សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ

(VOVWORLD) - នៅពេលដែលឆំនោខ្យល់ត្រជាក់នៅដើមរដូវចាប់ផ្តើមបោកបក់តាមដងវិថីនានា ទីក្រុងហាណូយបានពាក់អាវពណ៌លឿងដ៏កក់ក្តៅ ដែលជាសញ្ញានៃសរទរដូវបានមកដល់។

សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ - ảnh 1

សរទរដូវនៅទីក្រុងហាណូយត្រូវបានចាត់ទុកថាជារដូវកាលដ៏រ៉ូមែនទិកបំផុតក្នុងមួយឆ្នាំ ដោយមានស្លឹកឈើកំពុងផ្លាស់ប្តូរទៅជាព័ណ៌លឿង នៅតាមដងវិថី។

សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ - ảnh 2ពន្លឺព្រះអាទិត្យនាសរទរដូវ ទម្លុះម្លប់ឈើដ៏ត្រឈឹងត្រឈៃ  បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតគួរឱ្យទាក់ចិត្ត។

សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ - ảnh 3សរទរដូវនៅទីក្រុងហាណូយធ្វើឱ្យរមណីយដ្ឋានដ៏ល្បីល្បាញរបស់រដ្ឋធានី មើលទៅកាន់តែស្អាតឆើតឆាយ។

សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ - ảnh 4សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ - ảnh 5សរទរដូវក៏ជាពេលវេលា ដែលដើមឆ័ត្រនៅតាមដងវិថីនៃទីក្រុងហាណូយផ្លាស់ប្តូរពណ៌ស្លឹក និងជ្រុះជាបណ្ដើរៗ។

សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ - ảnh 6រទេះផ្កា "ដឹកសរទរដូវហាណូយ" បានលេចឡើងនៅតាមវិថីជាច្រើននៅកណ្តាលរដ្ឋធានី ដូចជាវិថី Phan Dinh Phung វិថី Thanh Nien វិថី Hoang Dieu ។

សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ - ảnh 7សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ - ảnh 8ពន្លឺព្រះអាទិត្យនាសរទរដូវបានលាបពណ៌ឡើង ទៅលើវិថីបុរាណក្នុងខណ្ឌ Hoan Kiem។

សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ - ảnh 9លក្ខណៈពិសេសដោយឡែកនៃសរទរដូវហាណូយគឺម្ហូបអំបុកដ៏ឈ្ងុយឆ្ងាញ់។

សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ - ảnh 10លោកស្រី Nguyen Thi Chieu (មកពីខេត្ត Phu Tho) ចែករំលែកថា៖ “ខ្ញុំបានលក់អំបុកនៅទីក្រុងហាណូយ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ រៀងរាល់សរទរដូវ ជនហាណូយបែជារកទិញមុខម្ហូបដ៏សាមញ្ញនេះ ព្រោះវាគឺជាលក្ខណៈពិសេសមួយនៃសរទរដូវហាណូយ”។

សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ - ảnh 11ភ្ញៀវទេសចរណ៍ជាច្រើនក៏បានជ្រើសរើសទីក្រុងហាណូយជាគោលដៅទេសចរណ៍នៅពេលសរទរដូវមកដល់ម្តងៗ ដើម្បីរីករាយជាមួយអាកាសធាតុជ្រៈស្រឡៈ ស្រស់ស្រាយ និងទេសភាពស្អាតដូចកំណាព្យនៅទីនេះ។

សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ - ảnh 12នៅពេលដែលសរទរដូវ "គោះទ្វារ" ចង្វាក់នៃជីវភាពរស់នៅដ៏មមាញឹកនិងអ៊ូអររបស់រដ្ឋធានី ហាក់ដូចជាស្ងប់ស្ងាត់និងស្រាលៗជាងមុន។ មនុស្សគ្រប់គ្នា "រស់យឺត" ដោយរីករាយជាមួយនឹងខ្យល់អាកាសនិងទេសភាពនៃរដូវកាលដ៏ស្រស់ស្អាតបំផុតប្រចាំឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ