"Check-in" ព្រះវិហារពណ៌ផ្កាឈូកដ៏ស្រស់ស្អាតនៅទីក្រុង Da Lat

(VOVWORLD) - គ្របដណ្តប់ដោយថ្នាំលាបពណ៌ផ្កាឈូកគួរឱ្យចាប់អារម្មណ៍ ព្រះវិហារ Domaine de Marie  គឺជាគោលដៅទេសចរណ៍មួយដែលមិនអាចខកខានបានឡើយសម្រាប់ភ្ញៀវទេសចរនៅពេលមកដល់ទីក្រុង Da Lat ។

ព្រះវិហារនេះត្រូវបានសាងសង់នៅលើផ្ទៃដីសរុប ១២ ហិកតា ដែលមាន ចម្ងាយប្រមាណ ១ គីឡូម៉ែត្រពីភាគនិរតីនៃមជ្ឈមណ្ឌលទីក្រុង Da Lat ហើយក៏បានចាប់ផ្តើមការសាងសង់នៅទសវត្សឆ្នាំ ១៩៤០ រហូតដល់ឆ្នាំ ១៩៤៤ ព្រះវិហារនេះត្រូវបានបញ្ចប់ជាស្ថាពរ។


ព្រះវិហារនេះមានស្ថាបត្យកម្មតាមបែបអឺរ៉ុប រួមផ្សំជាមួយស្ថាបត្យកម្មប្រចាំតំបន់នៃ Tay Nguyen។ ផ្នែកខាងមុខនៃព្រះវិហារមានរាងដូចត្រីកោណត្រីកោណអ៊ីសូសសិត នៅលើកំពូលនៃដំបូលក៏ភ្ជាប់នឹងឈើឆ្កាងមួយ ផ្នែកខាងមុខត្រូវបានតាក់តែងដោយទ្វារតូចៗរាងដូចលំពែង។


នៅចំកណ្តាលនៃផ្នែកខាងមុខនៅជិតកំពូលនៃដំបូលមានបង្អួចរូបផ្កាកុលាបព័ណផ្កាឈូក ដែលជាលំនាំតែងតែលេចឡើងនៅព្រះវិហារបារាំងនៅចុងសតវត្សរ៍ទី ១៧ ។


ព្រះវិហារ Domaine de Marie  មានឈ្មោះមួយទៀតគឺព្រះវិហារ Mai An ។


ដំបូលព្រះវិហារមានលក្ខណៈបែបផ្ទះផុតពីដីនៃផ្ទះ Rong នៅតំបន់ Tay Nguyen និងត្រូវបានប្រក់ក្បឿងពណ៌ក្រហម។ Domaine de Marie    មិនមានប៉មជួង ដូចព្រះវិហារផ្សេងៗទៀតទេ។


ចំណុចលេចធ្លោមួយទៀតនៃព្រះវិហារនេះគឺរូបសំណាកព្រះម៉ែ Maria ដែលឈរនៅលើភូគោល ដែលឆ្លាក់រូបគំរូរបស់ស្ត្រីជនជាតិវៀតណាម ដែលត្រូវបានរចនាឡើងដោយស្ថាបត្យករបារាំងឈ្មោះ Janchère ។


នៅលើទីធ្លាធំដែលព័ទ្ធជុំវិញដោយដើមស្រល់ ព្រះវិហារ Domaine de Marie  ត្រូវបានរចនាជាស្ថាបត្យកម្មភ្ជាប់នឹងគ្នា។






បរិវេណទីធ្លានៃព្រះវិហារនេះមានដើមឈើឈើរបៃតងជាច្រើន ដែលបង្កើតទេសភាព ម្លប់ដើមឈើរ និងខ្យល់អាកាសដ៏ស្រស់ស្រាយសម្រាប់ប្រជាជននិងភ្ញៀវទេសចរផងដែរ។

ព្រះវិហារនេះក៏មានភាពល្បីល្បាញដោយសារសកម្មភាពរបស់ខ្លួនក្នុងការថែទាំក្មេងកំព្រា។ បច្ចុប្បន្ននេះ សង្គមកិច្ចនានាដូចជាការមើលថែនិងជួយឧបត្ថម្ភដល់ក្មេងកំព្រានិងព្យាបាលជំងឺសម្រាប់ជនក្រីក្រ នៅតែបានធ្វើជាប្រចាំនៅព្រះវិហារនេះ។ ភ្ញៀវទេសចរអាចមកលេងកំសាន្តនៅព្រះវិហារនេះនៅគ្រប់ពេលវេលាក្នុងមួយថ្ងៃ ហើយស្រស់ស្អាតបំផុតនៅពេលព្រឹកព្រលឹមឬពេលថ្ងៃលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ