Media /
នារីនៅភូមិរបរចម្លាក់ Bao Ha (ឃុំ Dong Minh ស្រុក Vinh Bao ទីក្រុង Hai Phong)
ភូមិរបរធ្វើគ្រឿងក្រអូប Cao Thon (ឃុំ Bao Khe ទីក្រុង Hung Yen ខេត្ត Hung Yen) មានឈ្មោះល្បីល្បាញដ៏យូរលង់មកហើយ មិនត្រឹមតែនៅខេត្ត Hung Yen ប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងប្រទេសទៀតផង។ នាបច្ចុប្បន្ន ផលិតផលទាំងនេះ បាននាំចេញទៅកាន់បណ្តាប្រទេសអាស៊ី។
ភូមិ Giap Nhat (ទីរួមស្រុក Nam Giang ស្រុក Nam Truc ខេត្ត Nam Dinh) គឺជាទីកន្លែងតែមួយគត់នៅភាគខាងជើងវៀតណាម ដែលបានផលិតកន្សែងបត់។ កាលពីមុន កន្សែងបត់ និងឈុតអាវប្រពៃណីរបស់បុរសត្រូវបានប្រើប្រាស់នៅក្នុងពិធីបុណ្យទាននៅតាមភូមិរបស់ប្រជាជនវៀតណាម។ ក្រុមគ្រួសារលោក Bui Van Linh និងលោកស្រី Vu Thi Nghinh ធ្វើបានកន្សែងបត់ចំនួន ពី ៧០ ដល់ ៨០ ក្នុងមួយថ្ងៃ។
នាបច្ចុប្បន្ន ភូមិមួយចំនួននៅខេត្ត Nam Dinh នៅតែរក្សាមុខរបរធ្វើសូត្រ ត្បាញក្រណាត់។ ដោយឡែក ភូមិ Co Chat នៅតែរក្សាមុខរបរសិប្បកម្មនេះ ដោយមានក្ដីសុទិដ្ឋិនិយមពីការរីកចម្រើនរបស់ភូមិរបរខ្លូួន ។
ទោះបីជាធ្វើការនៅក្រោមពន្លឺក្ដៅព្រះអាទិត្យដែលមានកម្ដៅរហូតដល់ ៤០ អង្សាសេក៏ដោយ ប៉ន្តែប្រជាជននៅភូមិ Xuan Ha (ឃុំ Hai Dong ស្រុក Hai Hau ខេត្ត Nam Dinh) នៅតែឧស្សាហ៍ព្យាយាមប្រកបមុខរបរអំបិល ដែលមុខរបរនេះអាំចរកបានជារៀងរាល់ថ្ងៃ។
ការដឹកខ្ងែសមុទ្រពីទូកនេសាទទៅកាន់មជ្ឈមណ្ឌលកែច្នៃបឋមនៅឆ្នេរសមុទ្រXuong Dien ( ឃុំ Hai Ly ស្រុក Hai Hau ខេត្ត Nam Dinh) ។
តាំងពីសតវត្សរ៍ទី ១៩ មក ភូមិប្រកបរបរផ្លិត Chang Son (ស្រុក Thach That ទីក្រុងហាណូយ) មានឈ្មោះបោះសម្លេងទាំងនៅក្នុង និងក្រៅប្រទេស។ ផ្លិតមានគ្រប់ប្រភេទ ដែលមានតម្លៃសុខពីគ្នា ដោយ អាស្រ័យលើសម្ភារៈនិងភាពល្អឆើតឆាយ។
ពលការិនីបោសសម្អាតបរិស្ថានទីក្រុងហាណូយ បន្ទាប់ពីធ្វើពលកម្មនៅតាមដងវិថី។

ភាពស្រស់ស្អាតក្នុងការធ្វើពលកម្មរបស់ពលការិនីវៀតណាម

(VOVWORLD) -ភាពស្រស់ស្អាតក្នុងការធ្វើពលកម្ម រួមជាមួយអត្តចរិតឧស្សាហ៍ព្យាយាម របស់នារីវៀតណាម ដែលជាអ្នករួមវិភាគទានកម្លាំងកាយចិត្តរក្សាភូមិរបរប្រពៃណីស្រុកកំណើត - ដោយបានបង្ហាញយ៉ាងរស់រវើក ជាក់ស្ដែងតាមរយៈកម្រងរូបថតរបស់អ្នកថតរូប Le Bich។ លោក Le Bich បានចំណាយរយៈពេល ១២ ឆ្នាំ ដើម្បីធ្វើដំណើរការអង្កេត និងថតរូបអំពីប្រធានបទភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងការធ្វើពលកម្ម។