ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង

(VOVWORLD) -  Cu Da គឺជាភូមិបុរាណមួយក្នុងចំណោមភូមិបុរាណដែលនៅសេសសល់នៃរដ្ឋធានីហាណូយ និងជាគោលដៅគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចង់ស្វែងយល់អំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្ដភាគខាងជើង។

ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 1
ស្ថិតនៅតាមមាត់ទន្លេ Nhue មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីភាគខាងលិចនៃមជ្ឈមណ្ឌលទីក្រុងហាណូយ ភូមិ Cu Da ចំណុះឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយ ពោរពេញទៅដោយសញ្ញាសម្គាល់នៃជនបទវៀតណាមភាគខាងជើង ជាមួយនឹងសាលាភូមិ ខ្លោងទ្វារភូមិ ដើមពោធិ៍ ជាពិសេសស្ថាបត្យកម្មបែបបុរមបុរាណ។ (រូបថត៖ Khanh Long/VNP)
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 2
យោងតាមឯកសារប្រវត្តិសាស្ត្រ ភូមិ Cu Da ត្រូវបានបង្កើតឡើងកាលពី ៤ សតវត្សមុន ដោយព្រះអង្គម្ចាស់ក្នុងរាជវង្សត្រកូលស្ដេចក្រាញ់ Trinh។ រូបថត៖ Kinhtedothi.vn
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 3
សាលាភូមិ Cu Da គឺជាទីកន្លែងដ៏ល្បីល្បាញមួយដែលមានសម្រស់ដ៏បុរមបុរាណ និងសាមញ្ញ។ (រូបថត៖ Van Chi/TTXVN)
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 4
វត្ត Cu Da ត្រូវបានគេទទួលស្គាល់ជាកេរ្តិ៍ដំណែលជាតិក្នុងឆ្នាំ ២០០០ ហើយបានឆ្លងកាត់ការជួសជុលជាច្រើនលើកច្រើនសារ។ (រូបថត៖ Van Chi/TTXVN)
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 5
នៅភូមិ Cu Da មនុស្សម្នានឹងមានអារម្មណ៍ហាក់ដូចជាពេលវេលាកំពុងឈប់ ជាមួយនឹងស្លាកស្នាមបុរមបុរាណគួរឱ្យចាប់អារម្មណ៍។ (រូបថត៖ VOV)
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 6
ជីវភាពប្រព្រឹត្តទៅដោយសុខសាន្តត្រាណជារៀងរាល់ថ្ងៃនៅភូមិ Cu Da។ (រូបថត៖ daidoanket.vn)
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 7
ភូមិ Cu Da មានលំហវប្បធម៌ពិសេសមួយ ជាមួយនឹងផ្ទះបុរាណរាប់រយខ្នង ប៉ុន្តែបច្ចុប្បន្នមានតែផ្ទះបុរាណប្រហែល ៥០ ខ្នង ប៉ុណ្ណោះដែលនៅតែរក្សាដដែលនូវស្ថាបត្យកម្មផ្ទះវៀតណាមតំបន់ដីសណ្ដខាងជើង។ (រូបថត៖ Khanh Long/VNP)
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 8
ផ្ទះនៅទីនេះមានលក្ខណៈប្រពៃណីសាមញ្ញនៃភូមិភាគខាងជើង ដែលលាយឡំប្រកបដោយភាពសុខដុមរមនាជាមួយនឹងលក្ខណៈបុរមបុរាណនៃស្ថាបត្យកម្មបារាំង។ (រូបថត៖ Khanh Long/VNP)
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 9
ជញ្ជាំងឥដ្ឋជាមួយនឹងបង្អួចពណ៌ខៀវ ត្រូវបានឆ្លាក់លំនាំតាមស្ថាបត្យកម្មអាស៊ី។ (រូបថត៖ Van Chi/TTXVN)
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 10
របៀបឆ្លាក់លំនាំតាមស្ថាបត្យកម្មបារាំង លាយឡំជាមួយក្បូរក្បាច់រចនាអំពីភូមិវៀតណាម បង្ហាញពីបាតដៃដ៏ប៉ិនប្រសប់របស់សិប្បករបុរាណនៅភូមិ Cu Da។
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 11
ផ្ទះទាំងនេះត្រូវបានរចនាតាមរចនាប័ទ្មស្ថាបត្យកម្មពិសេសនៃតំបន់ដីសណ្ដភាគខាងជើង ដែលជាផ្ទះ ៣ ល្វែង ៥ ល្វែង ដំបូលប្រក់ក្បឿង។ រូបថត៖ Kinhtedothi.vn
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 12
ខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារភូមិដ៏តិចតួចដែលនៅសេសសល់ក្នុងភូមិបុរាណ Cu Da។ រូបថត៖ Khanh Long/VNP
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 13
ពេលនិយាយអំពីភូមិ Cu Da គឺនឹកឃើញភ្លាមដល់របរធ្វើមីសួរប្រពៃណី។ រូបថត៖ Van Chi/TTXVN
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង - ảnh 14
ភូមិ Cu Da ក៏ល្បីល្បាញដោយមុខរបរធ្វើទឹកស៊ីអ៊ីវប្រពៃណី ដែលផលិតតាមគំរូគ្រួសារ។
រូបថត៖ Ba Hoat/hanoimoi.vn

ប្រតិកម្មទៅវិញ

ផ្សេងៗ