អញ្ជើញទស្សនាភូមិបុរមបុរាណ Thien Huong ខេត្ត Ha Giang
(VOVWORLD) - ភូមិបុរមបុរាណ Thien Huong នៅស្រុក Dong Van ខេត្ត Ha Giang គឺជាគោលដៅដ៏ល្បីល្បាញមួយដែលត្រូវបានភ្ញៀវទេសចរជាច្រើនចូលចិត្តនៅពេលទៅទស្សនាតំបន់ដីព្រំដែននៃមាតុភូមិ។
ភូមិបុរមបុរាណ Thien Huong នៅស្រុក Dong Van ខេត្ត Ha Giang គឺជាគោលដៅដ៏ល្បីល្បាញមួយដែលត្រូវបានភ្ញៀវទេសចរជាច្រើនចូលចិត្តនៅពេលទៅទស្សនាតំបន់ដីព្រំដែននៃមាតុភូមិ។
រូបថត៖ toquoc.vn
មើលពីខាងលើ ភ្ញៀវទេសចរនឹងបានគយគន់ដំបូលផ្ទះបុរមបុរាណដែលមានអាយុកាលជាង ១០០ ឆ្នាំ។ រូបថត៖ toquoc.vn
ធ្វើដំណើរចូលជ្រៅទៅក្នុងភូមិ ផ្ទះនីមួយៗត្រូវបានសាងសង់តាមរចនាបថស្ថាបត្យកម្មបុរមបុរាណ គ្របដណ្ដប់ដោយដំបូលប្រក់ក្បឿងយិនយ៉ាង ហើយជញ្ជាំងត្រូវបានសាងសង់ដោយដី។ រូបថត៖ toquoc.vn
នៅជុំវិញផ្ទះមានរបងថ្មរឹងមាំ។ រូបថត៖ VOV
ភូមិ Thien Huong ជាកន្លែងស្នាក់នៅរបស់ជនជាតិ Tay។ រូបថត៖ VOV
ភូមិ Thien Huong មានអាយុកាលរាប់រយឆ្នាំមកហើយ ប៉ុន្តែនៅតែរក្សាបានភាពស្រស់ស្អាតបែបប្រពៃណី។ រូបថត៖ toquoc.vn
ក្មេងៗក្នុងភូមិលេងនៅក្បែរចម្ការពោតក្នុងភូមិ។ រូបថត៖ vietnamnet.vn
នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ភ្ញៀវទេសចរជាច្រើនបានស្វែងរកភូមិបុរមបុរាណនេះ។ រូបថត៖ toquoc.vn
ភ្ញៀវទេសចរបានចូលរួមសកម្មភាពម្ហូបអាហារជាច្រើននៅពេលទៅលេងភូមិ Thien Huong។ រូបថត៖ vietnamnet.vn
នំ Bo ទន់ៗ និងសរស្គុះរបស់ប្រជាជនក្នុងតំបន់។ រូបថត៖ vietnamnet.vn
ឆ្លងកាត់រយៈពេលរាប់រយឆ្នាំ ភូមិបុរមបុរាណ Thien Huong នៅតែរក្សាបាននូវភាពស្រស់ស្អាតគង់វង្សជាមួយពេលវេលា ហើយបានក្លាយទៅជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនមកពីគ្រប់ទិសទី។ រូបថត៖ vietnamnet.vn