Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក

(VOVWORLD) - ទីក្រុង Can Tho ភាគខាងត្បូងវៀតណាម មានកិត្តិយសដោយត្រូវបាន Getty Images ដាក់បញ្ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកទាំង១៥ ស្អាតបំផុតលើពិភពលោក រួមជាមួយទីក្រុងល្បីល្បាញនានាដូចជា៖ ទីក្រុង Venice (អ៊ីតាលី) ទីក្រុង St. Peterburg (រុស្ស៊ី) និងទីក្រុង Annacy (បារាំង) ជាដើម។

Can Tho ជាទីក្រុងមួយក្រោមឱវាទមជ្ឈឹមរបស់វៀតណាម ព្រមទាំងជា ទីក្រុងធំទី៤ក្នុងទូទាំងប្រទេសនិងជាទីក្រុងរីកចម្រើនបំផុតនៅតំបន់ដីសណ្ដទន្លេ Cuu Long ផងដែរ។ ប្រព័ន្ធព្រែកខ្វាត់ខ្វែងពេញទីក្រុងនៅទីនេះ នឹងនាំមក ជូនភ្ញៀវនូវដំណើរទេសចរណ៍លើផ្ទៃទឹកគួរអោយចាប់អារម្មណ៍។

        ក្នុងឱកាសនេះ VOV5 សូមឧទ្ទេសនាមដល់លោកអ្នកនាងនិងប្រិយមិត្តទាំង អស់អំពីគោលដៅទេសចរណ៍ចំនួន១០ដ៏ពេញនិយមបំផុតនៃទីក្រុង Can Tho។

        ១. ផ្សារអណ្ដែតទឹក Cai Rang៖

ផ្សារអណ្ដែតទឹក Cai Rang ស្ថិតនៅខ័ណ្ឌ Cai Rang ទីក្រុង Can Tho។ នេះជា ផ្សារជួញដូរកសិផល ផ្លែឈើនិងទំនិញគ្រប់ប្រភេទ។ អាស្រ័យដោយមានប្រព័ន្ធ ព្រែកនិងទន្លេដ៏ខ្វាត់ខ្វែង ហេតុដូច្នេះហើយត្រូវបានប្រជាជននៅទីនេះប្រើ ប្រាស់ទូកជាមធ្យោបាយស្នូលសម្រាប់ការធ្វើដំណើរ។ ផ្សារអណ្តែតទឹក Cai Rang ជាលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែកនៃទីក្រុងនេះ។

Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក - ảnh 1
រូបថត៖ daidoanket
Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក - ảnh 2
រូបថត៖ daidoanket
Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក - ảnh 3
រូបថត៖ Zing

        ២. ផ្ទះបុរាណ Binh Thuy៖

ផ្ទះនេះត្រូវបានកសាងឡើងកាលពីឆ្នាំ១៨៧០ដោយគ្រួសារត្រកូល Duong។ ទោះបីជាជិត១៥០ឆ្នាំបានកន្លងផុតទៅហើយក្ដី ប៉ុន្តែស្ថាបត្យកម្មនៃសំណង់ នេះនៅតែបានរក្សាដដែល ដោយពោរពេញទៅដោយស្លាកស្នាមនៃជីវភាពរស់ នៅរបស់គ្រួសារវណ្ណៈខ្ពស់ក្នុងសហវត្សទី១៩នៅតំបន់ដីសណ្ដទន្លេ Cuu Long។

Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក - ảnh 4 (រូបថត៖ dantri)

        ៣. កំពង់ផែ Ninh Kieu៖

តំបន់កំពង់ផែ Ninh Kieu មានផ្សាររាត្រី ភោជនីយកម្មនិងហាងម្ហូបជាច្រើន ដើម្បី អោយលោកអ្នកអាចស្វែងយល់អំពីចំណីអាហារដ៏ឈ្ងុយឆ្ងាញ់ក្នុងតំបន់នាពេលយប់។

Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក - ảnh 5 រូបថត៖ canthotourist.vn

       ៤. វត្ត Ong៖

វត្ត Ong ជាសំណង់ស្ថាបត្យកម្មពោរពេញទៅដោយលក្ខណៈវប្បធម៌របស់ ជនជាតិ Hoa ដែលស្ថិតនៅក្បែរកំពង់ផែ Ninh Kieu។

Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក - ảnh 6
រូបថត៖ Zing
Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក - ảnh 7
រូបថត៖ Zing

        ៥. កេរ្តិ៍ដំណែលបុរាណវិទ្យា Nhon Thanh៖

ក្នុងលំហរវប្បធម៌ Oc Eo នៅតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូង កេរ្តិ៍ដំណែល បុរាណវិទ្យា Nhon Thanh មានឋានៈពិសេសណាស់ ដែលជាដំណាក់កាលមួយ នៃការចាប់បដិសន្ធិនិងអភិវឌ្ឍតំបន់ភាគខាងត្បូងក្នុងប៉ុន្មានសតវត្សដើមគ.ស។

Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក - ảnh 8 រូបថត៖ toquoc

       ៦. ស្ពាន Can Tho៖

ស្ពាន Can Tho ជាស្ពានដែលឆ្លងកាត់ទន្លេ Hau ហើយតភ្ជាប់ទីក្រុង Can Tho ជាមួយទីក្រុង Vinh Long។ ត្រូវបានសម្រេចនាឆ្នាំ២០១០ ស្ពាននេះមានរយៈ បណ្ដោយសរុបចំនួន១៥,៨៥គីឡូម៉ែត្រនិងរយៈទទឹង២៣,១ម៉ែត្រ។

Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក - ảnh 9 រូបថត៖ danviet

        ៧. ភូមិទេសចរណ៍ My Khanh៖

        ភូមិទេសចរណ៍ My Khanh ត្រូវបានចាត់ទុកជាតំបន់ដីសណ្ដទន្លេ Cuu Long កំណែតូច។ ជាគោលដៅទេសចរណ៍អេកូឡូស៊ីដ៏ល្បីល្បាញនៅទីក្រុង Can Tho នាពេលមកដល់ទីនេះ លោកអ្នកអាចបរិភោគផ្លែឈើគ្រប់ប្រភេទ មុខម្ហូពដ៏ វិសេសវិសាល ឬក៏ទៅទស្សនាភូមិរបរប្រពៃណីនិងស្ដាប់កំសាន្តការច្រៀងបទ បម្រៀងប្រជាប្រិយតំបន់ភាគខាងត្បូង។ ក្រៅពីនោះ ទីនេះថែមទាំងមានលំហ លេងល្បែងកំសាន្តប្រជាប្រិយជាច្រើនទៀតផង។

Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក - ảnh 10 រូបថត៖ canthotourist.vn

        ៨. ផ្សារ Tay Do៖

        ស្ថិតនៅចម្ងាយត្រឹមតែ១គីឡូម៉ែត្រពីប៉ែកខាងលិចមជ្ឈមណ្ឌលទីក្រុង Can Tho ផ្សារ Tay Do ជាមជ្ឈមណ្ឌលជួញដូរធំនៃបណ្ដាខេត្តក្រុងក្នុងតំបន់ ព្រមទាំង ក៏ជាទីកន្លែងលេងកំសាន្តគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរផងដែរ។

Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក - ảnh 11 រូបថត៖ canthotourist.vn

       ៩. សាលាពុទ្ធិកសិក្សា Truc Lam Phuong Nam៖

សាលាពុទ្ធិកសិក្សា Truc Lam Phuong Nam ស្ថិតនៅចម្ងាយប្រមាណ១៥ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Can Tho។ ទេសភាពធម្មជាតិ លក្ខណៈវប្បធម៌ ក៏ដូចជាស្ថាបត្យកម្មនៃរាជកាលស្ដេច Ly – Tran នៅវត្តធំបំផុតតំបន់ភាគខាង លិចនេះ នឹងធ្វើអោយលោកអ្នកមានអារម្មណ៍សុខសាន្តនៅពេលមកដល់ទីនេះ។

Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក - ảnh 12រូបថត៖ canthotourist.vn 

        ១០. សមុទ្រ Can Tho៖

        សមុទ្រ Can Tho ជាឆ្នេរសមុទ្រសិប្បនិម្មិតដែលមានប្រវែងចំនួន៤០០ម៉ែត្រ នៅតាមមាត់ទន្លេ។ ពីឆ្នេរសមុទ្រនេះ ភ្ញៀវទេសចរអាចទស្សនាស្ពាន Can Tho នៅចម្ងាយមិនសូវឆ្ងាយពីទីនោះឡើយ។ ទីនេះក៏មានល្បែងកំសាន្តនៅក្នុងទឹកគួរអោយទាក់ ទាញជាច្រើនទៀតផង៕

Can Tho ចូលក្នុងបញ្ជីឈ្មោះទីក្រុងព្រែកចំនួន១៥ដ៏ស្អាតបំផុតលើពិភពលោក - ảnh 13 រូបថត៖ canthoplus

ប្រតិកម្មទៅវិញ

ផ្សេងៗ