Gen Z នាំមកនូវទស្សនៈថ្មី អំពីគំនូរប្រជាប្រិយ
(VOVWORLD) - ការតាំងពិព័រណ៌គំនូរដោយប្រធានបទ “ប្រជាប្រិយភាពក្នុង Gen Z” នាំមកនូវទស្សនៈថ្មីថ្មោង អំពីវប្បធម៌ប្រជាប្រិយវៀតណាម។
នាពេលថ្មីៗនេះ ការតាំងពិព័រណ៌គំនូរដោយប្រធានបទ “ប្រជាប្រិយភាពក្នុង Gen Z” បានបើកនៅ Van Mieu - Quoc Tu Giam ដោយនាំមកនូវទស្សនៈថ្មីថ្មោង ពោពេញទៅដោយភាពច្នៃប្រឌិតអំពីវប្បធម៌ប្រជាប្រិយវៀតណាម។ រូបភាព៖ មន្ទីរវប្បធម៌ និងកីឡាទីក្រុងហាណូយ
ពិព័រណ៍នេះត្រូវបានមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ វិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam និង TiredCity សម្របសម្រួលរៀបចំឡើង។
ការតាំងពិព័រណ៌នេះ បានដាក់តាំងបង្ហាញក្នុងលំហដ៏សុខសាន្ត បង្កប់ដោយលក្ខណៈប្រពៃណីរបស់វៀតណាម។
ការតាំងពិព័រណ៍បង្ហាញគំនូរច្នៃប្រឌិតចំនួន ៣៩ ដោយវិចិត្រករវ័យក្មេងជំនាន់ Gen Z ដែលកើតនៅចន្លោះឆ្នាំ ១៩៩៧-២០១២។
តាមរយៈភាសាសិល្បៈសម័យទំនើប វិចិត្រករវ័យក្មេងបានស្ទាត់ជំនាញ និងលើកតម្កើងសម្រស់ស្អាតនៃវប្បធម៌ប្រជាប្រិយវៀតណាមក្នុងផ្ទាំងគំនូរ Dong Ho សិល្បៈច្រៀងចម្រៀង Hat Boi និងបទភ្លេងប្រជាប្រិយដែលទាក់ទងនឹងកុមារភាពរបស់ប្រជាជនវៀតណាមជាច្រើនជំនាន់។
ស្នាដៃមួយចំនួនដែលបានបំផុសគំនិតដោយតួអង្គក្នុងសិល្បៈ Tuong និងច្រៀងចម្រៀង Hat Boi ដោយវិចិត្រករ Phuong Vy (ឈ្មោះឆាកថា Vei Vei កើតឆ្នាំ ២០០០) ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិចិត្រសិល្បៈទីក្រុងហូជីមិញក្នុងឆ្នាំ ២០២២ ហើយបច្ចុប្បន្នជាអ្នករចនាមូដ និងជាវិចិត្រករឯករាជ្យ។
ចង្វាក់ភ្លេងប្រជាប្រិយត្រូវបានគូរនៅក្នុងគំនូររបស់ជំនាន់ Gen Z។
រូបថត៖ thethaovanhoa.vn
ការតាំងពិព័រណ៍នេះបានទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើននាក់ឲ្យចូលរួមទស្សនា។ នេះជាសក្ខីភាពបញ្ជាក់ពីកម្លាំងរស់ដ៏ខ្លាំងក្លា នៃវប្បធម៍ប្រជាប្រិយវៀតណាម ក្នុងដួងព្រលឹងរបស់យុវជនជំនាន់ក្រោយដែលបានបន្តមរតកនិងច្នៃប្រឌិតដោយផ្អែកលើបេតិកភណ្ឌវប្បធម៌ប្រពៃណី។
ការតាំងពិព័រណ៌ “ប្រជាប្រិយភាពក្នុង Gen Z” ត្រូវបានបើកជាសាធារណៈរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ នៅឯតំបន់បទពិសោធន៍ កេរ្តិ៍ដំណែល ពិសេស Van Mieu - Quoc Tu Giam ទីក្រុងហាណូយ៕