(VOVWORLD) - ពិធីបុណ្យ "ជិះស្គីលើរលកសមុទ្រ Ha Long " ត្រូវបានរៀបចំឡើងជាលើកដំបូង ដោយមានការសម្តែងដ៏គួរឱ្យរំភើប ដូចជាការលោតឆ័ត្រយោង ជិះទូកក្តោង ម៉ូតូទឹក និងជិះស្គីលើសមុទ្រ នៅឈូងសមុទ្រ Ha Long ខេត្ត Quang Ninh។
ពិធីបុណ្យ "ជិះស្គីលើរលកសមុទ្រ Ha Long " ត្រូវបានរៀបចំឡើងជាលើកដំបូង ដោយមានការសម្តែងដ៏គួរឱ្យរំភើប ដូចជាការលោតឆ័ត្រយោង ជិះទូកក្តោង ម៉ូតូទឹក និងជិះស្គីលើសមុទ្រ នៅឈូងសមុទ្រ Ha Long ខេត្ត Quang Ninh។
នារសៀលថ្ងៃទី ២៤ សីហា ប្រជាជន និងភ្ញៀវទេសចររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតំបន់ឆ្នេរសមុទ្រ Tran Quoc Nghien នៅចំកណ្តាលទីក្រុង Ha Long ដើម្បីទស្សនាពិធីបុណ្យជិះស្គីលើរលកសមុទ្រ Ha Long ឆ្នាំ ២០២៤។
នេះជាលើកទីមួយហើយដែលទីក្រុង Ha Long បានរៀបចំពិធីបុណ្យ លោតឆ័ត្រយោង ជិះទូកក្តោង ម៉ូតូទឹក និងជិះស្គីលើសមុទ្រ ដោយសម្របសម្រួលជាមួយក្លឹបជិះទូកក្តោង Ha Long និងអង្គភាពពាក់ព័ន្ធ; ក្នុងគោលបំណងក្លាយជាពិធីបុណ្យប្រចាំឆ្នាំ ដើម្បីផ្សព្វផ្សាយទេសចរណ៍ រូបភាពអំពីទឹកដី និងប្រជាជន Ha Long - Quang Ninh បង្កើតផលិតផលទេសចរណ៍ឆ្លងពិសោធន៍ថ្មីថ្មោងសម្រាប់ភ្ញៀវទេសចរ និងបង្កើតទីលានលេងកម្សាន្តសម្រាប់អ្នកដែលចូលចិត្តសកម្មភាពកីឡាផ្សងព្រេង។ចាប់ពីម៉ោង ១៧៖០០ រថយន្តលើទឹកនិងលើអាកាសជាង ៥០ គ្រឿងមានវត្តមាននៅតំបន់សមុទ្រទល់មុខសួនផ្កា Ha Long ។ ជាមួយផ្ទៃខាងក្រោយគឺកោះថ្មនៃបេតិកភណ្ឌឈូងសមុទ្រ Ha Long បានធ្វើឲ្យការសម្តែងកាន់តែពិសេស ប្លែកពីគេ។
ក្រុមលោតឆត្រយោងប៉ារ៉ាម៉ូតូ ដង្ហែរក្បួនជាមួយទង់ជាតិ។
ពណ៌ក្រហមនៃទង់ជាតិ កាន់តែលេចធ្លោនៅលើពណ៌ខៀវរបស់ផ្ទៃមេឃ សមុទ្រ និងកោះថ្ម Ha Long ដោយបង្កើតរូបភាពដ៏ស្រស់ស្អាតក្នុងឱកាសរំលឹកខួប ៧៩ឆ្នាំ នៃបដិវត្តខែសីហា (ទី១៩ សីហា) និងទិវាបុណ្យជាតិនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម (ទី២ ខែកញ្ញា)។
ក្រុមជិះទូកក្តោងដែលមានក្តោងពណ៌ស ត្រូវបានស្គាល់ដល់ជាបណ្តើរៗនៅឈូងសមុទ្រ Ha Long ធ្លាប់បានចូលរួមក្នុងពិធីបុណ្យ និងព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន។ ក្រៅពីខេត្ត Quang Ninh ក៏មានគ្រឹះស្ថានរាប់សិបនៅទូទាំងប្រទេសដែលបង្កើតចលនាហ្វឹកហាត់កីឡាជិះទូកក្តោង រួមចំណែកផ្សព្វផ្សាយទេសចរណ៍សមុទ្រនៅវៀតណាម ហើយឧទ្ទេសនាមអំពីរូបភាព និងអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាមដល់មិត្តអន្តរជាតិ។
អត្តពលិកបានសម្តែងការជិះម៉ូតូទឹកតាមក្រុម ជាពិសេសការបង្កើតរង្វង់នៅលើរលកទឹកសមុទ្រ។
ចំណុចលេចធ្លោនៃពិធីបុណ្យនេះ គឺជាការលេចចេញរបស់ក្តាស្គីម៉ូទ័ររាប់សិបគ្រឿង។ ក្តាស្គីប្រភេទនេះ ត្រូវបានបំពាក់ម៉ូទ័រ ដែលអនុញ្ញាតឱ្យជិះស្គីលើទឹកដោយមិនចាំបាច់ប្រើកម្លាំងនៃរលកឡើយ។
កីឡាករជិះស្គីម៉ូទ័រ ពាក់អាវមានរូបភាពទង់ជាតិ បំពាក់ភ្លើង LED។
អ្នកស្រុក និងភ្ញៀវទេសចរជាច្រើនបានស្រែកហ៊ោដោយរំភើបចិត្ត ចំពោះការសម្តែងដ៏ប្លែកផ្នែក គួរឲ្យទាក់ទាញ។
អត្តពលិកដុតបំភ្លឺកាំជ្រួចលើផ្ទៃទឹកនៃឈូងសមុទ្រ រវាងកប៉ាល់នាវាដ៏ចម្រុះពណ៌។
នៅចុងបញ្ចប់គឺជាការបាញ់កាំជ្រួចផ្ទាល់ពីស្គី ក្តារយន្តហោះ បង្កើតបរិយាកាសពិធីបុណ្យដ៏រស់រវើក។
ពិធីបុណ្យនេះ គឺជាព្រឹត្តិការណ៍មួយសំដៅសម្រេចបាននូវគោលដៅកសាង “Ha Long - ទីក្រុងនៃពិធីបុណ្យ” ក៏បើកឆាកសម្រាប់វសកម្មភាពវប្បធម៌ និងទេសចរណ៍ដ៏គួរឲ្យទាក់ទាញរបស់ Ha Long និង Quang Ninh ក្នុងឱកាសវិសមកាល ទិវាបុណ្យជាតិទី ២ ខែកញ្ញាខាងមុខ៕