វាលស្មៅ Dong Lam - គោលដៅមកលេងកម្សាន្តដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរ
(VOVWORLD) - អញ្ជើញមកដល់វាលស្មៅ Dong Lam ភ្ញៀវទេសចរនឹងមានអារម្មណ៍រីករាយគយគន់ភ្នំថ្មកំបោរដ៏អស្ចារ្យ រហូតដល់វាលស្មៅដ៏ធំល្វើងល្វើយនិងហ្វូងគោនិងហ្វូងសេះកំពុងស៊ីស្មៅច្ចីយ៉ាងត្រៀបត្រា។
វាលស្មៅ Dong Lam មានទំហំ ១០០ ហិកតា ដែលមានទេសភាពស្រស់ត្រកាលដ៏គួរឲ្យទាក់ទាញចិត្តភ្ញៀវទេសចរ។ នៅលើកំពូលភ្នំ មានរូងភ្នំ រីឯនៅជើងភ្នំវិញ មានវាលស្មៅខៀវស្រងាត់ដ៏ធំល្វឹងល្វើយ និងមានទឹកជ្រោះហូរធ្លាក់ថ្លាឆ្វង់ផងដែរ។ រូបថត៖ VNExpress
ទឹកជ្រោះហូរថ្លាឆ្វង់ហូរធ្លាក់ពីលើកំពូលភ្នំ។ រូបថត៖ VNExpress |
វាលស្មៅ Dong Lam មានទីតាំងស្ថិតនៅឃុំ Huu Lien - ស្រុក Huu Lung - ខេត្ត Lang Son វាលស្មៅ Dong Lam មានចម្ងាយប្រមាណ ១៥០ គីឡូម៉ែត្រពីទីក្រុងហាណូយ តាមបណ្តោយផ្លូវជាតិលេខ ១A និងផ្លូវខេត្តលេខ ២៤៣ ។