លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម
Hoang Xuan -  
(VOVWORLD) - គម្រោងការណ៍ដែលត្រូវបានអនុវត្តន៍ដោយសិល្បៈករចំនួន១៥រូបជាមួយស្នាដៃសិល្បៈសហសម័យគ្រប់ប្រភេទចំនួន២២ ទើបនឹងបានបើកទ្វារទទួលស្វា គមន៍ភ្ញៀវកាលពីចុងឆ្នាំ២០១៨។ នេះជាលើកដំបូងហើយដែលនៅក្នុងអគារ រដ្ឋសភាមានលំហសិល្បៈដោយទ្រង់ទ្រាយធំនិងវិសេសវិសាលយ៉ាងដូច្នេះ។
នៅតាមបណ្ដោយផ្លូវក្រោមដីទាំង៣ដោយប្រវែងជាង៥០០ម៉ែត្រនៅក្នុងអគាររដ្ឋសភាត្រូវបានគ្របដណ្ដប់ដោយស្នាដៃសិល្បៈដ៏សម្បូរបែប។ រាល់ស្នាដៃសិល្បៈទាំងនេះជាការឆ្លុះបញ្ចាំងដ៏ថ្មីថ្មោងនៃសិល្បៈសហសម័យចំពោះតម្លៃបេតិកភ័ណ្ឌវប្បធម៌ ស្ថាបត្យកម្មនិងសិល្បៈប្រពៃណីរបស់ប្រជាជាតិ។
ស្នាដៃសិល្បៈទាំងនេះបានប្រែក្លាយទីនេះទៅជាសារមន្ទីរសិល្បៈមួយ។ នៅទីនោះ ទស្សនិកជនមិនត្រឹមតែមានការចាប់អារម្មណ៍ចំពោះភាពប៉ិនប្រសពក្នុងការបង្ហាញសិល្បៈរបស់បណ្ដាសិល្បៈករប៉ុណ្ណោះទេ ថែមទាំងមានអារម្មណ៍ហាក់ដូចជាខ្លួនកំពុងសំណេះសំណាលជាមួយបេតិកភ័ណ្ឌវប្បធម៌នៅទីនោះទៀតផង។
ក្នុងអំឡុងពេល៣ខែ ក្រុមសិល្បៈករនិងជំនួយការបច្ចេកទេសជាង១០០នាក់រួមទាំងជាងស្ទាត់ជំនាញមកពីទីក្រុងហាណូយ ខេត្តថាយប៉ិញនិងទីក្រុងហ្វេបានឧស្សាហ៍ព្យាយាមធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសម្រេចបាននូវសំណង់សិល្បៈនេះ។
លំហសិល្បៈនេះនាំមកជូនទស្សនិកជននូវបទពិសោធន៍គួរអោយប្លែកអារម្មណ៍យ៉ាងខ្លាំង ដូចជាការធ្វើដំណើរពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាល។
វិចិត្រករ Nguyen The Son នាយកសិល្បៈនៃគម្រោងការណ៍នេះ បានចែករំលែកថា ការសាកល្បងធំបំផុតរបស់លោកនិងសហការីនោះគឺធ្វើយ៉ាងម៉េចដើម្បីបង្កើតឡើងលំហមួយដែលមានតម្លៃសិល្បៈផងនិងមានសតិអារម្មណ៍ដ៏ខ្ពង់ខ្ពស់ទៀតផង ព្រោះថានេះជាលំហនយោបាយវប្បធម៌ដ៏សំខាន់របស់ប្រទេសជាតិ។
តាមគម្រោងថា ខុទ្ទកាល័យរដ្ឋសភានឹងយកលំហសិល្បៈនេះធ្វើជាទីបង្អង់ដំណើរដើមដំបូងក្នុងដំណើរទស្សនាអគាររដ្ឋសភានាពេលខាងមុខ។
រូបថតនៃស្នាដៃមួយចំនួននៅក្នុងលំហសិល្បៈនេះ៖
Hoang Xuan