អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ

(VOVWORLD) - នៅខែធ្នូជារៀងរាល់ឆ្នាំ ផ្កា So តែងតែរីកស្គុះស្គាយពាសពេញ ព្រៃឈើតាមព្រំដែន Binh Lieu (ខេត្ត Quang Ninh)។ ពិធីបុណ្យផ្កា So ត្រូវបាន រៀបចំឡើងសំដៅទាក់ទាញភ្ញៀវទេសចរអញ្ជើញមកគយគន់ប្រភេទផ្កាដ៏វិសេស វិសាលនេះនៃព្រៃឈើភាគឦសាន។

អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 1

 ដោយមានចម្ងាយជាង១០០គីឡូម៉ែត្រតាមទិសឦសាន ស្រុក Binh Lieu ជាតំបន់ព្រៃភ្នំមួយកន្លែងដែលមានទេសភាពដ៏ស្រស់បំព្រង។ ក្នុងខែតុលានិងខែវិច្ឆិកា តំបន់នេះ គ្របដណ្ដប់ដោយពណ៌លឿងមាសនៃវាលស្រូវទុំ ហើយនៅពេលដែលខែធ្នូមកដល់ ព្រៃឈើនៅទីនេះត្រូវបានប្ដូរទៅឈុតអាវថ្មីពណ៌សបរិសុទ្ធនៃផ្កា So។

អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 2

 នៅខែធ្នូជារៀងរាល់ឆ្នាំ ផ្កា So តែងតែរីកស្គុះស្គាយពាសពេញជ្រលងភ្នំ ហើយនៅតាមផ្លូវទៅដល់គ្រប់ភូមិឃុំនៃស្រុក Binh Lieu។

អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 3
អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 4

ដើមផ្កា Soត្រូវបានប្រជាជនប្រចាំតំបន់ដាំនៅគ្រប់ទីកន្លែង ដោយលាយឡំជាមួយប្រភេទដើមឈើហូបផ្លែផ្សេងៗទៀត។ គ្រាប់ផ្កា So ត្រូវបានគេច្របាច់ដើម្បីយកប្រេង ហើយផ្ដល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 5

ចាប់តាំងពីឆ្នាំ២០១៥មក ពិធីបុណ្យផ្កា So ត្រូវបានរៀបចំឡើងហើយក្លាយទៅជាព្រឹត្តិការណ៍ទេសចរណ៍ជាប្រចាំគួរឲ្យទាក់ទាញនៃខេត្ត Quang Ninh។

អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 6

ពិធីបុណ្យផ្កា So ឆ្នាំ២០២០នេះ ត្រូវបានធ្វើឡើងនៅភូមិ Dong Long ឃុំ Dong Tam ដែលជាកន្លែងមានផ្កា So រីកសុះសាយយ៉ាងស្រស់ស្អាតបំផុត។

អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 7

ក្នុងឱកាសនេះ បងប្អូនជនជាតិ Tay, Dao, San Chi នៅស្រុក Binh Lieu បានស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីចម្រុះពណ៌ចូលរួមអំណរសាទរពិធីបុណ្យ។

អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 8
អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 9
អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 10

ពិធីបុណ្យផ្កា So ឆ្នាំ២០២០បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនាភាពស្រស់ស្អាតនៃប្រភេទផ្កាដ៏វិសេសវិសាលនេះ។

អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 11
អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 12

ដំណើរទស្សនាកំសាន្តនៅព្រៃផ្កា So នាំមកនូវចំណាប់អារម្មណ៍ដ៏ថ្មីថ្មោងនិងសោមនស្សរីករាយចំពោះភ្ញៀវទេសចរ។

អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 13
អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 14
អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 15

 ក្រៅពីនោះ ភ្ញៀវទេសចរក៏មានឱកាសចូលរួមសកម្មភាពវប្បធម៌សិល្បៈ កីឡាដ៏សម្បូរបែបរបស់ជនរួមជាតិនៅទីនេះ ផងដែរ។

អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 16

ល្បែងរុញអង្រែទាក់ទាញការទស្សនាគាំទ្ររបស់មនុស្សជាច្រើន។

អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 17

 ការប្រកួតប្រឡេះគ្រាប់ So រវាងបណ្ដាភូមិ ឃុំ។

អញ្ជើញឡើងទៅព្រំដែនគយគន់ផ្កា So រីកសុះសាយពាសពេញព្រៃឈើ - ảnh 18

“ហោះហើរនៅលើព្រៃឈើ So” - ល្បែងបង្ហោះឆ័ត្រយោងនៅលើព្រៃឈើធំល្វឹងល្វើយនាំមកនូវភាពប្លែកអារម្មណ៍សម្រាប់ភ្ញៀវទេសចរនៅពេលចូលរួមពិធីបុណ្យផ្កា So ឆ្នាំនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ