Media /
Co To គឺជាស្រុកកោះមួយក្នុងចំណោមស្រុកកោះទាំង ១២ នៃប្រទេសជាតិ ដែលមានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រពីដីគោក។ Co To មានកោះធំតូចជាង ៥០ ហើយមានទីតាំងដ៏សំខាន់ពិសេសអំពី ការការពារជាតិនិងសន្តិសុខ។
Co To មានទេសភាពធម្មជាតិ គួឲ្យទាក់ទាញជាមួយនឹងឆ្នេរសមុទ្ររហោស្ថានលាតសន្ធឹងលើផ្ទៃ ទឹកសមុទ្រថ្លា និងជីវភាពសុខសាន្ត របស់ប្រជាជនៅទីនេះ
បន្ទាប់ពីមានបណ្តាញអគ្គីសនី ជាតិកាលពីឆ្នាំ ២០១៣មក ទេសចរណ៍CoTo មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដោយទទួលបាន ភ្ញៀវទេសចរប្រហែល ៣ សែន នាក់
គោលដៅទាក់ទាញបំផុតរបស់CoTo គឺជា ឆ្នេរសមុទ្រ Hong Van Van Chay ជាដើម។ ឆ្នេរសមុទ្រទាំងនេះត្រូវបានធម្មជាតិប្រទានឲ្យឆ្នេរខ្សាច់ស យ៉ាងវែងអន្លាយ
ក្រៅពីនោះ កោះ Co To Con និងកោះ Thanh Lan ក៏មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងរហោស្ថាន
វិថីស្នេហាគឺជាវិថីដ៏ដូចត្រង់ៗ ហើយនៅសង្ខាងមានដើមស្លាវខ្ពស់ៗ។ ភ្ញៀវទេសចរមិនអាចបំភ្លេចបាននូវអារម្មណ៍ដ៏អស្ចារ្យ នៅពេលជិះកង់ឬដើរលេងតាមវិថីនេះឡើយ
មណ្ឌលកេរដំណែលអនុស្សាវរីលោកអ៊ុំហូនៅលើកោះនេះគឺជា គោលដៅដ៏ពិសេស។ នៅឆ្នាំ ១៩៦១ លោកអ៊ុំហូបានអញ្ជើញមកទស្សនាទីនេះ
បង្គោលភ្លើងហ្វារនៅលើកោះ Co To គឺជាភ្នែកសមុទ្រមួយក្នុងចំណោមភ្នែកសមុទ្រទាំង ៣០ នៃប្រទេសជាតិ។
ភ្ញៀវទេសចរអាចជិះកង់ឬជួលឡានអគ្គីសនីដើម្បីទស្សនាជុំវិញកោះ
ឆ្នេរថ្ម Mong Rong ឬស្ពាន My គឺជាគោលដៅគួរឱ្យចាប់អារម្មណ៍មួយនៅលើកោះនេះដែលមានផ្ទៃដីជាង 40 ហិកតា
ដោយមានផ្ទៃដីលាតសន្ធឹងទៅសមុទ្រ នេះគឺជាកន្លែងដែលអ្នកទេសចរអាចគយគន់ទេសភាពព្រះអាទិត្យរះដ៏អស្ចារ្យបំផុតដែលអ្នកនិពន្ធ Nguyen Tuan បានសរសេរក្នុងអត្ថបទអំពី Co To ថា ទេសភាពព្រះអាទិត្យរះ គឺជាគ្រឿងដង្វាយ ដើម្បីអណរអាយុយឺនដូរជូនអ្នកនេសាទនៅលើសមុទ្រខាងកើត
នាបច្ចុប្បន្ននេះ Co To បាន វិនិយោគទុនសណ្ឋាគារផ្កាយ ពី ១ ទៅ ៣ ភោជនីយដ្ឋានបម្រើគ្រឿងសមុទ្រគ្រប់ប្រភេទ
ក្រៅពីសណ្ឋាគារតាមបែបប្រពៃណីនោះ រូបសណ្ខានផ្ទះឈើ ក៏ទទួលបានចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរដោយសារមានភាពស្និទ្ធស្នាលជាមួយធម្មជាតិផងដែរ
ហេដ្ឋារចនាសម្ព័ន្ធនៅលើកោះនេះក៏កំពុងបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ចម្ងាយពីដីគោកទៅកោះនេះត្រូវបានកាត់បន្ថយដោយមានកប៉ាល់ល្បឿនលឿនដែលមានគុណភាពខ្ពស់។ ប្រព័ន្ធផ្លូវហាយវេពីហាណូយ - Ha Long – Van Don ក៏ជួយបង្កើនចំនួនភ្ញៀវទេសចរមកកាន់ Co To ផងដែរ។
នាឆ្នាំ ២០១៩ Co To បានដាក់ចេញគោលដៅ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍និងកែលម្អទេសភាព។ នារដូវក្ដៅឆ្នាំនេះ Co To នឹងរៀបចំសប្ដាហ៍ វប្បធម៌ -កីឡា និង ទេសចរណ៍ ចាប់ពីថ្ងៃទី ២៧ដោយមាន សកម្មភាពវប្បធ៌មសិល្បៈ កីឡានិងម្ហូបអាហារ ដ៏វិសេសវិសាលបំរើដល់ប្រជាជននិង ភ្ញៀវទេសចរ។

Co To គ្រាប់ពេជ្រនៅ ភាគឦសាន

(VOVWORLD) -នាបច្ចុប្បន្ននេះ Co To បានប្រែខ្លួនពីកោះរហោស្ថានមួយក្លាយទៅជាគោលដៅទេសចរណ៍កោះសមុទ្រគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍