលរួមគឺជាភ័ស្តុតាងច្បាស់ដែលបង្ហាញឲ្យឃើញពីស្មារតីមិត្តភាពរវាងលោកប្រធានហូជីមិញនិងលោកប្រធានាធិបតី Sukarno នៅតែស្ថិតក្នុងការចងចាំរបស់ប្រជាជនវៀតណាម។" អគ្គនាយកស្ថានីយ៍វិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បាន ឲ្យដឹង ថាក្នុងឱកាសនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំ កំពូលនៃប្រទេសទាំងពីរកាលពី ៦០ ឆ្នាំមុនដោយឆ្ពោះទៅរំលឹកខួបលើកទី ៦៥ នៃទិវាបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-ឥណ្ឌូនេស៊ី។ វៀតណាមបានបញ្ជូនអ្នកយកព័ត៌មាន សិល្បករទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីផលិតខ្សែភាពយន្តឯកសារ និងជួបប្រាស្រ័យសិល្បៈផងដែរ លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមិត្តភាព វៀតណាមនិងលោក Nguyen Dang Quang អតីតឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានប្រគល់រង្វាន់ទី ៣ ជូនលោក Phan Khuong និងលោក Nguyen Truyen Thong ។ លោក Ta Quang Dong អនុរដ្ឋមន្រ្តីក្រសួងវប្បធម៍កីឡានិងទេសចរណ៍ និងលោក Tran Minh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម បានប្រគល់រង្វាន់ទី ២ ជូនលោក Dinh Dang Minh ។ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម និងលោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបាន ប្រគល់រង្វាន់លេខ១ដល់លោក Phi Ba Khoat។ អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky និងលោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបានប្រគល់ រង្វាន់ពិសេស ជូនលោក Tu Thanh Phong ។ អ្នកឈ្នះការប្រកួតលោក Tu Thanh Phong បានចែករំលែកក្នុងពិធីប្រគល់រង្វាន់ថា“ ការប្រលងនេះមានទាំងមនោសញ្ចេតនានិងទឹកចិត្តចំពោះលោកប្រធានហូជីមិញ - ប្រធានាធិបតីស៊ូកាណានិងជាពិសេស សម្រាប់ប្រទេសឥណ្ឌូនេស៊ីតែម្តង។ ក្នុងពិធីប្រគល់រង្វាន់សិល្បករនៃមហោស្រពវិទ្យុសម្លេង និងសិល្បករមកពី ប្រទេសឥណ្ឌូនេស៊ីបានសំដែងឈុតសំដែងសិល្បៈដ៏ពិសេសជូនដល់ទស្សនិកជន មិត្តអ្នកស្តាប់។ មិនយូរប៉ុន្មានទេ ស្ថាប័នតំណាងវិទ្យុវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីសហការ ជាមួយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានរៀបចំពិធីប្រគល់រង្វាន់ ដល់បេក្ខជនឥណ្ឌូនេស៊ីដែលចូលរួមការប្រឡងនេះ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ីលោក Pham Vinh Quang បានប្រគល់រង្វាន់ដល់បេក្ខជនលេខ ១ ដែលមានឈ្មោះថា Rudy Hartono មកពី Kalimantan ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Pham Vinh Quang បានប្រគល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ទី២ គឺលោក Herbert Sunu មកពីទីក្រុងហ្សាកាតា។ ការប្រឡង“ ដំណើរបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោក ប្រធានហូជីមិញនៅឥណ្ឌូនេស៊ីនិងលោកប្រធានាធិបតី Sukarno នៅប្រទេសវៀតណាម” ដែលរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាម និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមគឺជាសកម្មភាពជាក់ស្តែងដើម្បី អបអរសារទរព្រឹត្តិការណ៍នៃការចាក់គ្រឹះសំរាប់ទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី។ Tag VOV VOVworld ការប្រឡង ស្វែងយល់ ទំនាក់ទំនង វៀតណាម ឥណ្ឌូនេស៊ី៖ ស៊ីជម្រៅ មានអត្ថន័យ ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu សម្រស់ដ៏ទន់ភ្លន់នៃសរទរដូវហាណូយ មីសួរសាច់អន្ទង់ Thuy Loi - ម្ហូបអាហារដ៏ពេញនិយមរបស់ជនហាណូយ ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង