អញ្ជើញឡើងភ្នំពិសិដ្ឋ គយគន់ផ្កាអង្គាសីល Yen Tu
(VOVWORLD) - នៅកណ្ដាលព្រៃស្រោងធំល្វឹងល្វើយ Yen Tu ដើមផ្កាអង្គាសីលព្រៃរីកស្គុះស្គាយ បង្អួតសម្រស់ ធ្វើឲ្យផ្ទាំងគំនូរនិទាឃរដូវ Yen Tu កាន់តែស្រស់ស្អាតនិងគួរឲ្យទាក់ ទាញថែមទៀត។
មកដល់ Yen Tu (ទីក្រុង Uong Bi ខេត្ត Quang Ninh) នៅនិទាឃរដូវម្ដងៗ ភ្ញៀវ ទេសចរមិនត្រឹមតែត្រូវបានគោរពបូជាព្រះពុទ្ធប៉ុណ្ណោះទេ ថែមទាំងមានឱកាសគយគន់ដើម ផ្កាអង្គាសីលដ៏វិសេសវិសាលនៃតំបន់ដីពិសិដ្ឋនេះទៀតផង។
ផ្កាអង្គាសីល Yen Tu ជាប្រភេទផ្កាដ៏ពិសេសដោយឡែកនៃតំបន់ព្រៃភ្នំ Yen Tu ដែលដុះរាយប៉ាយក្នុងព្រៃ ឬនៅលើច្រាំងចំណោទ។
ស្ដីពីប្រភពដើមនៃផ្កាអង្គាសីលព្រៃ Yen Tu មានរឿងនិទានថា៖ “កាលពីសតវត្ស ទី១៣ ក្រោយពីស្ដេច Tran Nhan Tong ទ្រង់ផ្ទេររាជ្យបល្ល័ង្គជូនកូនប្រុស ហើយឡើងភ្នំ Yen Tu បួសរៀន ទ្រង់រួមជាមួយពុទ្ធបរិស័ទនៅទីនេះ បានដាំដើមផ្កាអង្គាសីលជា ច្រើន។ ក្រោយរយៈពេលជាង៧សតវត្សមក ដើមផ្កាអង្គាសីលនោះ ដោយមានកម្លាំង រស់យ៉ាងខ្លាំងក្លា បានរីកលូតលាស់កាន់តែច្រើនឡើងៗ ហើយក្លាយទៅជាព្រៃផ្កា អង្គាសីលនាសព្វថ្ងៃ”។
នៅសង្ខាងខ្សែផ្លូវមានប្រវែងជាង១០គីឡូម៉ែត្រចាប់ពីផ្លូវជាតិលេខ១៨ បត់ចូល ជើងភ្នំ Yen Tu គឺជាចម្ការអង្គាសីលជាច្រើន ដែលបានបង្កាត់ពូជ ពីដើមផ្កាអង្គាសីល ព្រៃ Yen Tu។
លោក Pham Van Thang មនុស្សម្នាក់ដែលចូលរួមបង្កាត់ពូជនិងដាំផ្កាអង្គាសីល នៅទីក្រុង Uong Bi ឲ្យដឹងថា៖ “ផ្កាអង្គាសីល Yen Tu មានពណ៌លឿងស្រស់ពិសេស មានត្របកចំនួន៥ និងក្លិនក្រអូបគួរឲ្យចាប់ចិត្ត។
កាលពីឆ្នាំ២០១២ ខេត្ត Quang Ninh បានអនុម័តលើគម្រោងការណ៍អភិរក្សផ្កា អង្គាសីល Yen Tu ក្នុងគោលដៅនាំផ្កាអង្គាសីលក្លាយទៅជានិមិត្តរូបនៃតំបន់នេះ។
នាបច្ចុប្បន្ន នៅក្នុងព្រៃចាស់ Yen Tu មានដើមអង្គាសីលចំនួន២០ដើម ដោយ មានអាយុកាលជាង១០០ឆ្នាំ ដែលត្រូវបានទទួលស្គាល់ជា ដើមបេតិកភ័ណ្ឌ។
នៅកណ្ដាលព្រៃចាស់ធំល្វឹងល្វើយ Yen Tu ដើមផ្កាអង្គាសីលព្រៃរីកស្គុះស្គាយ បង្អួតសម្រស់ ធ្វើឲ្យផ្ទាំងគំនូរនិទាឃរដូវ Yen Tu កាន់តែស្រស់ស្អាតនិងគួរឲ្យទាក់ ទាញថែមទៀត។
រូបភាពដើមផ្កាអង្គាសីលបានក្លាយទៅជារូបភាពពិសេសដោយឡែក ផ្សាភ្ជាប់ នឹងតំបន់ដីពិសិដ្ឋ Yen Tu ដែលជាទីកន្លែងប្រសូត្រឡើងនិកាយ Truc Lam៕