(VOVWORLD) - ស្ថិតនៅសម្ងាយ ៦០ គីឡូម៉ែត្រប៉ែកខាងលិចពីទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាគកណ្ដាលវៀតណាម) កោះ Binh Ba ចំណុះឈូងសមុទ្រ Cam Ranh ល្បីឈ្មោះជា ទីកន្លែងមកដល់គួរឲ្យទាក់ទាញដោយមានមុខម្ហូបជលផលជាច្រើនប្រភេទដែលភ្ញៀវទេសចរនិយមចូលចិត្ត ជាពិសេសគឺបង្កងសមុទ្រ។ បង្កងសមុទ្រត្រូវបានចិញ្ចឹមក្នុងបែរនៅសមុទ្រ ហើយភ្ញៀវទេសចរអាចទទួលទានបង្កងសមុទ្រនៅលើសមុទ្រភ្លាមមួយរំពិច។ កោះ Binh Ba នៅល្បីឈ្មោះដោយរមណីយដ្ឋានធម្មជាតិរបស់ខ្លួននិងអត្តសញ្ញាណវប្បធម៌ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកនេសាទនៅទីនេះផងដែរ។ មកទស្សនានៅកោះ លោកអ្នកនាងនឹងរក ឃើញភាពស្អាតអស្ចារ្សរបស់កោះសមុទ្រវៀតណាម។
NGO THANH HAI