មន្ទីរពេទ្យ បណ្តោះអាសន្ន Tien Son ខេត្ត Da Nang

(VOVWORLD) - នៅរសៀលថ្ងៃទី ៥ ខែសីហា មន្ទីរពេទ្យ បណ្តោះអាសន្ន នៅក្នុងពហុកីឡាដ្ឋាន Tien Son ទីក្រុង Da Nang ត្រូវបានសម្ព័ន្ធក្រុមហ៊ុន Sun Group ប្រគល់ជូនគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ដើម្បីដាក់ ឱ្យដំណើរការនិងទទួលអ្នកជំងឺ។

 

 

 

 

 

 

ដូច្នេះ បន្ទាប់ពីរយៈពេល ៣ ថ្ងៃ ដែលកម្មករជាង ៥០០ នាក់បានធ្វើការសាងសង់យ៉ាងមមាញឹក ដោយបែងចែកវេនគ្នាធ្វើការ ២៤ ម៉ោង លើ ២៤ នោះ មន្ទីរពេទ្យ បណ្តោះអាសន្នបានសម្រេចជាស្ថាពរមុនកាលកំណត់រយៈពេល ២ ថ្ងៃកន្លះ។

មន្ទីរពេទ្យ បណ្តោះអាសន្ន Tien Son ខេត្ត Da Nang  - ảnh 1

មន្ទីរពេទ្យ បណ្តោះអាសន្នត្រូវបានរៀបដាក់ គ្រែចំនួន ២៨៤ នៅជាន់ទីមួយ។ ក្នុងករណីដែលជំងឺបានផ្ទុះឡើងនោះ មន្ទីរពេទ្យនឹងបង្កើនចំនួន គ្រែ ឡើងដល់ ៧០០ ទៅ ១០០០ គ្រែ។

គម្រោងនេះត្រូវបាន សម្ព័ន្ធក្រុមហ៊ុន Sun Group ជួយឧបត្ថម្ភ ហើយទទួលខុសត្រូវក្នុងការសាងសង់ សំដៅរួមដៃគ្នាជួយ ទីក្រុង Da Nang ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

មន្ទីរពេទ្យ បណ្តោះអាសន្ន Tien Son ខេត្ត Da Nang  - ảnh 2

នេះត្រូវបានចាត់ទុកថាជា មន្ទីរពេទ្យ បណ្តោះអាសន្នដើមបំបូង ដែលត្រូវបានសាងសង់តាមគំរូ modul តាមការផ្ដល់ប្រឹក្សារបស់មជ្ឈមណ្ឌលប្រឹក្សាយោបល់ផ្នែកសំណង់នៃមន្ទីរសំណង់ទីក្រុង Da Nang។

មន្ទីរពេទ្យ បណ្តោះអាសន្ន Tien Son ខេត្ត Da Nang  - ảnh 3

មន្ទីរពេទ្យ បណ្តោះអាសន្ន Tien Son ខេត្ត Da Nang ត្រូវបានរចនាឡើង តាម ស្តង់ដារសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។

មន្ទីរពេទ្យ បណ្តោះអាសន្ន Tien Son ខេត្ត Da Nang  - ảnh 4

បន្ទប់អ្នកជំងឺនីមួយៗ ត្រូវបានបំពាក់សំភារៈគ្រប់គ្រានដូចជា៖ គ្រែពេទ្យ ទូដាក់ឥវ៉ាន់ កង្ហារ ប្រដាប់ប្រដារ រន្ធដោតភ្លើង ជាពិសេសមានប៊ូតុងជួយសង្គ្រោះបន្ទាន់។

មន្ទីរពេទ្យ បណ្តោះអាសន្ន Tien Son ខេត្ត Da Nang  - ảnh 5

មន្ទីរពេទ្យ បណ្តោះអាសន្ន Tien Son ខេត្ត Da Nang  - ảnh 6

មន្ទីរពេទ្យ បណ្តោះអាសន្ន ទាំងមូលបានបំពាក់កាមេរ៉ា ហើយបានបំពាក់ឧបករណ៍គ្រប់គ្រាន់ផងដែរ។

មន្ទីរពេទ្យ បណ្តោះអាសន្ន Tien Son ខេត្ត Da Nang  - ảnh 7

ប្រសិនបើចំនួនអ្នកជំងឺនៅតែអាចគ្រប់គ្រងបានគឺមន្ទីរពេទ្យក្នុងទីក្រុងនៅតែអាចមានលទ្ធភាពព្យាបាលបាន។

មន្ទីរពេទ្យ បណ្តោះអាសន្ន Tien Son ខេត្ត Da Nang  - ảnh 8

តាមការរចនា ច្រករបៀងជាន់ទី ២ និងជាន់ទី ៣ នៃ ពហុកីឡាដ្ឋាន Tien Son ត្រូវបានរៀបដាក់ គ្រែសម្រាប់អ្នកជម្ងឺស្រាល ៗ ។ ជាន់ទី ២ គ្រោងនឹងត្រូវបានរៀបដាក់គ្រែប្រមាណ ២២០ ហើយជាន់ទីបីគឺ បានរៀបដាក់គ្រែចំនួន ២០០។ ជាន់ទី ៤ ជាកន្លែងធ្វើការនិងសម្រាកសម្រាប់គ្រូពេទ្យ។

 កាលពីមុន មន្ទីរសុខាភិបាល Da Nang បានតែងតាំងអនុប្រធានមន្ទីរ លោក Tran Thanh Thuy ជានាយកមណ្ឌលព្យាបាល Covid-19 នៅមន្ទីរពេទ្យ បណ្តោះអាសន្ន នេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ