សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត

(VOVWORLD) - ក្នុងថ្ងៃទី១និងទី២ មីនា សិស្សានុសិស្សលើទូទាំងប្រទេសបានចាប់ផ្ដើមវិលត្រឡប់ទៅសាលារៀនវិញ ក្រោយពីរយពេលឈប់សម្រាកដើម្បីបង្ការទប់ស្កាត់ការរាតត្បាតនៃ កូវីដ ១៩។

សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 1
អ្នកគ្រូនៃសាលាមត្តេយ្យ កុមារភាព (ទីក្រុងហូជីមិញ) ណែនាំកូនសិស្ស របៀបលាងដៃមុនពេលចូលថ្នាក់រៀន។ (រូបថត៖ TTXVN)
សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 2
សិស្សានុសិស្សនៃសាលាបឋម Nguyen Binh Khiem (ទីក្រុងហូជីមិញ) ត្រូវបានវាស់សីតុណ្ហភាពរាងកាយមុនពេលចូលថ្នាក់រៀន។ (រូបថត៖ baotintuc.vn)
សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 3
សិស្សានុសិស្សខេត្ត Bac Ninh អនុវត្តការវាស់សីតុណ្ហភាពរាងកាយនិង លាងដៃសម្លាប់មេរោគ។ តាមការធ្វើស្ថិតិ សិស្សានុសិស្សខេត្ត Bac Ninh ចំនួន ៩៥% បានទៅរៀនជាប្រក្រតីឡើងវិញក្នុងថ្ងៃទី១ មីនា។ (រូបថត៖ giaoducthoidai.vn)
សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 4
មុននោះ ក្នុងថ្ងៃទី២៧និងទី២៨ កុម្ភៈ មន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្ត Bac Ninh បានបង្កើតក្រុមការងារចំនួន៨ក្រុម ដើម្បីចុះទៅត្រួតពិនិត្យការងារ បង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ នៅតាមសាលារៀន និងការត្រៀមរៀបចំ លក្ខណៈចាំបាច់ដើម្បីទទួលសិស្សានុសិស្សវិលត្រឡប់ទៅសាលាវិញ។ (រូបថត៖ giaoducthoidai.vn)
សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 5
ពិធីគោរពទង់ជាតិដើមសប្ដាហ៍នៅសាលាមធ្យមសិក្សា Le Hong Phong (ទីក្រុង Quy Nhon) ត្រូវបានរៀបចំឡើងនៅក្នុងថ្នាក់រៀន។ (រូបថត៖ TTXVN)
សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 6
នាព្រឹកថ្ងៃទី២ មីនា សិស្សានុសិស្សនៅរដ្ឋធានីហាណូយ ក៏បានចាប់ផ្ដើម វិលត្រឡប់ទៅសាលារៀនឡើងវិញ។
សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 7
សិស្សានុសិស្សត្រូវបានវាស់សីតុណ្ហភាពរាងកាយនិងលាងដៃសម្លាប់មេរោគ។ ប្អូនៗដែលមានអាការៈដូចជា ក្អក ក្ដៅខ្លួន នឹងត្រូវបានឪពុកម្ដាយជូនទៅ ផ្ទះវិញ។
សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 8
នៅសាលាបឋម Xuan Phuong ដែលជាសាលាតែមួយគត់ធ្លាប់បានជា តំបន់ធ្វើចត្តាឡីស័កនៅទីក្រុងហាណូយ ឪពុកម្ដាយនិងសិស្សានុសិស្សមានក្ដី សោមនស្សរីករាយដោយបានវិលត្រឡប់ទៅសិក្សាជាប្រក្រតីឡើងវិញ។ (រូបថត៖ vietnamnet.vn)
សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 9
សិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សា Xuan Phuong សុទ្ធតែ ពាក់ម៉ាស់ការពារក្នុងថ្នាក់រៀន។ (រូបថត៖ vietnamnet.vn)
សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 10
សាលាមធ្យមសិក្សា Giang Vo បានម្ចាស់ការបើកក្លោងទ្វារខាងក្រោយ ដើម្បីបែងចែកសិស្សានុសិស្សធ្វើដំណើរចូលសាលា ជៀសវាងការប្រមូលផ្ដុំ មនុស្សយ៉ាងកុះករ។
សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 11
សិស្សានុសិស្សនៃសាលាវិទ្យាល័យ Viet Duc ទីក្រុងហាណូយ ពាក់ម៉ាស់ ក្នុងបន្ទប់រៀន។
សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 12
ការងារបោសសម្អាតអនាម័យ បាញ់ថ្នាំសម្លាប់មេរោគត្រូវបានអនុម័ត យ៉ាងម៉ឺងម៉ាត់មុនពេលទទួលសិស្សានុសិស្សវិលត្រឡប់ទៅសាលាវិញ។
សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 13
ណែនាំប្អូនៗឲ្យចេះរបៀបលាងដៃត្រឹមត្រូវ។
សិស្សានុសិស្សលើទូទាំងប្រទេសវិលត្រឡប់ទៅសាលាវិញក្នុងបរិបទរឹតបន្តឹងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត - ảnh 14
បណ្ដាសាលារៀនបានប្រើប្រាស់រូបភាពដ៏រស់រវើកដើម្បីឃោសនាអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ