រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ

(VOVWORLD) - ហាណូយគឺជាទីក្រុងមួយដែលមានទាំងលក្ខណៈបុរាណផងនិងសម័យទំនើបផង ហើយមានកន្លែងជាច្រើនសម្រាប់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេស អញ្ជើញមកទស្សនានិងស្វែងយល់អំពីប្រវត្តិសាស្រ្តនៃរាជធានីដែលមានអាយុកាលជាងមួយពាន់ឆ្នាំ។
រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 1

នាឆ្នាំ ១០១០ នៅឯរដ្ឋធានី Hoa Lu ស្តេច Ly Thai To បានបញ្ជាអោយរើរាជធានីទៅកាន់កំពែង Dai La ហើយប្តូរឈ្មោះជា Thang Long។ នេះគឺជាសំណង់ស្ថាបត្យកម្មដ៏ផ្ចិតផ្ចង់មួយដែលត្រូវបានរាជ្ជកាលស្តេចគ្រប់ជំនាន់ បានកសាងឡើងក្នុងដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន ហើយបានក្លាយជាកេរ្តិ៍ដំណែលដ៏សំខាន់បំផុតនៅក្នុងចំណោមប្រព័ន្ធកេរ្តិ៍ដំណែលរបស់វៀតណាម

រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 2

ទីលាន Ba Dinh នៃរដ្ឋធានីហាណូយគឺជាកន្លែងដែលបានកត់សំគាល់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនរបស់វៀតណាម។ ជាពិសេស នាថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ ប្រធានរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្នវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ លោកហូជីមិញ បានអានសេចក្តីប្រកាសឯករាជ្យជាតិ ដែលបានផ្តល់កំណើតដល់ប្រទេសវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ។ នេះជាកន្លែងដែលធ្វើការដង្ហែក្បួនក្នុងឱកាសនៃទិវាបុណ្យ  សំខាន់ៗរបស់វៀតណាម ហើយក៏ជាកន្លែងមួយដើម្បីទស្សនា លេងកំសាន្ត និងដើរលេងសម្រាប់ភ្ញៀវទេសចរនិងប្រជាជនទីក្រុងហាណូយផងដែរ។

រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 3និមិត្តសញ្ញាមួយទៀតរបស់ហាណូយគឺ Khue Van Cac ដែលស្ថិតនៅក្នុងកេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam ដែលត្រូវបានសាងសង់កាលពីឆ្នាំ ១៨០៥  
រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 4

កេរ្តិ៍ដំណែលមួយទៀតដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនកុះករគឺវត្ត Tran Quoc។ វត្តនេះត្រូវបានសាងសង់ឡើងក្នុងរាជ្ជកាលស្តេច Ly Nam De (ឆ្នាំ ៥៤១-៥៤៧) នៅភូមិ Yen Hoa នៅតាមដងទន្លេក្រហម និងដាក់ឈ្មោះថា Khai Quoc (មានន័យថាចាប់កំណើតជាតិ)។ នាពេលថ្មីៗនេះ វត្តអារាមត្រូវបានគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក  National Geographic ជ្រើសរើសជាវត្តមួយក្នុងចំណោមវត្តទាំង១០ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក ។

រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 5

ពីវត្ត Tran Quoc ហើយធ្វើដំណើរតាមបណ្តោយផ្លូវ Thanh Nien ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនិងល្បីល្បាញមួយទៀតរបស់រដ្ឋធានីហាណូយ គឺជាបឹង Ho Tay។ សម្រស់នៃថ្ងៃលិចនៅលើបឹង Ho Tay បានក្លាយជាប្រភពនៃការបំផុសគំនិតមិនចេះចប់សម្រាប់តន្រ្តីករនិងអ្នកកវី ដែលដាក់នៅក្នុងស្នាដៃរបស់ខ្លួន។

រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 6

ស្ពាន Long Bien គឺជាស្ពានដែកដំបូងបង្អស់ដែលឆ្លងកាត់ដងទន្លេក្រហមដោយតភ្ជាប់ពី ខ័ណ្ឌ Hoan Kiem និងខ័ណ្ឌ Long Bien នៃទីក្រុងហាណូយ ហើយស្ពាននេះត្រូវបានសាងសង់ដោយប្រទេសបារាំងតាំងពីឆ្នាំ ១៨៩៨ ដល់ឆ្នាំ ១៩០២ ។

រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 7

មិនឆ្ងាយពីស្ពាន Long Bien គឺស្ពាន Chuong Duong។ ស្ពាននេះត្រូវបានសាងសង់ឡើងក្នុងទសវត្សទី ៨០ នៃសតវត្សរ៍ទី ២០ ស្ពាន Chuong Duong គឺជាស្ពានធំដំបូងគេដែលត្រូវបានរចនានិងសាងសង់នៅប្រទេសវៀតណាមដោយគ្មានជំនួយបច្ចេកទេសពីវិស្វករបរទេសឡើយ។ ស្ពាននេះមានប្រវែង ១.២៣០ ម៉ែត្រ។

រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 8

មានស្ពានថ្មីមួយទៀតដែលទើបតែសាងសង់ឡើងដែលមានភាពល្បីល្បាញមិនចាញ់ស្ពានផ្សេងៗទៀតនៅទីហាណូយ គឺស្ពាន Nhat Tan។ ស្ពាននេះត្រូវបានគេចាត់ទុកថាជានិមិត្តរូបថ្មីរបស់រដ្ឋធានីហាណូយដែលមានកំណាត់ខ្សែកាបស្ពានចំនួន ៥ ដែលតំណាងឱ្យច្រកទ្វារទាំង ៥ នៃរដ្ឋធានី ក៏ដូចជាតំណាងឱ្យត្របកផ្កាចំនួន ៥ នៃដើមម៉ាក់ខៃរបស់ភូមិ Nhat Tan - ទីក្រុងហាណូយផងដែរ។

រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 9

បឹង Hoan Kiem ក៏អាចត្រូវបានប្រដូចទៅជាបេះដូងនៃទីក្រុងហាណូយដែរ។ ឈ្មោះ Hoan Kiem បានផ្តើមចេញនាដើមសតវត្សរ៍ទី ១៥ ដែលជាប់ទាក់ទងនឹងរឿងព្រេងនិទានរបស់ស្តេច Le Thai To ដើម្បីសង់ដាវដ៏មានតំលៃមួយទៅកាន់អណ្តើកវិញបន្ទាប់ពីបានវាយឈ្នះពួកឈ្លានពានមីន។

រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 10

រោងល្ខោនធំហាណូយ គឺជាសំណង់ស្ថាបត្យកម្មដ៏សំខាន់មួយរបស់រដ្ឋធានីដើម្បីសំដែងសិល្បៈ។ រោងល្ខោននេះមានទីតាំងស្ថិតនៅលើទីលានបដិវត្តខែសីហា ដែលនៅមិនឆ្ងាយពីបឹង Hoan Kiem។ ចាប់តាំងពីដាក់ឲ្យដំណើរការប្រើប្រាស់ រោងល្ខោនធំហាណូយ បានដើរតួនាទីជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់មួយនៃរដ្ឋធានី ដែលតែងតែប្រព្រឹត្តទៅសកម្មភាពវប្បធម៌និងសំដែងសិល្បៈ។

រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 11

ក្រៅពីសំណង់ប្រវត្ដិសាស្ដ្រ ទីក្រុងហាណូយនៅតែមានការអភិវឌ្ឍជាបន្តបន្ទាប់ សំណង់ស្ថាបត្យកម្មថ្មីៗត្រូវបានសាងសង់ជាញឹកញាប់ដើម្បីបម្រើដល់តម្រូវការនិងសកម្មភាពរស់នៅរបស់ប្រជាជននៅរដ្ឋធានី។ រូបថត៖ ស្ថាបត្យកម្មទំនើបនៅតំបន់ Trang Tien - ទីលានបដិវត្តខែសីហា។

រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 12ពីមហាវិថី Thang Long ឆ្ពោះទៅកណ្តាលទីក្រុង ភ្ញៀវទេសចរនឹងឃើញអាគារខ្ពស់ៗ ជាមួយនឹងពន្លឺរស្មីរចែងចាំងដ៏ស្រស់ស្អាតនិងពោរពេញទៅដោយភាពទំនើប។ រូបថត៖ តំបន់ទីប្រជុំជន Trung Hoa មើលពីទិសដៅនៃមហាវិធី Thang Long។ 
រមនីយដ្ឋានមានស្ថាបត្យកម្មជាប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 13

រាប់ពាន់ឆ្នាំកន្លងមកនេះ រាជធានីហាណូយបាននិងកំពុងអភិវឌ្ឍកាន់តែទំនើបនិងកាន់តែស្រស់បំព្រង ប៉ុន្តែនៅតែរក្សាបាននូវកេរិ៍្តដំណែលនិងមានសំណង់ស្ថាបត្យកម្មដែលបញ្ជាក់ពីប្រវត្តិសាស្ត្រនៃការកសាងនិងការពារប្រទេសជាតិនិយាយរួម និងសម្រាប់រដ្ឋធានីហាណូយនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ