សម្រស់ស្រស់ស្អាតរបស់ Sapa នៅដើមរដូវរងា
DUC ANH/VOV5 -  
(VOVWORLD) - មកដល់ Sapa ក្នុងរដូវរងា លោកអ្នកនឹងមានឱកាសគយគន់ទេសភាពធម្មជាតិដ៏ត្រចះត្រចង់ រីករាយនឹងភាពត្រជាក់ពោរពេញទៅដោយលក្ខណៈនៃតំបន់ភ្នំភាគពាយ័ព្យ។
ទីរួមស្រុក Sapa ស្ថិតនៅលើភ្នំខ្ពស់។ ហេតុដូច្នេះ នៅពេលរដូវរងាចូលមកដល់ សីតុណ្ហភាពជាមធ្យមមានត្រឹមតែពី ៣ ទៅ ១០ អង្សាសេប៉ុណ្ណោះ។
ទោះបីជាអាកាសធាតុនៅ Sapa ក្នុងរដូវរងាគឺត្រជាក់ខ្លាំង ប៉ុន្តែនេះគឺជារដូវកាលទេសចរណ៍កំពូលរបស់ Sapa។
ពេលរដូវរងាចូលមកដល់ មេឃលែងមានពណ៌ខៀវស្រងាត់ទៀត ពពកក៏ក្លាយជាពណ៌ចម្លែកមួយដែរ។ Sapa ហាក់ដូចជាទេពអប្សរក្នុងដំណេកជ្រៅក្នុងជ្រលងភ្នំឆ្ងាយ។
ចាកចេញពីទីរួមស្រុកស្ថិតក្នុងអ័ព្ទ គឺជាផ្លូវបត់បែន ដែលនាំទៅដល់ភូមិតូចៗ ដែលជួនកាលមានពពកពណ៌ស នៅក្នុងភាពរវើររវាយ។
ប្រសិនបើលោកអ្នកមកដល់ Sapa ក្នុងរដូវរងារ គោលដៅដែលអ្នកមិនគួររំលងគឺភ្នំ Ham Rong។ អាកាសធាតុនៅលើកំពូលភ្នំ Ham Rong គឺត្រជាក់ខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ ការមកដល់កំពូលភ្នំ Ham Rong ក្នុងរដូវរងា លោកអ្នកនឹងមានឱកាសបានឃើញទេសភាពធម្មជាតិដ៏អស្ចារ្យនិងរ៉ូមែនទិកបំផុត។
ជាពិសេសនៅលើកំពូលភ្នំ Ham Rong មានទីលានពពក។ នេះជាកន្លែងគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកដើម្បីមើល Sapa ទាំងមូលនៅក្នុងពពក។
នៅពេលដែលព្រះអាទិត្យបញ្ចេញអ័ព្ទ វាលស្រែកាំជណ្តើរនីមួយៗលេចឡើងនៅជើងភ្នំ
ទឹកជ្រោះប្រៀបបាននឹងបន្ទះសូត្រពណ៌សធ្លាក់មកពីលើដោយបន្ថែមទំនុកច្រៀងដល់ Sapa
នៅរដូវត្រជាក់នៃដើមរដូវរងា អង្គុយក្បែរភ្លើងក្រហម ផឹកស្រាពោត ញាំម្ហូប Thang co មួយចាន... ស្តាប់អ្នកស្រុកចែករំលែករឿងរ៉ាវជីវិត ទាំងនោះជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាននៃក្តីស្រលាញ់ និងភាពរសរាយរាក់ទាក់របស់អ្នកស្រុកក្នុងការទទួលលោកអ្នក។
ទេសភាពរបស់ Sapa ក្នុងរដូវរងាគឺអស្ចារ្យ និងមនោរម្យ ដែលគួរឲ្យទាក់ទាញអារម្មណ៍។ ប្រាកដណាស់នៅពេលដែលលោកអ្នកមក Sapa ក្នុងរដូវរងា លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដែលគួរឲ្យចងចាំ និងមិនអាចបំភ្លេចបានឡើយ៕
DUC ANH/VOV5