វិថីនានាក្នុងទីក្រុងហាណូយត្រូវបានតុបតែងលម្អយ៉ាងស្រស់ឆើតឆាយដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃចុងខែសីហា វិថីជាច្រើនក្នុងរដ្ឋធានីហាណូយត្រូវបានតុបតែងលម្អដោយផ្ទាំងប៉ាណូ បដាចម្រុះពណ៌ ដើម្បីអបអរសាទរខួបលើកទី ៧៨ នៃជ័យជំនះបដិវត្តន៍ខែសីហា (ថ្ងៃទី១៩ សីហា) និងទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២ កញ្ញា)។
|
ក្នុងឱកាសអបអរសាទរខួបលើកទី ៧៨ នៃជ័យជំនះបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នៅតាមដងវិថីនានានៃរដ្ឋធានីហាណូយក្នុងប៉ុន្មានថ្ងៃនេះ ត្រូវបានតុបតែងលម្អដោយផ្ទាំងប៉ាណូ បដា ពាក្យស្លោក និងអេក្រង់ឃោសនានៅតាមតំបន់មជ្ឈមណ្ឌល ទីភ្នាក់ងារ ការិយាល័យរដ្ឋការ និងកន្លែងសាធារណៈមួយចំនួន។ |
|
នៅតាមដងវិថីនានានៃរដ្ឋធានីត្រូវបានគ្របដណ្ដប់ដោយពណ៌ក្រហមនៃផ្ទាំងប៉ាណូ បដាដើម្បីអបអរសាទរទិវាបុណ្យដ៏សំខាន់របស់ប្រជាជាតិ។ |
|
វិថី Dinh Tien Hoang និងជុំវិញបឹង Hoan Kiem ពាសពេញទៅដោយទង់ជាតិ ទង់បក្ស និងផ្ទាំងប៉ាណូអបអរសាទរ។ |
|
អេក្រង់ LED នៅមុខមជ្ឈមណ្ឌលពាណិជ្ជកម្ម Trang Tien បញ្ចាំងវីដេអូឃ្លីបអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ ខែកញ្ញា។ |
|
ផ្ទាងប៉ាណូធំដែលមានរូបភាពលោកប្រធានហូជីមិញ និងពាក្យស្លោកអបអរសាទរ។ |
|
នៅជុំវិញរោងមហោស្រពហាណូយ ផ្ទាំងប៉ាណូក៏ត្រូវបានដំឡើងជាមួយនឹងពាក្យស្លោកថា "អបអរសាទរយ៉ាងកក់ក្ដៅការខួបលើកទី ៧៨ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម"។ |
|
នៅតាមដងវិថីជាច្រើននៅជិតទីលាន Ba Dinh ដូចជា Hoang Dieu, Hung Vuong, Dien Bien Phu... ក៏ត្រូវបានតុបតែងលម្អយ៉ាងស្រស់ឆើតឆាយដោយពណ៌ទង់ជាតិ បដា ពាក្យស្លោក និងផ្ទាំងរូបភាពឃោសនា ផងដែរ។ |
|
ទិដ្ឋភាពដ៏លេចធ្លោនៃវិថី Hoang Dieu។ |
|
តំបន់ទីលាន Ba Dinh ប្រាង្គតម្កលសពលោកប្រធានហូជីមិញ ត្រូវបានតុបតែងលម្អដោយផ្ទាំងបដាចម្រុះពណ៌ បង្កើតបរិយាកាសសោមនស្សរីករាយដើម្បីអបអរសាទរទិវាបុណ្យដ៏ធំៗរបស់ប្រជាជាតិ។ |
|
ប្រាង្គតម្កលសពលោកប្រធានហូជីមិញនៅក្រោមពន្លឺព្រះអាទិត្យពេលព្រឹករដូវស្លឹកឈើជ្រុះ។ |
|
ផ្ទាំងបដា និងផ្ទាំងប៉ាណូជាច្រើនត្រូវបានព្យួរនៅគ្រប់ទីកន្លែង ដើម្បីជួយឃោសនាយ៉ាងទូលំទូលាយអំពីប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌ និងបដិវត្តន៍របស់ប្រជាជាតិ សេចក្ដីស្នេហាជាតិ និងស្មារតីមហាសាមគ្គីភាពរបស់ប្រជាជាតិទាំងមូលដល់ជំនាន់វ័យក្មេង។ |