ភាពអ៊ូអរនៅតាមវិថីនានានៅទីក្រុងហាណូយស្វាគមន៍បុណ្យណូអែលឆ្នាំ២០២១

(VOVWORLD) - បុណ្យណូអែលខិតជិតមកដល់ហើយ វិថីនានានៅទីក្រុងហាណូយត្រូវបានតុបតែងដោយពណ៌ដ៏រស់រវើក និងមាន ភាពអ៊ូអរពេញមួយថ្ងៃ។

ភាពអ៊ូអរនៅតាមវិថីនានានៅទីក្រុងហាណូយស្វាគមន៍បុណ្យណូអែលឆ្នាំ២០២១ - ảnh 1
ចាប់តាំងពីដើមខែធ្នូ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីលាននិងវិថីធំៗជាច្រើននៅ ទីក្រុងហាណូយត្រូវបានតុបតែងយ៉ាងភ្លឺចិញ្ចែងចិញ្ចាចដើម្បីស្វាគមន៍បុណ្យណូអែល។
ភាពអ៊ូអរនៅតាមវិថីនានានៅទីក្រុងហាណូយស្វាគមន៍បុណ្យណូអែលឆ្នាំ២០២១ - ảnh 2
ការតុបតែងស្វាគមន៍បុណ្យណូអែលតាមរចនាបទទំនើប ជាមួយនឹងរូបផ្កាយ បាល់ សត្វក្ដាន់រ៉េនឌារួមជាមួយប្រអប់អំណោយដ៏ភ្លឹបភ្លែតៗនៅក្លោងទ្វារមជ្ឈមណ្ឌលពាណិជ្ជកម្ម Trang Tien Plaza។
ភាពអ៊ូអរនៅតាមវិថីនានានៅទីក្រុងហាណូយស្វាគមន៍បុណ្យណូអែលឆ្នាំ២០២១ - ảnh 3
សណ្ឋាគារ Metropole ហាណូយ ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតដោយដើមស្រល់ កម្រង ផ្កាណូអែល និងគំរូឆ្មាំទ្វារគួរឲ្យស្រឡាញ់មួយគូ។
ភាពអ៊ូអរនៅតាមវិថីនានានៅទីក្រុងហាណូយស្វាគមន៍បុណ្យណូអែលឆ្នាំ២០២១ - ảnh 4
បុណ្យណូអែលកំពុងខិតមកដល់ហើយ នេះក៏ជាពេលវេលាដ៏សមស្របសម្រាប់ មនុស្សជាច្រើនទៅទិញគ្រឿងតុបតែងលំអរ និងកាដូសម្រាប់សាច់ញាតិនិងមិត្តភក្តិ។
ភាពអ៊ូអរនៅតាមវិថីនានានៅទីក្រុងហាណូយស្វាគមន៍បុណ្យណូអែលឆ្នាំ២០២១ - ảnh 5
របារសូកូឡាម៉ាក Marou ទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជននៅទាំងក្នុង ស្រុកនិងបរទេស។
ភាពអ៊ូអរនៅតាមវិថីនានានៅទីក្រុងហាណូយស្វាគមន៍បុណ្យណូអែលឆ្នាំ២០២១ - ảnh 6
ជារៀងរាល់ឆ្នាំ នៅមុនបុណ្យណូអែល ទាំងខាងក្នុងនិងខាងក្រៅព្រះវិហារកាតូលិក ធំ (ខ័ណ្ឌ Hoan Kiem) សុទ្ធតែត្រូវបានតុបតែងយ៉ាងភ្លឺចិញ្ច្រែងចិញ្ចាច។
ភាពអ៊ូអរនៅតាមវិថីនានានៅទីក្រុងហាណូយស្វាគមន៍បុណ្យណូអែលឆ្នាំ២០២១ - ảnh 7
ឆ្នាំនេះ ដោយសារផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ ហើយព្រះវិហារកំពុងតែបាន ជួសជុល ដូច្នេះភ្ញៀវទេសចរត្រឹមតែទស្សនាពីខាងក្រៅប៉ុណ្ណោះ។
ភាពអ៊ូអរនៅតាមវិថីនានានៅទីក្រុងហាណូយស្វាគមន៍បុណ្យណូអែលឆ្នាំ២០២១ - ảnh 8
រាល់ថ្ងៃនេះ វិថីជាច្រើនហាក់ដូចជាកំពុងត្រូវបាន “ផ្លាស់ប្ដូរសម្លៀកបំពាក់” ដោយពណ៌ដ៏រស់រវើកនៃគ្រឿងតុបតែងណូអែលជាច្រើនរាប់មិនអស់។
ភាពអ៊ូអរនៅតាមវិថីនានានៅទីក្រុងហាណូយស្វាគមន៍បុណ្យណូអែលឆ្នាំ២០២១ - ảnh 9
ដើមស្រល់តូចៗមានតម្លៃចន្លោះពី២០ដល់៥០ម៉ឺនដុងក្នុងមួយដើម។ ទំនិញនេះ ត្រូវបានពេញនិយមយ៉ាងខ្លាំង ដោយសារតែមានតម្លៃសមរម្យសម្រាប់តុបតែង កន្លែងតូចៗ។
ភាពអ៊ូអរនៅតាមវិថីនានានៅទីក្រុងហាណូយស្វាគមន៍បុណ្យណូអែលឆ្នាំ២០២១ - ảnh 10
ឆ្នាំនេះ ដោយសារជម្ងឺរាតត្បាតកូវីដ-១៩ កម្លាំងទិញក៏បានថយចុះជាច្រើនបើ ធៀបនឹងឆ្នាំមុនៗ។ កម្លាំងសមត្ថកិច្ចក៏បានបង្កើនការត្រួតពិនិត្យ ឃ្លាំមើលការលក់ដូរ នៅតាមហាងនានា ខណៈពេលដែលជម្ងឺរាតត្បាតនៅតែមិនទាន់ត្រូវបានគ្រប់គ្រង យ៉ាងពេញលេញនៅឡើយ ហើយជៀសវាងការប្រមូលផ្ដុំមនុស្សជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ